យ៉ូហាន 13:26 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦26 ព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយថា៖ «គឺជាអ្នកដែលខ្ញុំនឹងជ្រលក់ចំណិតនំបុ័ងហុចទៅឲ្យ»។ ដូច្នេះ ព្រះអង្គក៏ជ្រលក់នំបុ័ងមួយចំណិត ហុចទៅឲ្យយូដាស-អ៊ីស្ការីយ៉ុត ជាកូនស៊ីម៉ូន។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល26 ព្រះយេស៊ូវទ្រង់ឆ្លើយថា៖“គឺអ្នកដែលខ្ញុំនឹងជ្រលក់ដុំនំប៉័ងឲ្យទៅគាត់”។ បន្ទាប់មក ព្រះអង្គជ្រលក់ដុំនំប៉័ង ហើយយកឲ្យយូដាសកូនរបស់ស៊ីម៉ូនអ៊ីស្ការីយ៉ុត។ សូមមើលជំពូកKhmer Christian Bible26 ព្រះយេស៊ូឆ្លើយថា៖ «អ្នកនោះ ជាអ្នកដែលខ្ញុំជ្រលក់ចំណិតនំប៉័ងហុចទៅឲ្យ»។ ដូច្នេះព្រះអង្គក៏ជ្រលក់ចំណិតនំប៉័ង ហើយឲ្យទៅយូដាស ជាកូនរបស់លោកស៊ីម៉ូនអ៊ីស្ការីយ៉ុត។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥26 ព្រះយេស៊ូមានព្រះបន្ទូល តបទៅគាត់ថា៖ «ខ្ញុំជ្រលក់នំប៉័ងមួយដុំហុចទៅឲ្យអ្នកណា គឺអ្នកនោះហើយ»។ ព្រះអង្គជ្រលក់នំប៉័ងមួយដុំ ហុចទៅឲ្យយូដាសអ៊ីស្ការីយ៉ុត ជាកូនរបស់លោកស៊ីម៉ូន។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤26 ព្រះយេស៊ូវមានបន្ទូលឆ្លើយថា គឺជាអ្នកដែលខ្ញុំនឹងជ្រលក់ចំណិតនំបុ័ងហុចទៅឲ្យ រួចទ្រង់ជ្រលក់នំបុ័ង១ចំណិត ប្រទានទៅឲ្យយូដាស-អ៊ីស្ការីយ៉ុត ជាកូនស៊ីម៉ូន សូមមើលជំពូកអាល់គីតាប26 អ៊ីសាឆ្លើយទៅគាត់ថា៖ «ខ្ញុំជ្រលក់នំបុ័ងមួយដុំហុចទៅឲ្យអ្នកណា គឺអ្នកនោះហើយ»។ អ៊ីសាជ្រលក់នំបុ័ងមួយដុំ ហុចទៅឲ្យយូដាសអ៊ីស្ការីយ៉ុតជាកូនរបស់លោកស៊ីម៉ូន។ សូមមើលជំពូក |