Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូស្វេ 7:20 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

20 អេកាន​ឆ្លើយ​ទៅ​លោក​យ៉ូស្វេ​ថា៖ «ខ្ញុំ​ប្របាទ​បាន​ប្រព្រឹត្ត​អំពើ​បាប​ទាស់​នឹង​ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​សាសន៍​អ៊ីស្រា‌អែល ពិត​ប្រាកដ​មែន គឺ​អំពើ​ដែល​ខ្ញុំ​ប្របាទ​បាន​ប្រព្រឹត្ត​គឺ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

20 លោក​អេកាន​ឆ្លើយ​ទៅ​លោក​យ៉ូស្វេ​វិញ​ថា៖ «ខ្ញុំ​ប្របាទ​បាន​ប្រព្រឹត្ត​អំពើ​បាប​ទាស់​នឹង​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល ពិត​ប្រាកដ​មែន! គឺ​ខ្ញុំ​ប្របាទ​បាន​ប្រព្រឹត្ត​ដូច​ត​ទៅ:

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

20 នោះ​អេកាន​ក៏​ឆ្លើយ​ជំរាប​យ៉ូស្វេ​ថា ខ្ញុំ​បាន​ធ្វើ​បាប​នឹង​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល​ពិត​មែន គឺ​ខ្ញុំ​បាន​ធ្វើ​ការ​យ៉ាង​នេះ​មួយៗ

សូមមើលជំពូក ចម្លង

អាល់គីតាប

20 លោក​អេកាន​ឆ្លើយ​ទៅ​យ៉ូស្វេ​វិញ​ថា៖ «ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាប​ទាស់​នឹងអុលឡោះ‌តាអាឡា​ជា​ម្ចាស់​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល ពិត​ប្រាកដ​មែន! គឺ​ខ្ញុំ​បាន​ប្រព្រឹត្ត​ដូច​ត​ទៅ:

សូមមើលជំពូក ចម្លង




យ៉ូស្វេ 7:20
13 ការដាក់ឲ្យឆ្លើយតបគ្នា  

គេ​និយាយ​គ្នា​ថា៖ «ប្រាកដ​ជា​យើង​មាន​ទោស​ដោយ​ព្រោះ​ប្អូន​របស់​យើង​ហើយ យើង​បាន​ឃើញ​ទុក្ខ‌វេទនា​របស់​វា នៅ​ពេល​ដែល​វា​អង្វរ​យើង តែ​យើង​មិន​បាន​ស្តាប់​វា​សោះ។ ហេតុ​នេះ​ហើយ​បាន​ជា​ទុក្ខ​ព្រួយ​នេះ​បាន​ធ្លាក់​មក​លើ​យើង​វិញ»។


គេ​នឹង​ច្រៀង​នៅ​មុខ​មនុស្ស ដោយ​ពាក្យ​ថា "ខ្ញុំ​បាន​ធ្វើ​បាប ហើយ​រំលង​នឹង​សេចក្ដី​ត្រឹម​ត្រូវ ជា​ការ​ដែល​ឥត​មាន​ប្រយោជន៍​ដល់​ខ្ញុំ។


ឱ​ព្រះ​ដ៏​ចាំ​យាម​មនុស្ស​អើយ បើ​ទូល‌បង្គំ​បាន​ធ្វើ​បាប តើ​ទូល‌បង្គំ​បាន​ធ្វើ​អ្វី​ទាស់​នឹង​ព្រះ‌អង្គ? ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ​ដាក់​ទូល‌បង្គំ ទុក​ដូច​ជា​ផ្ទាំង​ស៊ីប​របស់​ព្រះ‌អង្គ? ហេតុ​អ្វី​បាន​ជា​ទូល‌បង្គំ ក្លាយ​ជា​អ្នក​រំខាន​ព្រះ‌អង្គ?


ទូល‌បង្គំ​សូម​លន់‌តួ​អំពើ​ទុច្ចរិត​របស់​ទូល‌បង្គំ ហើយ​សោក​ស្ដាយ​ដោយ​ព្រោះ​អំពើ​បាប របស់​ទូល‌បង្គំ។


ពេល​នោះ ផារ៉ោន​ក៏​ប្រញាប់​ប្រញាល់​ហៅ​លោក​ម៉ូសេ និង​លោក​អើរ៉ុន​មក​ជា​ប្រញាប់ ហើយ​មាន​រាជ‌ឱង្ការ​ថា៖ «យើង​បាន​ប្រព្រឹត្ត​អំពើ​បាប​ទាស់​នឹង​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ហើយ​ទាស់​នឹង​អ្នក​រាល់​គ្នាមែន។


ពេល​នោះ ផារ៉ោន​ក៏​ចាត់​គេ​ឲ្យ​ទៅ​ហៅ​លោក​ម៉ូសេ និង​លោក​អើរ៉ុន​មក ហើយ​មាន​រាជ‌ឱង្ការ​ថា៖ «លើក​នេះ យើង​បាន​ប្រព្រឹត្ត​អំពើ​បាប​មែន គឺ​ព្រះ‌យេហូវ៉ា​ព្រះ‌អង្គ​សុចរិត ឯ​យើង និង​ប្រជា‌រាស្ត្រ​របស់​យើង​ជា​អ្នក​មាន​កំហុស។


ពេល​នោះ បាឡាម​ពោល​ទៅ​កាន់​ទេវតា​របស់​ព្រះ‌យេហូវ៉ា​ថា៖ «ខ្ញុំ​ប្របាទ​បាន​ធ្វើ​បាប​ហើយ ដ្បិត​ខ្ញុំ​ប្របាទ​មិន​បាន​ដឹង​ថា​លោក​ម្ចាស់​ឈរ​តាម​ផ្លូវ​ទាស់​នឹង​ខ្ញុំ​ប្របាទ​ទេ។ ដូច្នេះ ប្រសិន‌បើ​ការ​នេះ​ជា​សេចក្ដី​អាក្រក់​នៅ​ចំពោះ​លោក​ម្ចាស់ នោះ​ខ្ញុំ​ប្របាទ​នឹង​ត្រឡប់​ទៅ​វិញ»។


ដ្បិត​ប្រេង​នេះ​អាច​យក​ទៅ​លក់​បាន​តម្លៃ​យ៉ាង​ខ្ពស់ ហើយ​យក​ប្រាក់​ទៅ​ចែក​ទាន​ឲ្យ​អ្នក​ក្រ​វិញ»។


ដោយ​ពោល​ថា៖ «ខ្ញុំ​បាន​ធ្វើ​បាប ព្រោះ​ខ្ញុំ​បាន​ក្បត់​នឹង​ឈាម​ដែល​ឥត​ទោស»។ គេ​ឆ្លើយ​ថា៖ «តើ​រឿង​នេះ​ទាក់​ទង​អ្វី​ដល់​យើង? នេះ​ជា​រឿង​របស់​អ្នក​ឯង​ទេ​តើ!»។


លោក​យ៉ូស្វេ​មាន​ប្រសាសន៍​ទៅ​កាន់​អេកាន​ថា៖ «កូន​អើយ ចូរ​ថ្វាយ​សិរីល្អ​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​សាសន៍​អ៊ីស្រា‌អែល ហើយ​លន់‌តួ​ចំពោះ​ព្រះ‌អង្គ​ទៅ។ អ្វីដែលអ្នក​បាន​ធ្វើ ចូរ​ប្រាប់​ខ្ញុំ កុំ​លាក់​នឹង​ខ្ញុំ​ឡើយ»។


ក្នុង​ជយ័‌ភណ្ឌ ខ្ញុំប្របាទ​បាន​ឃើញ​អាវ​ធំ​មួយ​យ៉ាង​ល្អ​មក​ពី​ស្រុក​ស៊ីណើរ សាច់​ប្រាក់​ទម្ងន់​ពីរ​រយ​សេកែល និង​មាស​មួយ​ដុំ​ទម្ងន់​ហាសិប​សេកែល។ ពេល​នោះ ដោយ​ខ្ញុំ​ប្របាទ​មាន​ចិត្ត​លោភ​ចង់​បាន ខ្ញុំ​ប្របាទ​ក៏​យក​របស់​ទាំង​នោះ​ទុក។ ឥឡូវ​នេះ ខ្ញុំ​ប្របាទ​បាន​កប់​ក្នុង​ដី កណ្ដាល​ជំរំ​របស់​ខ្ញុំប្របាទ ដោយ​ដាក់​ប្រាក់​នៅ​ខាង​ក្រោម»។


ស្ដេច​សូល​មាន​រាជ‌ឱង្ការ​ទៅ​លោកសាំយូ‌អែល​ថា៖ «ខ្ញុំ​មាន​បាប​ហើយ ព្រោះ​ខ្ញុំ​បាន​រំលង​សេចក្ដី​បង្គាប់​នៃ​ព្រះ‌យេហូវ៉ា និង​ពាក្យ​របស់​លោក​ផង ដោយ​ខ្លាច​ដល់​ពួក​ជន ហើយ​បាន​ស្តាប់​តាម​គេ​វិញ


នោះ​ស្ដេច​សូល​មាន​រាជ‌ឱង្ការ​ថា៖ «ខ្ញុំ​បាន​ធ្វើ​បាប​ហើយ តែ​សូម​លើក​មុខ​ខ្ញុំ​នៅ​ចំពោះ​មុខ​ពួក​ចាស់​ទុំ​របស់​សាសន៍​ខ្ញុំ​នេះ និង​នៅ​មុខ​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា​ផង សូម​មក​ខាង​ខ្ញុំ​វិញ ដើម្បី​ឲ្យ​ខ្ញុំ​បាន​ថ្វាយ‌បង្គំ​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​លោក​ដែរ»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម