Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូស្វេ 7:13 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

13 ក្រោក​ឡើង! ញែកប្រជា‌ជន​ចេញ​ជា​បរិសុទ្ធ ហើយ​ប្រាប់​គេ​ថា "ចូរ​ឲ្យ​អ្នក​រាល់​គ្នា​ញែក​ខ្លួន​ចេញ​ជា​បរិសុទ្ធសម្រាប់​ថ្ងៃ​ស្អែក ដ្បិត​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ពួក​អ៊ីស្រា‌អែល​អើយ មាន​របស់​ដែល​សម្រាប់​បំផ្លាញ​នៅ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា ហើយ​អ្នក​រាល់​គ្នាមិន​អាច​ឈរ​នៅ​មុខខ្មាំង​សត្រូវ​បាន​ឡើយ ដរាប​ណា​អ្នក​រាល់​គ្នា​មិន​ដក​យក​របស់​ដែល​សម្រាប់​បំផ្លាញ​នោះ ចេញ​ពី​ក្នុង​ចំណោម​អ្នក​រាល់​គ្នា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

13 ក្រោក​ឡើង ជម្រះ​ប្រជា‌ជន​ឲ្យ​វិសុទ្ធ! ត្រូវ​ប្រាប់​ពួក​គេ​ថា “ចូរ​ជម្រះ​ខ្លួន​ឲ្យ​វិសុទ្ធ*​សម្រាប់​ថ្ងៃ​ស្អែក ដ្បិត​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: អ៊ីស្រា‌អែល​អើយ! នៅ​ក្នុង​អ្នក​មាន​របស់​ដែល​ត្រូវ​បំផ្លាញ។ អ្នក​ពុំ​អាច​ប្រឈម​មុខ​តទល់​នឹង​ខ្មាំង​សត្រូវ​ឡើយ ដរាប​ណា​អ្នក​រាល់​គ្នា​មិន​ដក​របស់​ដែល​ត្រូវ​បំផ្លាញ​ចេញ​ពី​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ទេ​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

13 ចូរ​ក្រោក​ឡើង ញែក​ពួក​ជន​ចេញ​ជា​បរិសុទ្ធ​ចុះ ហើយ​ប្រាប់​គេ​ថា ចូរ​ឲ្យ​ឯង​រាល់​គ្នា​ញែក​ខ្លួន​ចេញ​ជា​បរិសុទ្ធ ឲ្យ​ទាន់​ពេល​ថ្ងៃ​ស្អែក ដ្បិត​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល ទ្រង់​មាន​បន្ទូល​ថា ពួក​អ៊ីស្រាអែល​អើយ មាន​របស់​ដែល​សំរាប់​បំផ្លាញ​នៅ​ក្នុង​ពួក​ឯង ហើយ​ឯង​ពុំ​អាច​នឹង​ឈរ​នៅ​មុខ​ពួក​ខ្មាំង​សត្រូវ​បាន​ឡើយ ទាល់​តែ​បាន​ដក​របស់​ដែល​សំរាប់​បំផ្លាញ​នោះ ពី​ពួក​ឯង​ចេញ

សូមមើលជំពូក ចម្លង

អាល់គីតាប

13 ក្រោក​ឡើង ជម្រះ​ប្រជា‌ជន​ឲ្យ​បាន​បរិសុទ្ធ! ត្រូវ​ប្រាប់​ពួក​គេ​ថា “ចូរ​ជម្រះ​ខ្លួន​ឲ្យ​បាន​បរិសុទ្ធ​សម្រាប់​ថ្ងៃ​ស្អែក ដ្បិតអុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល មាន​បន្ទូល​ដូច​ត​ទៅ: អ៊ីស្រ‌អែល​អើយ! នៅ​ក្នុង​អ្នក​មាន​របស់​ដែល​ត្រូវ​បំផ្លាញ។ អ្នក​ពុំ​អាច​ប្រឈម​មុខ​ត​ទល់​នឹង​ខ្មាំង​សត្រូវ​បាន​ឡើយ ដរាប​ណា​អ្នក​រាល់​គ្នា​មិន​ដក​របស់​ដែល​ត្រូវ​បំផ្លាញ​ចេញ​ពី​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ទេ​នោះ។

សូមមើលជំពូក ចម្លង




យ៉ូស្វេ 7:13
13 ការដាក់ឲ្យឆ្លើយតបគ្នា  

កូន​ប្រុស​ៗ​របស់​លោក​យ៉ាកុប​ឯ​ទៀតៗ​ក៏​មក​យក​របស់​របរ​ពី​សាក​សព​ទាំង​នោះ ហើយ​រឹប​យក​អ្វីៗ​ក្នុង​ក្រុង​នោះ ព្រោះ​អ្នក​ក្រុង​នោះ​បាន​បង្ខូច​ប្អូន​ស្រី​របស់​គេ។


ឥឡូវ​នេះ អ្នក​រាល់​គ្នា​គិត​បង្ក្រាប​ពួក​កូន​ចៅ​យូដា និង​ពួក​ក្រុង​យេរូ‌សាឡិម ទុក​ជា​បាវ​ប្រុស​បាវ​ស្រី​របស់​អ្នក​រាល់​គ្នា​ទៀត តែ​អ្នក​រាល់​គ្នា តើ​មិន​មាន​អំពើ​រំលង​ចំពោះ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា​ដែរ​ទេ​ឬ?


មនុស្ស​មាន​ពុត​អើយ ចូរ​យក​ធ្នឹម​ចេញ​ពី​ភ្នែក​របស់​ខ្លួន​ជា​មុន​សិន ទើប​អ្នក​នឹង​មើល​ឃើញ​ច្បាស់ ល្មម​នឹង​យក​កម្ទេច​ចេញ​ពី​ភ្នែក​បង‌ប្អូន​របស់​អ្នក​បាន។


ប្រសិន‌បើ​បង​ប្អូន​ពោះ​មួយ​របស់​អ្នក កូន​ប្រុស​របស់​ឪពុក​អ្នក កូន​ប្រុស​របស់​ម្ដាយ​អ្នក ឬ​កូន​ប្រុស​កូន​ស្រី​របស់​អ្នក​ផ្ទាល់ ឬ​ប្រពន្ធ​ជា​ទីស្រឡាញ់​របស់​អ្នក ឬ​មិត្ត​សម្លាញ់​ចិត្ត​មួយ​ថ្លើម​មួយ​នឹងអ្នក បាន​បបួល​អ្នក​ដោយ​ស្ងាត់ៗ​ថា "តោះ​យើង ទៅ​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ​ដទៃ​ទៀត​វិញ" ជា​ព្រះ​ដែល​អ្នក ឬ​ដូនតា​របស់​អ្នក​មិន​ដែល​ស្គាល់


លោក​យ៉ូស្វេ​មាន​ប្រសាសន៍​ទៅ​កាន់​ប្រជា‌ជន​ថា៖ «ចូរ​អ្នក​រាល់​គ្នា​ញែក​ខ្លួន​ចេញ​ជា​បរិសុទ្ធ ព្រោះ​ថ្ងៃ​ស្អែក ព្រះ‌យេហូវ៉ា​នឹង​ធ្វើ​ការ​អស្ចារ្យ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា»។


រី​ឯ​អ្នក​រាល់​គ្នា​វិញ ត្រូវ​ប្រយ័ត្ន​ចំពោះ​របស់​ណា​ដែល​ត្រូវ​បំផ្លាញ ក្រែង​កាល​ណា​អ្នក​រាល់​គ្នា​ញែកអ្វីៗ​សម្រាប់​បំផ្លាញ ហើយ​បែរ​ទៅ​ជា​យក​របស់​ណា​មួយ​ទុក នោះ​អ្នក​នឹង​ធ្វើ​ឲ្យ​ជំរំ​អ៊ីស្រា‌អែល​ត្រូវ​បំផ្លាញ​ដែរ ព្រម​ទាំង​នាំ​ឲ្យជំរំ​អ៊ីស្រា‌អែល​កើត​មាន​ទុក្ខ​ទោស​ផង។


ពួក​អ៊ីស្រា‌អែល​បាន​ប្រព្រឹត្ត​អំពើបាប គេ​បាន​ប្រព្រឹត្ត​រំលង​សេចក្ដី​សញ្ញា​របស់​យើង ដែល​យើង​បាន​បង្គាប់​គេ គេ​បាន​ទាំង​យក​របស់​ដែល​ញែក​សម្រាប់​នឹង​បំផ្លាញ​ទុក​ខ្លះ គេ​បាន​លួច ហើយ​កុហក គេ​យក​របស់​ទាំង​នោះ​ទៅ​ទុក​ជា​មួយ​អីវ៉ាន់​របស់​ខ្លួន។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម