Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូហាន 1:30 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

30 គឺ​ព្រះ‌អង្គ​នេះ​ហើយ ដែល​ខ្ញុំ​ប្រាប់​ថា៖ "ក្រោយ​ខ្ញុំ​មាន​មួយ​អង្គ​យាង​មក ដែល​មាន​ឋានៈ​ធំ​ជាង​ខ្ញុំ ដ្បិត​ទ្រង់​គង់​នៅ​មុន​ខ្ញុំ"។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

30 គឺ​ព្រះអង្គនេះ​ហើយ ដែល​ខ្ញុំ​បាន​ប្រាប់ថា​: ‘ម្នាក់​ដែល​នឹង​មក​ក្រោយ​ខ្ញុំ បាន​ត្រឡប់ជា​មុន​ខ្ញុំ ពីព្រោះ​ព្រះអង្គ​គង់នៅ​មុន​ខ្ញុំ’។

សូមមើលជំពូក ចម្លង

Khmer Christian Bible

30 គឺ​ព្រះអង្គ​នេះ​ហើយ​ដែល​ខ្ញុំ​ប្រាប់​ថា​ ជា​ព្រះ​មួយ​អង្គ​ដែល​យាង​មក​ក្រោយ​ខ្ញុំ​ ហើយ​ត្រលប់​ជា​មុន​ខ្ញុំ​ ដ្បិត​ព្រះអង្គ​បាន​គង់​នៅ​មុន​ខ្ញុំ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

30 គឺ​លោក​នេះ​ហើយ ដែល​ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា​ថា “អ្នក​ដែល​មក​ក្រោយ​ខ្ញុំ ប្រសើរ​ជាង​ខ្ញុំ ដ្បិត​លោក​មាន​ជីវិត​មុន​ខ្ញុំ”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

30 គឺ​ពី​ព្រះ‌អង្គ​នេះ​ហើយ ដែល​ខ្ញុំ​ប្រាប់​ថា ក្រោយ​ខ្ញុំ​មាន​ព្រះ​១​អង្គ​យាង​មក ដែល​បាន​ត្រឡប់​ជា​មុន​ខ្ញុំ ដ្បិត​ទ្រង់​គង់​នៅ​មុន​ខ្ញុំ

សូមមើលជំពូក ចម្លង

អាល់គីតាប

30 គឺ​អ្នក​នេះ​ហើយ ដែល​ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា​ថា “អ្នក​ដែល​មក​ក្រោយ​ខ្ញុំ ប្រសើរ​ជាង​ខ្ញុំ ដ្បិត​គាត់​មាន​ជីវិត​មុន​ខ្ញុំ”។

សូមមើលជំពូក ចម្លង




យ៉ូហាន 1:30
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ខ្ញុំ​ធ្វើ​ពិធី​ជ្រមុជ​ឲ្យ​អ្នក​រាល់​គ្នា​ដោយ​ទឹក​សម្រាប់​ការ​ប្រែ​ចិត្ត ប៉ុន្តែ ព្រះ‌អង្គ​ដែល​យាង​មក​ក្រោយ​ខ្ញុំ ទ្រង់​មាន​អំណាច​ជាង​ខ្ញុំ ហើយ​ខ្ញុំ​មិន​សម​នឹង​កាន់​សុព័ណ៌​បាទ​ថ្វាយ​ព្រះ‌អង្គ​ផង ព្រះ‌អង្គ​នឹង​ធ្វើ​ពិធី​ជ្រមុជ​ឲ្យ​អ្នក​រាល់​គ្នា​ដោយ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ និង​ដោយ​ភ្លើង​វិញ។


នោះ​យ៉ូហាន​ប្រាប់​គេ​គ្រប់​គ្នា​ថា៖ «ខ្ញុំ​ធ្វើ​ពិធី​ជ្រមុជ​ឲ្យ​អ្នក​រាល់​គ្នា​ដោយ​ទឹក ប៉ុន្តែ មាន​ព្រះ​មួយ​អង្គ​ដែល​មាន​អំណាច​ខ្លាំង​ជាង​ខ្ញុំ ជិត​មក​ដល់​ហើយ ខ្ញុំ​មិន​ស័ក្ដិ‌សម​នឹង​ស្រាយ​ខ្សែ​សុព័ណ៌‌បាទ​ព្រះ‌អង្គ​ផង។ ព្រះ‌អង្គ​នឹង​ធ្វើ​ពិធី​ជ្រមុជ​ឲ្យ​អ្នក​រាល់​គ្នា ដោយ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ និង​ដោយ​ភ្លើង​វិញ។


លោក​យ៉ូហាន​បាន​ធ្វើ​បន្ទាល់​អំពី​ព្រះ‌អង្គ ដោយ​ប្រកាស​ថា៖ «គឺ​ព្រះ‌អង្គ​នេះ​ហើយ ដែល​ខ្ញុំ​ប្រាប់​ថា៖ "ព្រះ‌អង្គ​ដែល​យាង​មក​ក្រោយ​ខ្ញុំ មាន​ឋានៈ​ធំ​ជាង​ខ្ញុំ ដ្បិត​ទ្រង់​គង់​នៅ​មុន​ខ្ញុំ"»។


គឺ​មួយ​អង្គ​ដែល​មក​ក្រោយ​ខ្ញុំ ខ្ញុំ​មិន​សម​នឹង​ស្រាយ​ខ្សែ​សុព័ណ៌‌បាទ​ព្រះ‌អង្គ​ផង»។


ខ្ញុំ​មិន​បាន​ស្គាល់​ព្រះ‌អង្គ​ទេ តែ​ខ្ញុំ​មក​ធ្វើ​ពិធី​ជ្រមុជ​ដោយ​ទឹក​នេះ គឺ​ដើម្បី​សម្តែង​ឲ្យ​សាសន៍​អ៊ីស្រា‌អែល​បាន​ស្គាល់​ព្រះ‌អង្គ​ប៉ុណ្ណោះ»។


មាន​មនុស្ស​ជា​ច្រើន​មក​រក​ព្រះ‌អង្គ ហើយ​គេ​និយាយ​ថា៖ «លោក​យ៉ូហាន​មិន​បាន​ធ្វើ​ទី​សម្គាល់​ណា​ទេ តែ​សេចក្តី​ទាំង​ប៉ុន្មាន​ដែល​លោក​យ៉ូហាន​មាន​ប្រសាសន៍​ពី​អ្នក​នេះ សុទ្ធ​តែ​ពិត​ទាំង​អស់»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម