Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូប 42:5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 កាល​ពី​ដើម​ត្រចៀក​ទូល‌បង្គំ​បាន​គ្រាន់​តែ ឮ​ថ្លែង​ពី​ព្រះ‌អង្គ​ប៉ុណ្ណោះ តែ​ឥឡូវ​នេះ ភ្នែក​ទូល‌បង្គំ បាន​ឃើញ​ព្រះ‌អង្គ​ជាក់​វិញ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 កាល​ពី​មុន ទូលបង្គំ​គ្រាន់​តែ​បាន​ឮ​គេ​និយាយ អំពី​ព្រះអង្គ ឥឡូវ​នេះ ទូលបង្គំ​ឃើញ​ព្រះអង្គ ផ្ទាល់​នឹង​ភ្នែក​តែ​ម្ដង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 កាល​ពី​ដើមត្រចៀក​ទូលបង្គំ​បាន​គ្រាន់​តែ​ឮ​ថ្លែង​ពី​ទ្រង់​ប៉ុណ្ណោះ តែ​ឥឡូវ​នេះ ភ្នែក​ទូលបង្គំ​បាន​ឃើញ​ទ្រង់​ជាក់​វិញ

សូមមើលជំពូក ចម្លង

អាល់គីតាប

5 កាល​ពី​មុន ខ្ញុំ​គ្រាន់​តែ​បាន​ឮ​គេ​និយាយ អំពី​ទ្រង់ ឥឡូវ​នេះ ខ្ញុំ​ឃើញ​ទ្រង់ ផ្ទាល់​នឹង​ភ្នែក​តែ​ម្ដង។

សូមមើលជំពូក ចម្លង




យ៉ូប 42:5
16 ការដាក់ឲ្យឆ្លើយតបគ្នា  

ការ​ទាំង​នេះ​គ្រាន់​តែ​ជា​កិច្ច​ខាង​ក្រៅ របស់​ព្រះ‌អង្គ​ទេ ហើយ​យើង​ឮ​និយាយ​ពី​ព្រះ‌អង្គ ជា​សំឡេង​ខ្សាវៗ​យ៉ាង​ណា​ទៅ ឯ​សំឡេង​លាន់​ឮ​ពី​ឥទ្ធិ‌ឫទ្ធិ​របស់​ព្រះ‌អង្គ តើ​អ្នក​ណា​នឹង​យល់​បាន?»


ស្ថាន​វិនាស និង​ស្ថាន​ស្លាប់​ពោល​ថា "ត្រចៀក​របស់​យើង បាន​គ្រាន់​តែ​ឮ​និយាយ​ប៉ុណ្ណោះ"។


នៅ​វេលា​នោះ ព្រះ‌អង្គ​បើក​ត្រចៀក​មនុស្ស ហើយ​ក៏​បោះ​ត្រា​សេចក្ដី​ដែល​ព្រះ‌អង្គ​ប្រដៅ​គេ


រីឯ​មាន​សេចក្ដី​មួយ​បាន​ឮ​មក​ដល់​ខ្ញុំ ដោយ​សម្ងាត់ ត្រចៀក​ខ្ញុំ​បាន​ទទួល​ពាក្យ​ខ្សឹប​ពី​ដំណើរ​នោះ។


បាន​ជា​ទូល‌បង្គំ​ខ្ពើម​ដល់​ខ្លួន ហើយ​ក៏​ប្រែ​ចិត្ត ដោយ​ក្រាប​នៅ​ក្នុង​ធូលី​ដី ហើយ​នឹង​ផេះ»។


នៅ​ឆ្នាំ​ដែល​ស្តេច​អ៊ូសៀស​សុគត នោះ​ខ្ញុំ​ឃើញ​ព្រះ‌អម្ចាស់​គង់​លើ​បល្ល័ង្ក​នៅ​ទី​ខ្ពស់ ហើយ​បាន​តម្កើង​ឡើង ឯ​រំភាយ​ព្រះ‌ពស្ត្រ​សាយ​មក​ពេញ​ក្នុង​ព្រះ‌វិហារ។


នោះ​ខ្ញុំ​ពោល​ថា៖ «វរ​ហើយ​ខ្ញុំ ខ្ញុំ​ត្រូវ​វិនាស​ជា​ពិត ដ្បិត​ខ្ញុំ​ជា​មនុស្ស​មាន​បបូរ​មាត់​មិន​ស្អាត ហើយ​ខ្ញុំ​នៅ​កណ្ដាល​បណ្ដា​មនុស្ស​ដែល​មាន​បបូរ​មាត់​មិន​ស្អាត​ដែរ ពី​ព្រោះ​ភ្នែក​ខ្ញុំ​បាន​ឃើញ​មហា‌ក្សត្រ គឺ​ជា​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ»។


ឱ​ព្រះ‌យេហូវ៉ា​អើយ ទូល‌បង្គំ​បាន​ឮ​សេចក្ដី ដែលព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​នោះ ហើយ​ទូល‌បង្គំ​ភិត‌ភ័យ ឱ​ព្រះ‌យេហូវ៉ា​អើយ កំពុង​ដែល​ឆ្នាំ​ទាំង‌ឡាយ​កន្លង​ទៅ នោះ​សូម​ធ្វើ​ឲ្យ​កិច្ច‌ការ​របស់​ព្រះ‌អង្គ​កើត​ឡើង​ជា​ថ្មី កំពុង​ដែល​ឆ្នាំ​ទាំង‌ឡាយ​កន្លង​ទៅ សូម​សម្ដែង​ឲ្យ​ស្គាល់​ការ​នោះ​វិញ ហើយ​ក្នុង​គ្រា​ដែល​ទ្រង់​ក្រោធ សូម​នឹក​ចាំ​ពី​សេចក្ដី​មេត្តា‌ករុណា​ផង


គ្មាន​នរណា​ដែល​ឃើញ​ព្រះ​ឡើយ មាន​តែ​ព្រះ‌រាជ‌បុត្រា​មួយ​ព្រះ‌អង្គ​ប៉ុណ្ណោះ ដែល​គង់​នៅ​ក្នុង​ឱរា​ព្រះ‌វរបិតា ទ្រង់​បាន​សម្តែង​ឲ្យ​ស្គាល់​ព្រះ‌អង្គ។


លោក​អេសាយ​ថ្លែង​ដូច្នេះ ព្រោះ​លោក​បាន​ឃើញ​សិរី‌ល្អ​ព្រះ‌អង្គ ហើយ​ក៏​ថ្លែង​ពី​ព្រះ‌អង្គ។


អ្នក​ណា​ដែល​ឃើញ​ខ្ញុំ អ្នក​នោះ​ក៏​ឃើញ​ព្រះ‌អង្គ ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ដែរ។


ដូច្នេះ ជំនឿ​កើត​ឡើង​ដោយ​សេចក្ដី​ដែល​បាន​ឮ ហើយ​សេចក្ដី​ដែល​បាន​ឮ​នោះ គឺ​ដោយ​សារ​ព្រះ‌បន្ទូល​របស់​ព្រះ‌គ្រីស្ទ ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម