Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូស្វេ 24:17 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

17 ដ្បិត​គឺ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​ខ្ញុំ ព្រះ‌អង្គ​បាន​នាំ​យើង​ខ្ញុំ និង​បុព្វ​បុរស​របស់​យើង​ខ្ញុំ​ចេញ​ពី​ស្រុក​អេស៊ីព្ទ ពីផ្ទះ​ដែលយើង​ខ្ញុំ​ធ្វើ​ជា​ទាសករ ហើយ​ព្រះ‌អង្គ​បាន​ធ្វើ​អស់​ទាំង​ទី​សម្គាល់​ធំៗ នៅ​ចំពោះ​ភ្នែក​យើង​ខ្ញុំ ក៏​បាន​ថែ​រក្សា​យើង​ខ្ញុំ តាម​ផ្លូវ​ដែល​យើង​ខ្ញុំ​បាន​ដើរ​នោះ ហើយ​នៅ​កណ្ដាល​សាសន៍​ទាំង​ប៉ុន្មាន​ដែល​យើង​ខ្ញុំ​បាន​ឆ្លង​កាត់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

17 ដ្បិត​មាន​តែ​ព្រះ‌អម្ចាស់​នេះ​ហើយ​ជា​ព្រះ​នៃ​យើង​ខ្ញុំ ព្រះអង្គ​បាន​នាំ​យើង​ខ្ញុំ និង​បុព្វបុរស​របស់​យើង​ខ្ញុំ ចាក​ចេញ​ពី​ស្រុក​អេស៊ីប ជា​ស្រុក​ដែល​យើង​ខ្ញុំ​ធ្លាប់​ធ្វើ​ជា​ទាសករ។ ព្រះអង្គ​បាន​សម្តែង​ការ​អស្ចារ្យ​ធំៗ​ឲ្យ​យើង​ខ្ញុំ​ឃើញ​ច្បាស់​នឹង​ភ្នែក គឺ​ព្រះអង្គ​បាន​រក្សា​ការពារ​យើង​ខ្ញុំ​តាម​ផ្លូវ ដែល​យើង​ខ្ញុំ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ទឹក​ដី​របស់​ជាតិ​សាសន៍​នានា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

17 ដ្បិត​គឺ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​ខ្ញុំ ទ្រង់​បាន​នាំ​យើង​ខ្ញុំ នឹង​ឪពុក​យើង​ខ្ញុំ ចេញ​ពី​ផ្ទះ​ពួក​បាវ​បំរើ​នៅ​ស្រុក​អេស៊ីព្ទ​មក ហើយ​បាន​ធ្វើ​អស់​ទាំង​ទី​សំគាល់​យ៉ាង​ធំ​នោះ នៅ​ចំពោះ​ភ្នែក​យើង​ខ្ញុំ ក៏​បាន​ថែ​រក្សា​យើង​ខ្ញុំ​តាម​ផ្លូវ​ដែល​យើង​ខ្ញុំ​បាន​ដើរ​នោះ ហើយ​នៅ​កណ្តាល​ពួក​សាសន៍​ទាំង​ប៉ុន្មាន​ដែល​យើង​ខ្ញុំ​បាន​ដើរ​កាត់​ស្រុក​គេ​ផង

សូមមើលជំពូក ចម្លង

អាល់គីតាប

17 ដ្បិត​មាន​តែអុលឡោះ‌តាអាឡា​នេះ​ហើយ​ជា​ម្ចាស់​នៃ​យើង​ខ្ញុំ ទ្រង់​បាន​នាំ​យើង​ខ្ញុំ និង​បុព្វ‌បុរស​របស់​យើង​ខ្ញុំ ចាក​ចេញ​ពី​ស្រុក​អេស៊ីប ជា​ស្រុក​ដែល​យើង​ខ្ញុំ​ធ្លាប់​ធ្វើ​ជា​ទាសករ។ ទ្រង់​បាន​សំដែង​ការ​អស្ចារ្យ​ធំៗ ឲ្យ​យើង​ខ្ញុំ​ឃើញ​ច្បាស់​នឹង​ភ្នែក គឺ​ទ្រង់​បាន​រក្សា​ការពារ​យើង​ខ្ញុំ​តាម​ផ្លូវ​ដែល​យើង​ខ្ញុំ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ទឹក​ដី​របស់​ជាតិ​សាសន៍​នានា។

សូមមើលជំពូក ចម្លង




យ៉ូស្វេ 24:17
14 ការដាក់ឲ្យឆ្លើយតបគ្នា  

រី​ឯ​ពួក​យើង​វិញ គឺ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង យើង​មិន​បាន​បោះ‌បង់​ចោល​ព្រះ‌អង្គ​ទេ យើង​មាន​ពួក​សង្ឃ​ជា​កូន​ចៅ​របស់​លោក​អើរ៉ុន និង​ពួក​លេវី​ដែល​ធ្វើ​ការ‌ងារ​ថ្វាយ​ព្រះ‌យេហូវ៉ា។


រួច​នៅ​ពេល​ខាង​មុខ បើ​កូន​អ្នក​រាល់​គ្នា​សួរ​ថា "តើ​នេះ​មាន​ន័យ​ដូច​ម្ដេច?" ត្រូវ​ឆ្លើយ​ថា "ព្រះ‌យេហូវ៉ា​បាន​នាំ​ពួក​យើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ ពី​ផ្ទះ​ដែល​អ្នក​ធ្វើ​ជា​ទាសករ ដោយ​ព្រះ‌ហស្ត​ដ៏​ខ្លាំង​ពូកែ។


លោក​ម៉ូសេ​មាន​ប្រសាសន៍​ទៅ​កាន់​ប្រជា‌ជន​ថា៖ «ចូរ​នឹក​ចាំ​ពី​ថ្ងៃ​នេះ ជា​ថ្ងៃ​ដែល​អ្នក​រាល់​គ្នា​បាន​ចេញ​ពី​ស្រុក​អេស៊ីព្ទ ពី​ផ្ទះ​ដែល​អ្នក​ធ្វើ​ជា​ទាសករ ព្រោះ​ព្រះ‌យេហូវ៉ា​បាន​នាំ​អ្នក​រាល់​គ្នា​ចេញ​មក ដោយ​ព្រះ‌ហស្ត​ដ៏​ខ្លាំង​ពូកែ។ ដូច្នេះ មិន​ត្រូវ​បរិ‌ភោគ​នំបុ័ង​មាន​ដំបែ​ទេ។


"អ្នក​រាល់​គ្នា​បាន​ឃើញ​កិច្ច‌ការ​ទាំង​ប៉ុន្មាន​ដែល​យើង​ធ្វើ​ដល់​សាសន៍​អេស៊ីព្ទ និង​ការ​ដែល​យើង​បាន​ទ្រ​អ្នក​រាល់​គ្នា​លើ​ស្លាប​ឥន្ទ្រី នាំ​មក​ឯ​យើង​ហើយ។


ទោះ​បី​ជា​អ្នក​ចាស់​ជរា យើង​នឹង​បី​អ្នក​ដរាប​ដល់​អ្នក​មាន​សក់​ស គឺ​យើង​បាន​បង្កើត ហើយ​យើង​នឹង​ថែរក្សា​អ្នក អើ យើង​នឹង​បី ហើយ​នឹង​ជួយ​អ្នក​ឲ្យ​រួច។


លោក​ម៉ូសេបាន​កោះ​ហៅ​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​មក ហើយ​ប្រាប់​គេថា៖ «អ្នក​រាល់​គ្នា​បាន​ឃើញ​គ្រប់​ទាំង​ការ​ដែល​ព្រះ‌យេហូវ៉ា​បាន​ធ្វើ​នៅ​ស្រុក​អេស៊ីព្ទ​ដល់​ផារ៉ោន ដល់​ពួក​មហា‌តលិក និងដល់​ស្រុក​ទ្រង់​ទាំង​មូល នៅ​ចំពោះ​មុខ​អ្នករាល់​គ្នា​ហើយ


ដ្បិត​កេរ‌អាករ​របស់​ព្រះ‌យេហូវ៉ា គឺ​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ ហើយ​លោក​យ៉ាកុប​ជា​ចំណែក​មត៌ក​របស់​ព្រះ‌អង្គ។


គឺ​ពី​ការ​ល្បង‌ល​យ៉ាង​ធំ​ដែល​ភ្នែក​អ្នក​បាន​ឃើញ ពី​ទី​សម្គាល់ និង​ការ​អស្ចារ្យ ពី​ព្រះ‌ហស្ត​ដ៏​ខ្លាំង​ពូកែ និង​ព្រះ‌ពាហុ​លើក​សម្រេច ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​បាន​ប្រើ ដើម្បី​នាំ​អ្នក​ចេញ​មក។ ដូច្នេះ ព្រះ‌យេហូវ៉ា​ជា​ព្រះរបស់​អ្នក ក៏​នឹង​ប្រព្រឹត្ត​ចំពោះ​ជាតិ​សាសន៍ទាំង​ប៉ុន្មាន ដែលអ្នក​ខ្លាច​យ៉ាង​នោះ​ដែរ។


ពេល​នោះ ប្រជា‌ជន​ឆ្លើយ​ឡើង​ថា៖ «សូម​ឲ្យ​គំនិតដែល​បោះ‌បង់​ចោល​ព្រះ‌យេហូវ៉ា ទៅ​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ​ដទៃ​នោះ បាន​នៅ​ឆ្ងាយ​ពី​យើង​ខ្ញុំ​ទៅ។


ព្រះ‌យេហូវ៉ា​បាន​បណ្តេញ​សាសន៍ទាំង​ប៉ុន្មាន ចេញ​ពី​មុខ​យើង​ខ្ញុំ ព្រម​ទាំង​សាសន៍​អាម៉ូរី​ដែល​រស់​នៅ​ក្នុង​ស្រុក​នេះ។ ដូច្នេះ យើង​ខ្ញុំ​នឹង​គោរព​បម្រើ​ព្រះ‌យេហូវ៉ា​ដែរ ដ្បិត​ព្រះ‌អង្គ​ជា​ព្រះ​របស់​យើង​ខ្ញុំ»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម