Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូហាន 1:50 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

50 ព្រះ‌យេស៊ូវ​មាន​ព្រះ​បន្ទូល​ឆ្លើយ​ថា៖ «ដោយ​ព្រោះ​តែ​ខ្ញុំ​បាន​ប្រាប់​អ្នក​ថា ខ្ញុំ​បាន​ឃើញ​អ្នក​នៅ​ក្រោម​ដើម​ល្វា​នោះ បាន​ជា​អ្នក​ជឿ​ឬ? អ្នក​នឹង​ឃើញ​ការ​ធំ​វិសេស​លើស​ជាង​នេះ​ទៅ​ទៀត»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

50 ព្រះយេស៊ូវ​មានបន្ទូល​តប​នឹង​គាត់​ថា​៖“ដោយសារ​ខ្ញុំ​ប្រាប់​អ្នក​ថា​: ‘ខ្ញុំ​បាន​ឃើញ​អ្នក​នៅក្រោម​ដើមល្វា’ បានជា​អ្នក​ជឿ​ឬ​? អ្នក​នឹង​ឃើញ​ការ​ធំជាង​នេះ​ទៅទៀត”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

50 ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «តើ​អ្នក​ជឿ​ដោយសារ​តែ​ខ្ញុំ​ប្រាប់​អ្នក​ថា​ ខ្ញុំ​បាន​ឃើញ​អ្នក​នៅ​ក្រោម​ដើម​ល្វា​ឬ?​ អ្នក​នឹង​ឃើញ​ការ​អស្ចារ្យ​ជាង​នេះ​ទៀត»​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

50 ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «អ្នក​បាន​ជឿ​មក​ពី​ឮ​ខ្ញុំ​និយាយ​ថា ខ្ញុំ​បាន​ឃើញ​អ្នក​នៅ​ក្រោម​ដើម​ឧទុម្ពរ* ថ្ងៃ​ក្រោយ អ្នក​មុខ​តែ​ឃើញ​ការ​អស្ចារ្យ​លើស​នេះ​ទៅ​ទៀត»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

50 ព្រះ‌យេស៊ូវ​មាន​បន្ទូល​ឆ្លើយ​ថា ដោយ​ព្រោះ​តែ​ខ្ញុំ​បាន​និយាយ​ប្រាប់​អ្នក​ថា ខ្ញុំ​ឃើញ​អ្នក​នៅ​ក្រោម​ដើម​ល្វា​នោះ បាន​ជា​អ្នក​ជឿ​ឬ​អី អ្នក​នឹង​ឃើញ​ការ​ដ៏​ធំ​វិសេស លើស​ជាង​នេះ​ទៅ​ទៀត

សូមមើលជំពូក ចម្លង

អាល់គីតាប

50 អ៊ីសា​មាន​ប្រសាសន៍​ទៅ​គាត់​ថា៖ «អ្នក​បាន​ជឿ​មក​ពី​ឮ​ខ្ញុំ​និយាយ​ថា ខ្ញុំ​បាន​ឃើញ​អ្នក​នៅ​ក្រោម​ដើម​ឧទុម្ពរ​ថ្ងៃ​ក្រោយ អ្នក​មុខ​តែ​ឃើញ​ការ​អស្ចារ្យ​លើស​នេះ​ទៅ​ទៀត»។

សូមមើលជំពូក ចម្លង




យ៉ូហាន 1:50
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ដ្បិត​អ្នក​ណា​ដែល​មាន នឹង​ត្រូវ​បន្ថែម​ឲ្យ ហើយ​គេ​នឹង​មាន​ជា​បរិបូរ តែ​អ្នក​ណា​ដែល​គ្មាន សូម្បី​តែ​អ្វី​ដែល​គេ​មាន ក៏​នឹង​ត្រូវ​ដក​យក​ដែរ។


ព្រះ‌អង្គ​ទត​ឃើញ​ដើម​ល្វា​មួយ​ដើម​នៅ​ក្បែរ​ផ្លូវ ទ្រង់​ក៏​យាង​ទៅ​ជិត មិន​ឃើញ​មាន​ផ្លែ​សោះ មាន​សុទ្ធ​តែ​ស្លឹក។ ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​ដើម​ល្វា​នោះ​ថា៖ «ពី​ពេល​នេះ​ទៅ កុំ​ឲ្យ​ឯង​មាន​ផ្លែ​ទៀត​ឡើយ!»។ ពេល​នោះ ដើម​ល្វា​ក៏​ក្រៀម​ស្វិត​មួយ​រំពេច។


ដ្បិត​នឹង​ឲ្យ​កាន់​តែ​ច្រើន​ដល់​អស់​អ្នក​ដែល​មាន ហើយ​គេ​នឹង​មាន​ជា​បរិបូរ តែ​អ្នក​ណា​ដែល​គ្មាន នោះ​នឹង​ត្រូវ​ដក​យក សូម្បី​តែ​អ្វីៗ​ដែល​អ្នក​នោះ​មាន​ផង។


នាង​មាន​ពរ​ហើយ ដោយ​នាង​បាន​ជឿ ដ្បិត​សេចក្តី​ដែល​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​នាង នោះ​នឹង​បាន​សម្រេច​ជា​មិន​ខាន»។


កាល​ព្រះ‌យេស៊ូវ​បាន​ឮ​ដូច្នេះ ព្រះ‌អង្គ​មាន​សេចក្តី​អស្ចារ្យ​នឹង​មេ​ទ័ព​នោះ​ណាស់។ ព្រះ‌អង្គ​ងាក​ទៅ​រក​បណ្ដាជន​ដែល​ដើរ​តាម​ព្រះ‌អង្គ ហើយ​មាន​ព្រះ‌បន្ទូល​ថា៖ «ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ខ្ញុំ​មិន​ដែល​ឃើញ​មាន​ជំនឿ​ដូច្នេះ​ទេ សូម្បី​តែ​នៅ​ស្រុក​អ៊ីស្រា‌អែល​ក៏​ដោយ»។


ណាថា‌ណែល​ទូល​ព្រះ‌អង្គ​ថា៖ «រ៉ាប៊ី លោក​ពិត​ជា​ព្រះ‌រាជ‌បុត្រា​របស់​ព្រះ! លោក​ជា​ស្តេច​នៃ​សាសន៍​អ៊ីស្រា‌អែល​មែន!»


ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​ទៅ​គាត់​ទៀត​ថា៖ «ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​ជា​ប្រាកដ​ថា អ្នក​រាល់​គ្នា​នឹង​ឃើញ​ស្ថានសួគ៌​បើក​ចំហ ហើយ​ពួក​ទេវតា​របស់​ព្រះ​ហោះ​ចុះ​ឡើង​នៅ​ពី​លើកូន​មនុស្ស»។


ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​នាង​ថា៖ «តើ​ខ្ញុំ​មិន​បាន​ប្រាប់​នាង​ថា ប្រសិន‌បើ​នាង​ជឿ នោះ​នាង​នឹង​ឃើញ​សិរី​ល្អ​នៃ​ព្រះ​ទេ​ឬ?»


ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «ថូម៉ាស​អើយ អ្នក​ជឿ​ដោយ​ព្រោះ​បាន​ឃើញ​ខ្ញុំ​ទេ​តើ មាន​ពរ​ហើយ អ្នក​ណា​ដែល​ជឿ​ដោយ​ឥត​ឃើញ​សោះ!»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម