Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូហាន 12:34 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

34 ពួក​បណ្តាជន​ទូល​ឆ្លើយ​ព្រះ‌អង្គ​ថា៖ «យើង​ខ្ញុំ​បាន​ឮ​ក្នុង​ក្រឹត្យ‌វិន័យ​ថា ព្រះ‌គ្រីស្ទ​គង់​នៅ​អស់​កល្ប​ជា‌និច្ច ចុះ​ម្តេច​បាន​ជា​ថា កូន​មនុស្ស​ត្រូវ​លើក​ឡើង​ដូច្នេះ? តើ​អ្នក​ណា​ជា​កូន​មនុស្ស?»

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

34 ហ្វូងមនុស្ស​តប​នឹង​ព្រះអង្គ​ថា​៖ “យើង​បាន​ឮ​ពី​ក្រឹត្យវិន័យ​ថា ព្រះ​គ្រីស្ទ​គង់នៅ​ជារៀងរហូត ចុះ​ម្ដេចក៏​អ្នក​និយាយ​ថា​: ‘កូនមនុស្ស​ត្រូវតែ​បាន​លើកឡើង’? តើ‘កូនមនុស្ស’ នេះ​ជា​នរណា​?”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

34 បណ្ដាជន​ទូល​ឆ្លើយ​ទៅ​ព្រះអង្គ​ថា៖​ «យើង​បាន​ឮ​ពី​គម្ពីរ​វិន័យ​ថា​ ព្រះគ្រិស្ដ​ត្រូវ​គង់​នៅ​អស់កល្ប​ជានិច្ច​ ចុះ​ហេតុ​ដូចម្តេច​បាន​ជា​អ្នក​និយាយ​ថា​ កូន​មនុស្ស​ត្រូវ​លើក​ឡើង​ដូច្នេះ?​ តើ​កូន​មនុស្ស​នោះ​ជា​នរណា?»​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

34 បណ្ដា‌ជន​នាំ​គ្នា​ទូល‌អង្វរ​ព្រះអង្គ​ថា៖ «យើង​បាន​ដឹង​តាម​រយៈ​ក្រឹត្យ‌វិន័យ​ថា ព្រះ‌គ្រិស្ត*​ត្រូវ​ស្ថិត​នៅ​អស់‌កល្ប​ជានិច្ច ចុះ​ម្ដេច​ក៏​លោក​មាន​ប្រសាសន៍​ថា បុត្រ​មនុស្ស​នឹង​ត្រូវ​គេ​លើក​ឡើង​ពី​ដី​ដូច្នេះ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

34 ហ្វូង​មនុស្ស​ទូល​ឆ្លើយ​ថា យើង​ខ្ញុំ​បាន​ឮ​ក្នុង​ក្រិត្យ‌វិន័យ​ថា ព្រះ‌គ្រីស្ទ ទ្រង់​គង់​នៅ​អស់​‌កល្ប​ជានិច្ច ចុះ​ធ្វើ​ដូច​ម្តេច​បាន​ជា​ថា កូន​មនុស្ស​ត្រូវ​លើក​ឡើង​ដូច្នេះ តើ​អ្នក​ណា​ជា​កូន​មនុស្ស​នេះ

សូមមើលជំពូក ចម្លង

អាល់គីតាប

34 បណ្ដា‌ជន​នាំ​គ្នា​សួរ​អ៊ីសា​ថា៖ «យើង​បាន​ដឹង​តាម​រយៈ​ហ៊ូកុំ​ថា អាល់ម៉ា‌ហ្សៀស​ត្រូវ​ស្ថិត​នៅ​អស់‌កល្ប​ជា‌និច្ច ចុះ​ម្ដេច​ក៏​លោក​មាន​ប្រសាសន៍​ថា បុត្រា​មនុស្ស​នឹង​ត្រូវ​គេ​លើក​ឡើង​ពី​ដី​ដូច្នេះ?

សូមមើលជំពូក ចម្លង




យ៉ូហាន 12:34
26 ការដាក់ឲ្យឆ្លើយតបគ្នា  

គឺ​វា​ដែល​នឹង​ស្អាង​វិហារ​មួយ​សម្រាប់​ឈ្មោះ​យើង ហើយ​យើង​នឹង​តាំង​បល្ល័ង្ក​នៃ​រាជ្យ​របស់​គេ ឲ្យ​នៅ​ស្ថិត‌ស្ថេរ​រហូត​តទៅ។


ព្រះ‌យេហូវ៉ា​បាន​ស្បថ ហើយ​ព្រះ‌អង្គ​នឹង​មិន​ប្រែ​ព្រះ‌ហឫ‌ទ័យ​ឡើយ ថា «អ្នក​ជា​សង្ឃ​នៅ​អស់‌កល្ប​ជា‌និច្ច តាម​របៀប​លោក​មិល​គីស្សាដែក»។


នៅ​ក្នុង​គ្រា​របស់​ព្រះ​រាជា សូម​ឲ្យ​សេចក្ដី​សុចរិត​រីក​ចម្រើន​ឡើង ហើយ​សូម​ឲ្យ​សេចក្ដី​សុខ​សាន្ត​មាន​ជា​បរិបូរ ដរាប​ទាល់​តែ​លែង​មាន​ព្រះ‌ចន្ទ!


ព្រះ‌អង្គ​ត្រូវ​ដក​ចេញ​ពី​អំណាច​ការពារ និង​ពី​សេចក្ដី​យុត្តិ‌ធម៌ តើ​មាន​អ្នក​ណា​រំពឹង​គិត​ពង្សាវតារ​របស់​ព្រះ‌អង្គ? ព្រះ‌អង្គ​ត្រូវ​កាត់​ចេញ​ពី​ស្ថាន​របស់​មនុស្ស​រស់ ហើយ​ត្រូវ​គេ​វាយ ដោយ​ព្រោះ​អំពើ​រំលង​របស់​ជន​ជាតិ​ខ្ញុំ។


ឯ​សេចក្ដី​ចម្រើន​នៃ​រដ្ឋ​បាល​ព្រះ‌អង្គ និង​សេចក្ដី​សុខ‌សាន្ត​របស់​ព្រះ‌អង្គ នោះ​នឹង​មិន​ចេះ​ផុត​ពី​បល្ល័ង្ក​របស់​ដាវីឌ និង​នគរ​នៃ​ព្រះ‌អង្គ​ឡើយ ដើម្បី​នឹង​តាំង​ឡើង ហើយ​ទប់‌ទល់ ដោយ​សេចក្ដី​យុត្តិ‌ធម៌ និង​សេចក្ដី​សុចរិត ចាប់​តាំង​ពី​ឥឡូវ​នេះ ជា​រៀង‌រាប​ដរាប​ទៅ គឺ​សេចក្ដី​ឧស្សាហ៍​របស់​ព្រះ‌យេហូវ៉ា នៃ​ពួក​ពល‌បរិវារនឹង​សម្រេច​ការ​នេះ។


ក្នុង​រជ្ជ​កាល​នៃ​ស្តេច​ទាំង​នោះ ព្រះ​នៃ​ស្ថាន‌សួគ៌​នឹង​តាំង​រាជ្យ​មួយ​ឡើង ដែល​នឹង​បំផ្លាញ​មិន​បាន​ឡើយ ហើយ​រាជ្យ​នោះ​ក៏​នឹង​មិន​ត្រូវ​ផ្ទេរ​ទៅ​ឲ្យ​សាសន៍​ដទៃ​ណា​មួយ​ដែរ គឺ​នឹង​កម្ទេច​រាជ្យ​ទាំង​ប៉ុន្មាន​នោះ​វិញ ហើយ​ធ្វើ​ឲ្យ​វិនាស​សាប​សូន្យ រាជ្យ​នោះ​នឹង​នៅ​ស្ថិត‌ស្ថេរ​ជា​រៀង​រហូត


លោក​បាន​ទទួល​អំណាច​គ្រប់‌គ្រង និង​សិរី‌ល្អ ព្រម​ទាំង​រាជ​សម្បត្តិ ដើម្បី​ឲ្យ​ប្រជា‌ជន​ទាំង‌អស់ ជាតិ​សាសន៍​នានា និង​មនុស្ស​គ្រប់​ភាសាបាន​គោរព​បម្រើ​ព្រះ‌អង្គ ឯ​អំណាច​គ្រប់‌គ្រង​របស់​ព្រះ‌អង្គ ជា​អំណាច​គ្រប់​គ្រង​នៅ​ស្ថិត​ស្ថេរ​អស់‌កល្ប ឥត​ដែល​កន្លង​បាត់​ឡើយ ហើយ​រាជ្យ​របស់​ព្រះ‌អង្គ​នឹង​បំផ្លាញ​មិន​បាន​ឡើយ។


នោះ​រាជ្យ និង​អំណាច​គ្រប់‌គ្រង និង​ភាព​ឧត្តុង្គ‌ឧត្តម​នៃ​នគរ​ទាំង​ឡាយ នៅ​ក្រោម​មេឃ​ទាំង​មូល នឹង​ត្រូវ​ប្រគល់​ឲ្យ​ប្រជា‌ជន ជា​ពួក​បរិសុទ្ធ​នៃ​ព្រះ​ដ៏​ខ្ពស់​បំផុត រាជ្យ​របស់​គេ​នឹង​បាន​ជា​រាជ្យ​មួយ ដែល​នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជា‌និច្ច ហើយ​អំណាច​គ្រប់‌គ្រង​ទាំង​ប៉ុន្មាន​នឹង​បម្រើ ហើយ​ស្តាប់​បង្គាប់​ពួក​បរិសុទ្ធ​នោះ»។


ឯ​ពួក​អ្នក​ខ្វិន នឹង​ទុក​ជា​សំណល់ ហើយ​ពួក​ដែល​ត្រូវ​បោះ​ចោល​ទៅ​ជា​ឆ្ងាយ ឲ្យ​បាន​ជា​នគរ​មួយ​ខ្លាំង​ពូកែ នោះ​ព្រះ‌យេហូវ៉ា​នឹង​សោយ‌រាជ្យ​លើ​គេ នៅ​ភ្នំ​ស៊ីយ៉ូន ចាប់​តាំង​ពី​គ្រា​នោះ​ជា​ដរាប​តទៅ។


កាល​ព្រះ‌យេស៊ូវ​យាង​មក​ដល់​ស្រុក​សេសារា‌ភីលីព ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​សួរ​ពួក​សិស្ស​ថា៖ «តើ​មនុស្ស​ទាំង‌ឡាយ​ថា​កូន​មនុស្ស​ជា​អ្នក​ណា?»


ពេល​ព្រះ‌អង្គ​យាង​ចូល​ក្រុង​យេរូ‌សាឡិម អ្នក​ក្រុង​ទាំង​មូល​មាន​ការ​រំជើប​រំជួល ហើយ​សួរ​ថា៖ «តើ​លោក​នេះ​ជា​អ្នក​ណា?»


ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «កញ្ជ្រោង​មាន​រូង​របស់​វា ហើយ​សត្វ​ហើរ​លើ​អាកាស ក៏​មាន​សម្បុក​របស់​វា​ដែរ តែ​កូន​មនុស្ស​គ្មាន​កន្លែង​ណា​នឹង​កើយ​ក្បាល​ទេ»។


ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា៖ «នៅ​ក្នុង​ក្រឹត្យ‌វិន័យ​របស់​អ្នក​រាល់​គ្នា តើ​មិន​មាន​ចែង​ទុក​មក​ថា "យើង​បាន​និយាយ​ថា អ្នក​រាល់​គ្នា​ជា​ព្រះ" ទេ​ឬ?


ឯ​ខ្ញុំ ប្រសិន‌បើ​ខ្ញុំ​ត្រូវ​លើក​ពី​ដី​ឡើង នោះ​ខ្ញុំ​នឹង​ទាញ​មនុស្ស​ទាំង​អស់​មក​ឯ​ខ្ញុំ»។


ការ​នេះ​ត្រូវ​តែ​បាន​សម្រេច​តាម​ពាក្យ​ដែល​មាន​ចែង​នៅ​ក្នុង​ក្រឹត្យ‌វិន័យរបស់​គេ ដែល​ថា "គេ​បាន​ស្អប់​ខ្ញុំ​ដោយ​ឥត​ហេតុ"។


ដូច្នេះ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ថា៖ «កាល​ណា​អ្នក​រាល់​គ្នា​បាន​លើក​កូន​មនុស្ស​ឡើង នោះ​ទើប​នឹង​ដឹង​ថា គឺ​ខ្ញុំ​នេះ​ហើយ​ជា​ព្រះ ហើយ​ថា ខ្ញុំ​មិន​ធ្វើ​អ្វី​ដោយ​អាង​ខ្លួន​ខ្ញុំ​ទេ គឺ​ខ្ញុំ​និយាយ​សេចក្តី​ទាំង​នេះ តាម​តែ​ព្រះ‌វរបិតា​បាន​បង្រៀន​ខ្ញុំ​វិញ។


ឥឡូវ​នេះ យើង​ដឹង​ថា សេចក្តី​ដែល​មាន​ចែង​ក្នុង​ក្រឹត្យ‌វិន័យ គឺ​ចែង​សម្រាប់​ពួក​អ្នក​ដែល​សិ្ថត​នៅ​ក្រោម​ក្រឹត្យ‌វិន័យ ដើម្បី​ឲ្យ​មនុស្ស​ទាំង​អស់​បិទ​មាត់ ហើយ​ឲ្យ​ពិភព‌លោក​ទាំង​មូល ស្ថិត​នៅ​ក្រោម​ការ​ជំនុំ​ជម្រះ​របស់​ព្រះ។


ដូច្នេះ ដូច​ដែល​អំពើ​រំលង​របស់​មនុស្ស​ម្នាក់ នាំ​ឲ្យ​មនុស្ស​ទាំង​អស់​ត្រូវ​ទោស​យ៉ាង​ណា នោះ​អំពើ​សុចរិត​របស់​មនុស្ស​ម្នាក់ ក៏​នាំ​ឲ្យ​មនុស្ស​ទាំង​អស់​បាន​សុចរិត និង​បាន​ជីវិត​យ៉ាង​នោះ​ដែរ។


តែ​ព្រះ​យេស៊ូវ​មាន​មុខ​ងារ​ជា​សង្ឃ​ជាប់​ជា​អចិន្ត្រៃយ៍ ព្រោះ​ព្រះ‌អង្គ​នៅ​ជាប់​អស់​កល្ប​ជានិច្ច។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម