Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូស្វេ 22:23 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

23 ប្រសិន‌បើ​យើង​ខ្ញុំ​សង់​អាសនា​ណា​មួយ ដើម្បី​បែរ​ចេញ​ពី​ព្រះ‌យេហូវ៉ា ដោយ​ថ្វាយ​តង្វាយ​ដុត និង​តង្វាយ​ម្សៅ ឬ​តង្វាយ​មេត្រី​នៅ​អាសនា​នោះ​មែន សូម​ព្រះ‌យេហូវ៉ា​ដាក់​ទោស​យើង​ខ្ញុំ​ចុះ!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

23 ប្រសិន​បើ​យើង​បាន​សង់​អាសនៈ​នេះ ដើម្បី​បែក​ចេញ​ពី​ព្រះ‌អម្ចាស់ និង​ដើម្បី​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល ឬ​តង្វាយ​នានា ឬ​ដើម្បី​ថ្វាយ​យញ្ញ‌បូជា​មេត្រី‌ភាព​មែន​នោះ សូម​ព្រះ‌អម្ចាស់​ដាក់​ទោស​យើង​ខ្ញុំ​ទៅ!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

23 ប្រយោជន៍​នឹង​បែរ​ចេញ​ពី​ទ្រង់ ឬ​សំរាប់​នឹង​ថ្វាយ​ដង្វាយ​ដុត នឹង​ដង្វាយ​ម្សៅ ឬ​ថ្វាយ​យញ្ញ‌បូជា​ទុក​ជា​ដង្វាយ​មេត្រី នោះ​សូម​ឲ្យ​ព្រះ‌យេហូវ៉ា​ហៅ​យើង​ខ្ញុំ​មក​ឆ្លើយ ពី​ការ​ដែល​ប្រព្រឹត្ត​នៅ​ចំពោះ​ទ្រង់​ចុះ បើ​យ៉ាង​នោះ​មែន នោះ​សូម​កុំ​ឲ្យ​ព្រះ‌អង្គ​ជួយ​សង្គ្រោះ​យើង​ខ្ញុំ​នៅ​ថ្ងៃ​នេះ​ឡើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

23 ប្រសិន​បើ​យើង​បាន​សង់​អាសនៈ​នេះ ដើម្បី​បែក​ចេញ​ពីអុលឡោះ‌តាអាឡា និង​ដើម្បី​ធ្វើ​គូរបាន​ដុត ឬ​ជំនូន​នានា ឬ​ដើម្បី​ធ្វើ​គូរបាន​មេត្រី‌ភាព​មែន​នោះ សូមអុលឡោះ‌តាអាឡា​ដាក់​ទោស​យើង​ខ្ញុំ​ទៅ!

សូមមើលជំពូក ចម្លង




យ៉ូស្វេ 22:23
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្ដែ អ្នក​មិន​ត្រូវ​បរិ‌ភោគ​សាច់​ដែល​នៅ​មាន​ជីវិត​ឡើយ គឺ​សាច់​ដែល​ជាប់​មាន​ឈាម​របស់​វា។


ការ​នេះ ដែល​ព្រះបាទ​យ៉ូអាស​បាន​រមឹល​គុណ​របស់​យេហូ‌យ៉ា‌ដា ជា​ឪពុក​សាការី ដែល​លោក​បាន​ផ្តល់​ចំពោះ​ទ្រង់ គឺ​ទ្រង់​បាន​សម្លាប់​កូន​លោក​វិញ កាល​សាការី​ហៀប​នឹង​ស្លាប់​ទៅ លោក​ពោល​ថា៖ «សូម​ព្រះ‌យេហូវ៉ា​ទត​មើល ហើយ​សម្រេច​តាម​យុត្តិ‌ធម៌​ចុះ»។


កាល​ណា​យើង​ប្រាប់​ដល់​មនុស្ស​អាក្រក់​ថា អ្នក​នឹង​ត្រូវ​ស្លាប់​ជា​ពិត នោះ​បើ​អ្នក​មិន​ទៅ​ប្រាប់​គេ ឬ​ប្រាម‌ប្រាប់​មនុស្ស​អាក្រក់​នោះ ឲ្យ​លះ‌បង់​ផ្លូវ​អាក្រក់​របស់​ខ្លួន ដើម្បី​ឲ្យ​បាន​រួច​ជីវិត យ៉ាង​នោះ​មនុស្ស​អាក្រក់​នឹង​ស្លាប់​ក្នុង​អំពើ​ទុច្ចរិត​របស់​ខ្លួន​មែន តែ​យើង​នឹង​ទារ​ឈាម​របស់​គេ​ពី​ដៃ​អ្នក​វិញ។


ប៉ុន្តែ បើ​អ្នក​ចាំ​យាម​ឃើញ​ដាវ​មក ហើយ​មិន​ផ្លុំ​ត្រែ​ឲ្យ​បណ្ដា‌ជន​បាន​ដឹង រួច​ដាវ​ក៏​មក​ដល់ យក​ជីវិត​អ្នក​ណា​ចេញ​ពី​ពួក​គេ​ទៅ អ្នក​នោះ​នឹង​ត្រូវ​ស្លាប់​ក្នុង​អំពើ​ទុច្ចរិត​របស់​ខ្លួន តែ​យើង​នឹង​ទារ​ឈាម​របស់​អ្នក​នោះ​ពី​ដៃ​អ្នក​ចាំ​យាម​វិញ។


កាល​ណា​យើង​ប្រាប់​ដល់​មនុស្ស​អាក្រក់​ថា ឱ​មនុស្ស​អាក្រក់​អើយ អ្នក​នឹង​ត្រូវ​ស្លាប់​ជា​ពិត តែ​អ្នក​មិន​ពន្យល់​ប្រាប់​មនុស្ស​អាក្រក់​នោះ ឲ្យ​លះ​ចោល​ផ្លូវ​របស់​ខ្លួន​ទេ ដូច្នេះ មនុស្ស​អាក្រក់​នោះ​នឹង​ស្លាប់​ក្នុង​អំពើ​ទុច្ចរិត​របស់​ខ្លួន​មែន តែ​យើង​នឹង​ទារ​ឈាម​វា​ពី​ដៃ​អ្នក​វិញ។


នោះ​ត្រូវ​នាំ​យក​អស់​ទាំង​តង្វាយ​ដែលខ្ញុំ​បង្គាប់​ឲ្យ​អ្នកយក​ទៅ​ថ្វាយ នៅ​កន្លែង​ណា​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​ជ្រើស​រើស សម្រាប់​តាំង​ព្រះ‌នាម​ព្រះ‌អង្គ​ចុះ គឺ​អស់​ទាំង​តង្វាយ​ដុត តង្វាយ​យញ្ញ‌បូជា តង្វាយ​មួយ​ភាគ​ក្នុង​ដប់ តង្វាយ​លើក​ចុះ​ឡើង និង​គ្រប់​ទាំង​ផល​ជ្រើស‌រើស ដែល​អ្នក​រាល់​គ្នា​បាន​បន់​ថ្វាយ​ព្រះ‌យេហូវ៉ា។


អ្នក​ណា​មិន​ស្តាប់​ពាក្យ​របស់​យើង ដែល​ហោរានោះ នឹង​ថ្លែង​ប្រាប់​ក្នុង​នាម​យើង​ទេ នោះ​យើង​នឹង​ធ្វើ​ទោស​អ្នក​នោះ។


តាម​ពិត យើង​ខ្ញុំ​បាន​ធ្វើ​ការ​នេះ​ដោយ​នឹក​ខ្លាច​ក្រែង​ថ្ងៃ​ខាង​មុខ កូន​ចៅ​របស់​អ្នក​រាល់​គ្នា​សួរ​កូន​ចៅ​របស់​យើង​ខ្ញុំ​ថា "តើ​អ្នក​រាល់​គ្នា​មាន​សេចក្ដី​ប្រកប​អ្វី​នឹង​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល?


គឺ​យ៉ាង​នោះ​ហើយ ដែល​យ៉ូណា‌ថាន​បាន​ចុះ​សញ្ញា​នឹង​ពួក‌វង្ស​របស់​ដាវីឌ ក៏​ថែម​ពាក្យ​នេះ​ថា បើ​ដាវីឌ​រំលង​បទ​ណា នោះ​សូម​ព្រះ‌យេហូវ៉ា​នឹង​សង​ការ​នោះ ដោយ‌សារ​ដៃ​នៃ​ពួក​ខ្មាំង​សត្រូវ​របស់​ដាវីឌ​វិញ​ចុះ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម