Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូស្វេ 10:4 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 «សូម​ឡើង​មក​ជួយ​ទូល​បង្គំ​ផង ហើយ​សូម​យើងនាំ​គ្នា​វាយ​ក្រុង​គីបៀន ដ្បិត​គេ​បាន​ចង​ស្ពាន​មេត្រី​ជាមួយ​លោក​យ៉ូស្វេ និង​ជាមួយប្រជា‌ជន​អ៊ីស្រា‌អែល​ហើយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 «សូម​ស្ដេច​យាង​មក ហើយ​ជួយ​ទូលបង្គំ​វាយ​ក្រុង​គីបៀន​ផង ព្រោះ​ពួក​គេ​សុំ​សន្តិ‌ភាព​ពី​យ៉ូស្វេ និង​ជន‌ជាតិ​អ៊ីស្រា‌អែល»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 សូម​ឡើង​មក​ជួយ​ខ្ញុំ​ផង យើង​រាល់​គ្នា​នឹង​វាយ​គីបៀន ដ្បិត​គេ​បាន​ចង​ស្ពាន​មេត្រី​នឹង​យ៉ូស្វេ ហើយ​នឹង​ពួក​កូន​ចៅ​អ៊ីស្រាអែល​ហើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

4 «សូម​ស្តេច​មក ហើយ​ជួយ​ខ្ញុំ​វាយ​ក្រុង​គីបៀន​ផង ព្រោះ​ពួក​គេ​សុំ​សន្តិ‌ភាព​ពី​យ៉ូស្វេ និង​ជន‌ជាតិ​អ៊ីស្រ‌អែល»។

សូមមើលជំពូក ចម្លង




យ៉ូស្វេ 10:4
15 ការដាក់ឲ្យឆ្លើយតបគ្នា  

បន្ទាប់​មក ព្រះ‌យេស៊ូវ​ប្រាប់​ពួក​សិស្ស​របស់​ព្រះ‌អង្គ​ថា៖ «បើ​អ្នក​ណា​ចង់​មក​តាម​ខ្ញុំ ត្រូវ​ឲ្យ​គេ​លះ​កាត់​ចិត្ត​ខ្លួន​ឯង​ចោល ផ្ទុក​ឈើ​ឆ្កាង​របស់​ខ្លួន ហើយ​មក​តាម​ខ្ញុំ។


ប្រសិន‌បើ​អ្នក​រាល់​គ្នា​ជា​របស់​លោកីយ៍ លោកីយ៍​នឹង​ស្រឡាញ់​អ្នក​រាល់​គ្នា តែ​ដោយ​ខ្ញុំ​បាន​រើស​អ្នក​រាល់​គ្នា​ចេញ​ពី​លោកីយ៍​មក នោះ​អ្នក​រាល់​គ្នា​មិន​មែន​ជា​របស់​លោកីយ៍​ទៀត​ទេ ហេតុ​នោះ​បាន​ជា​លោកីយ៍​ស្អប់​អ្នក​រាល់​គ្នា។


ដោយ​ស្រែក​ថា៖ «សាសន៍​អ៊ីស្រា‌អែល​អើយ មក​ជួយ​គ្នា! អ្នក​នេះ​ហើយ​ដែល​បង្រៀន​មនុស្ស​គ្រប់​គ្នា នៅ​គ្រប់​ទី​កន្លែង ឲ្យ​ទាស់​នឹង​ប្រជាជន​របស់​យើង ទាស់​នឹង​ក្រឹត្យ‌វិន័យ ហើយ​ទាស់​នឹង​កន្លែង​នេះ។ លើស​ពី​នេះ​ទៀត គាត់​បាន​នាំ​សាសន៍​ក្រិក​ចូល​មក​ក្នុង​ព្រះ‌វិហារ ហើយ​បង្អាប់​បង្ឱន​ទី​បរិសុទ្ធ​នេះ​ថែម​ទៀត​ផង»។


អស់​អ្នក​ដែល​ចង់​រស់ ដោយ​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ‌គ្រីស្ទ‌យេស៊ូវ នោះ​នឹង​ត្រូវ​គេ​រ​បៀត​បៀន​ដូច្នេះ​ឯង


មនុស្ស​ផិត​ក្បត់​អើយ! តើ​អ្នក​រាល់​គ្នា​មិន​ដឹង​ទេ​ឬ​ថា ការ​ធ្វើ​ជា​មិត្ត​សម្លាញ់​នឹង​លោកីយ៍ នោះ​ធ្វើ​ខ្លួនឲ្យ​ទៅ​ជា​សត្រូវ​នឹង​ព្រះ? ដូច្នេះ អ្នក​ណា​ដែល​ចូល​ចិត្ត​ធ្វើ​ជា​មិត្ត​សម្លាញ់​នឹង​លោកីយ៍ អ្នក​នោះ​តាំង​ខ្លួន​ជា​សត្រូវ​នឹង​ព្រះ‌ហើយ។


កាល​ព្រះ​បាទ​អ័ដូនី-សេដិក​ជា​ស្តេច​ក្រុង​យេរូ‌សាឡិមបាន​ឮ​ថា លោក​យ៉ូស្វេ​បាន​វាយ​យក​ក្រុង​អៃយ ព្រម​ទាំង​បំផ្លាញ​អស់​គ្មាន​សល់ ដោយ​ប្រព្រឹត្ត​ចំពោះ​ក្រុង​អៃយ និង​ស្តេច​របស់​គេ ដូច​លោក​បាន​ប្រព្រឹត្ត​ចំពោះ​ក្រុង​យេរីខូរ និង​ស្តេច​របស់​គេ​ដែរ ហើយ​ថា អ្នក​ក្រុង​គីបៀន​បាន​ចង​ស្ពាន​មេត្រី​ជាមួយពួក​អ៊ីស្រា‌អែល ក៏​នៅ​ក្នុង​ចំណោម​ពួក​គេ


ពេល​នោះ ស្តេច​សាសន៍​អាម៉ូរី​ទាំង​ប្រាំ​អង្គ គឺ​ស្តេច​ក្រុង​យេរូ‌សាឡិម ស្តេច​ក្រុង​ហេប្រុន ស្តេច​ក្រុង​យ៉ារមុត ស្តេច​ក្រុង​ឡាគីស និង​ស្តេច​ក្រុង​អេក្លុន បាន​ប្រមូល​កម្លាំង‌ទ័ព​របស់ខ្លួន​ទាំង​អស់ ឡើង​ទៅ​បោះ​ទ័ព​ទាស់​នឹង​ក្រុង​គីបៀន ហើយ​ច្បាំង​នឹង​ក្រុង​នោះ។


ដូច្នេះ លោក​យ៉ូស្វេ​ក៏​ព្រម​ចង​ជា​ស្ពាន​មេត្រី​នឹង​គេ ព្រម​ទាំង​តាំង​សញ្ញា​ឲ្យ​គេ​បាន​នៅ​រស់​ត​ទៅ ហើយ​ពួក​មេ​ដឹក​នាំ​ក្រុម​ជំនុំ​ក៏​ស្បថ​នឹង​គេ​ដែរ។


ពួក​គេ​ងឿង​ឆ្ងល់ ដែល​អ្នក​រាល់​គ្នា​មិន​ចូល​រួម​នៅ​ក្នុង​អំពើ​ខូច​អាក្រក់​ដ៏​ហូរ​ហៀរ​ជា​មួយ​ពួក​គេ ហើយ​គេ​ក៏​ប្រមាថ​អ្នក​រាល់​គ្នា។


វិញ្ញាណ​ទាំង​នោះ ជា​វិញ្ញាណ​របស់​ពួក​អារក្ស ដែល​ចេញ​ទៅ​រក​ពួក​ស្តេច នៅ​ផែនដី​ទាំង​មូល ទាំង​ធ្វើ​ទី​សម្គាល់ ដើម្បី​ប្រមូល​ស្តេច​ទាំង​នោះ​មក​ច្បាំង នៅ​ថ្ងៃ​យ៉ាង​ធំ​របស់​ព្រះ​ដ៏​មាន​ព្រះ‌ចេស្តា​បំផុត។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម