Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូស្វេ 6:7 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 បន្ទាប់​មក លោក​មាន​ប្រសាសន៍​ទៅ​កាន់​ប្រជា‌ជន​ថា៖ «ចូរ​នាំ​គ្នា​ដើរ​ព័ទ្ធ​ជុំ‌វិញ​ទី​ក្រុង ហើយ​ឲ្យ​ពួក​អ្នក​ប្រដាប់​អាវុធ​ដើរទៅ​ពី​មុខ​ហិប​របស់​ព្រះ‌យេហូវ៉ា»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 បន្ទាប់​មក លោក​មាន​ប្រសាសន៍​ទៅ​កាន់​ប្រជា‌ជន​ថា៖ «ចូរ​ដើរ​ព័ទ្ធ​ជុំ‌វិញ​ទីក្រុង ហើយ​ឲ្យ​ពល​ទាហាន​ប្រដាប់​អាវុធ​ដើរ​ខាង​មុខ​ហិប​របស់​ព្រះ‌អម្ចាស់»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 លោក​ក៏​បង្គាប់​ដល់​ពួក​បណ្តាជន​ថា ចូរ​នាំ​គ្នា​ដើរ​ព័ទ្ធ​ជុំវិញ​ទី​ក្រុង​ទៅ ឯ​អស់​ពួក​អ្នក​ដែល​មាន​គ្រឿង​សស្ត្រា‌វុធ នោះ​ត្រូវ​ដើរ​នាំ​មុខ​ហឹប​នៃ​ព្រះ‌យេហូវ៉ា។

សូមមើលជំពូក ចម្លង

អាល់គីតាប

7 បន្ទាប់​មក គាត់​មាន​ប្រសាសន៍​ទៅ​កាន់​ប្រជា‌ជន​ថា៖ «ចូរ​ដើរ​ព័ទ្ធ​ជុំ‌វិញ​ទី‌ក្រុង ហើយ​ឲ្យ​ពល​ទាហាន​ប្រដាប់​អាវុធ ដើរ​ខាង​មុខ​ហិប​របស់អុលឡោះ‌តាអាឡា»។

សូមមើលជំពូក ចម្លង




យ៉ូស្វេ 6:7
5 ការដាក់ឲ្យឆ្លើយតបគ្នា  

ប្រពន្ធ កូន​តូចៗ និង​ហ្វូង​សត្វ​របស់​អ្នក ត្រូវ​ទុក​នៅ​ក្នុង​ស្រុក​ដែល​លោក​ម៉ូសេ​បាន​ប្រគល់​ឲ្យ​អ្នក នៅ​ខាង​កើត​ទន្លេ​យ័រដាន់​នេះ តែ​មនុស្ស​ខ្លាំង​ពូកែ​ទាំង​ប៉ុន្មាន​ក្នុង​ចំណោម​អ្នក​រាល់​គ្នា ត្រូវ​ឆ្លង​នាំ​មុខ​ពួក​បង​ប្អូន​របស់​អ្នក ទាំង​ប្រដាប់​អាវុធ ដើម្បី​ជួយ​ពួកគេ


ពួក​គេ​មាន​ចំនួន​ប្រហែល​បួន​ម៉ឺន​នាក់ទាំង​ប្រដាប់​អាវុធ ឆ្លង​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ទៅ​ដល់​វាល​ទំនាប​ក្រុង​យេរីខូរ។


អ្នក​រាល់​គ្នា​ដែល​ជា​ពួក​ខ្លាំង​ពូកែ ត្រូវដើរ​ជុំ‌វិញ​ទី​ក្រុង ឲ្យ​បាន​មួយ​ជុំ​ក្នុង​មួយ​ថ្ងៃ។ ត្រូវ​ធ្វើ​ដូច្នេះ​រយៈ​ពេល​ប្រាំមួយ​ថ្ងៃ


លោក​យ៉ូស្វេ​ជា​កូន​របស់​លោក​នុន​ហៅ​ពួក​សង្ឃ​មក មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «ចូរ​យក​ហិប​នៃ​សេចក្ដី​សញ្ញា ហើយ​ឲ្យ​សង្ឃ​ប្រាំពីរ​រូប​កាន់​ត្រែ​ស្នែង​ចៀម​ប្រាំ​ពីរ ដើរ​នាំ​មុខ​ហិប​របស់​ព្រះ‌យេហូវ៉ា​ទៅ»។


កាល​លោក​យ៉ូស្វេ​បាន​បង្គាប់​ប្រជា‌ជន​រួច​ហើយ សង្ឃ​ទាំងប្រាំពីរ​រូប ដែល​កាន់​ត្រែ​ស្នែង​ចៀម​ទាំង​ប្រាំពីរ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ក៏​ដើរ​ទៅ​មុខ​ទាំង​ផ្លុំ​ត្រែ ហើយ​ហិប​នៃ​សេចក្ដី​សញ្ញារបស់​ព្រះ‌យេហូវ៉ា​ក៏​ទៅ​តាម​ក្រោយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម