Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូស្វេ 10:7 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 ដូច្នេះ លោក​យ៉ូស្វេ​ក៏​ចេញ​ពី​គីល‌កាល​ឡើង​ទៅ មាន​ទាំង​ពួក​អ្នក​ថ្នឹក​ច្បាំង និង​ពួក​អ្នក​ខ្លាំង​ពូកែ​ដ៏​អង់​អាច ទៅ​ជា​មួយ​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 លោក​យ៉ូស្វេ​ក៏​នាំ​កង‌ទ័ព​ទាំង​មូល​ចេញ​ពី​គីល‌កាល់ ដោយ​មាន​កង​ទាហាន​ដ៏​អង់‌អាច​របស់​លោក​មក​ជា​មួយ​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 ដូច្នេះ យ៉ូស្វេ​ក៏​ចេញ​ពី​គីល‌កាល​ឡើង​ទៅ មាន​ទាំង​ពួក​អ្នក​ថ្នឹក​ច្បាំង នឹង​ពួក​ខ្លាំង​ពូកែ​ស្ទាត់​ជំនាញ​ទៅ​ជា​មួយ​ផង

សូមមើលជំពូក ចម្លង

អាល់គីតាប

7 យ៉ូស្វេ​ក៏​នាំ​កង‌ទ័ព​ទាំង​មូល​ចេញ​ពី​គីលកាល់ ដោយ​មាន​កង​ទាហាន​ដ៏​អង់​អាច​របស់​លោក​មក​ជា​មួយ​ផង។

សូមមើលជំពូក ចម្លង




យ៉ូស្វេ 10:7
5 ការដាក់ឲ្យឆ្លើយតបគ្នា  

«កុំ​ឲ្យ​អ្នក​ថា មាន​ការ​ក្បត់ ក្នុង​គ្រប់​ទាំង​ការ​ដែល​ជន​ជាតិ​នេះ​ថា មាន​ការ​ក្បត់​នោះ​ឡើយ ក៏​កុំ​ឲ្យ​ភ័យ​ខ្លាច​ចំពោះ​ការ​ដែល​គេ​ភ័យ​ខ្លាច​ដែរ កុំ​ឲ្យ​តក់‌ស្លុត​ឲ្យ​សោះ»។


ព្រះ‌អង្គ​នឹង​បាន​សម្រាប់​ជា​ទី​បរិសុទ្ធ តែ​ជា​ថ្ម​ចំពប់ ហើយ​ជា​ថ្ម​ដា​ដែល​បង្អាក់‌បង្អន់​ចិត្ត​ដល់​ពួក​អ៊ីស្រា‌អែល​ទាំង​ពីរ​វង្ស ហើយ​ជា​អន្ទាក់ និង​ជា​ជង់​ដល់​ពួក​អ្នក​នៅ​ក្រុង​យេរូ‌សាឡិម​ទាំង​អស់


អ្នក​ក្រុង​គីបៀន​ក៏​ចាត់​គេ​ឲ្យ​មកជួប​លោក​យ៉ូស្វេ​នៅ​ជំរំ​គីល‌កាល ជម្រាប​ថា៖ «សូម​កុំ​បោះ​បង់​អ្នក​បម្រើ​របស់​លោក​ឡើយ សូម​ឡើង​មក​ជា​ប្រញាប់ ហើយ​ជួយ​សង្គ្រោះ​យើង​ខ្ញុំ​ផង ដ្បិត​ពួក​សាសន៍​អាម៉ូរី​ទាំង​អស់ដែល​នៅ​ស្រុក​ភ្នំ បាន​ប្រមូល​គ្នា​ទាស់​នឹង​យើង​ខ្ញុំ​ហើយ»។


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​យ៉ូស្វេ​ថា៖ «កុំ​ភ័យ​ខ្លាច ហើយ​កុំ​ស្រយុត​ចិត្ត​ឡើយ ចូរ​ក្រោក​ឡើង នាំ​យក​ពួក​អ្នក​ច្បាំង​ទាំង​អស់​ទៅ​ជា​មួយ ហើយ​ឡើង​ទៅ​ក្រុង​អៃយ​ចុះ។ មើល៍ យើង​បាន​ប្រគល់​ស្តេច​ក្រុង​អៃយ ប្រជា‌ជន ទី​ក្រុង និង​ស្រុក​របស់​ស្តេច មក​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក​ហើយ។


ដូច្នេះ លោក​យ៉ូស្វេ និង​ពួកអ្នក​ច្បាំង​ទាំង​អស់​គ្នា ក៏​នាំ​គ្នា​ឡើង​ទៅ​ក្រុង​អៃយ ហើយ​លោក​បាន​ជ្រើស​រើស​ពួក​អ្នក​ខ្លាំង​ពូកែ​ដ៏​អង់​អាច​ចំនួន​បី​ម៉ឺន​នាក់ ហើយ​ចាត់​គេ​ឲ្យ​ចេញទៅ​ទាំង​យប់។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម