Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូប 4:17 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

17 "តើ​មនុស្ស​ដែល​តែង‌តែ​ស្លាប់ នឹង​បាន​សុចរិត​នៅ​ចំពោះ ព្រះ​ឬ? តើ​នឹង​បាន​បរិសុទ្ធ​នៅ​ចំពោះ ព្រះ ដែល​បាន​បង្កើត​ខ្លួន​មក​ឬ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

17 “តើ​មនុស្ស​ដែល​តែងតែ​ស្លាប់ សុចរិត​ជាង​ព្រះ‌ជាម្ចាស់ តើ​គេ​បរិសុទ្ធ​ជាង​ព្រះ​ដែល​បាន​បង្កើត​ខ្លួន​ឬ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

17 មនុស្ស​ដែល​តែង‌តែ​ស្លាប់ តើ​នឹង​បាន​សុចរិត​នៅ​ចំពោះ​ព្រះ​ឬ តើ​នឹង​បាន​បរិសុទ្ធ​នៅ​ចំពោះ​ព្រះ​ដែល​បាន​បង្កើត​ខ្លួន​មក​ឬ​អី

សូមមើលជំពូក ចម្លង

អាល់គីតាប

17 “តើ​មនុស្ស​ដែល​តែងតែ​ស្លាប់ សុចរិត​ជាង​អុលឡោះ តើ​គេ​បរិសុទ្ធ​ជាង​អុលឡោះ​ដែល​បាន​បង្កើត​ខ្លួន​ឬ?

សូមមើលជំពូក ចម្លង




យ៉ូប 4:17
25 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌អង្គ​មិន​គួរ​ប្រព្រឹត្ត​ដូច្នោះ​ទេ សូម​កុំ​ប្រហារ​មនុស្ស​សុចរិត​រួម​ជា‌មួយ​មនុស្ស​អាក្រក់​ឡើយ យ៉ាង​នោះ​ឈ្មោះ​ថា មនុស្ស​សុចរិត​ក៏​ដូច​ជា​មនុស្ស​អាក្រក់​ដែរ សូម​ព្រះ‌អង្គ​កុំ​ធ្វើ​ដូច្នោះ​ឡើយ! ព្រះ​ដ៏​ជា​ចៅ‌ក្រម​នៃ​ផែន‌ដី​ទាំង​មូល តើ​ព្រះ‌អង្គ​នឹង​មិន​ប្រព្រឹត្ត​ដោយ​យុត្តិ‌ធម៌​ទេ​ឬ?»


តើ​អ្នក​ណា​អាច​នឹង​ដក​យក​របស់​ស្អាត ចេញ​ពី​របស់​ស្មោក‌គ្រោក​បាន? គ្មាន​អ្នក​ណា​ធ្វើ​បាន​ឡើយ។


តើ​មនុស្ស​ជា​អ្វី​ដែល​អាច​បាន​បរិសុទ្ធ? តើ​មនុស្ស​កើត​មក​ពី​មនុស្ស​ស្រី អាច​សុចរិត​ម្ដេច​បាន?


ដូច្នេះ ធ្វើ​ដូចម្តេច​ឲ្យ​មនុស្ស បាន​សុចរិត​នៅ​ចំពោះ​ព្រះ​បាន? ឬ​ធ្វើ​ដូច​ម្ដេច​ឲ្យ​មនុស្ស ដែល​កើត​ពី​ស្ត្រី​មក​បាន​បរិសុទ្ធ?


ឯ​ព្រះ​ដែល​បាន​បង្កើត​ខ្ញុំ​នៅ​ក្នុង​ពោះ​ម្តាយ តើ​មិន​បាន​បង្កើត​បាវ​នោះ​ដែរ​ទេ​ឬ? តើ​មិន​មែន​ជា​ព្រះ​តែ​មួយ ដែល​ស្អាង​យើង​ទាំង​ពីរ​នៅ​ក្នុង​ផ្ទៃ​ម្តាយ​ទេ​ឬ?


ដ្បិត​ខ្ញុំ​មិន​ចេះ​បញ្ចើច‌បញ្ចើ​ទេ បើ​យ៉ាង​នោះ ព្រះ​ដែល​បង្កើត​ខ្ញុំ ព្រះ‌អង្គ​នឹង​ដក​យក​ខ្ញុំ​ចេញ​ទៅ​ភ្លាម។


តែ​ឥត​មាន​អ្នក​ណា​ថា "ឯ​ព្រះ​ដ៏​ជា​ព្រះ‌អង្គ​បង្កើត​ខ្ញុំ​មក ដែល​ព្រះ‌អង្គ​បណ្ដាល​ឲ្យ​ច្រៀង​នៅ​វេលា​យប់


«សេចក្ដី​នេះ តើ​លោក​ស្មាន​ថា គួរ​គប្បី​ឬ? ដែល​លោក​ចង់​ថា សេចក្ដី​សុចរិត​របស់​លោក នោះ​លើស​ជាង​សេចក្ដី​សុចរិត​របស់​ព្រះ


ខ្ញុំ​នឹង​នាំ​យក​សេចក្ដី​ចេះ​ដឹង របស់​ខ្ញុំ​មក​ពី​ចម្ងាយ ហើយ​នឹង​សម្ដែង​ច្បាស់​ថា ព្រះ​ដែល​បង្កើត​ខ្ញុំ ព្រះ‌អង្គ​សុចរិត


វិញ្ញាណ​នោះ​ក៏​ឈប់​នឹង​នៅ តែ​ខ្ញុំ​រក​សម្គាល់​ថា មាន​រូប‌ភាព​យ៉ាង​ណា​មិន​បាន មាន​តែ​ភាព​ជា​រូប​នៅ​មុខ​ខ្ញុំ​ប៉ុណ្ណោះ ខ្ញុំ​ក៏​ឮ​សំឡេង​ពោល​មក​ថា


តើ​ឯង​ចង់​លុប‌លាង ទាំង​សេចក្ដី​វិនិច្ឆ័យ​របស់​យើង​ឬ? តើ​ឯង​នឹង​កាត់​ទោស​យើង ឲ្យ​តែ​ឯង​បាន​សុចរិត​ឬ?


តើ​ព្រះ​បង្ខូច​យុត្តិ‌ធម៌​ឬ? តើ​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា ព្រះ‌អង្គ​ដែល​បង្ខូច​សេចក្ដី​សុចរិត​ដែរ​ឬ?


«ខ្ញុំ​ដឹង​ប្រាកដ​ថា​យ៉ាង​នោះ​ហើយ ប៉ុន្តែ ធ្វើ​ដូច​ម្តេច​ឲ្យ​មនុស្ស​បាន​សុចរិត នៅ​ចំពោះ​ព្រះ​បាន?


សូម​កុំ​ឲ្យ​កើត​ក្ដី​ក្ដាំ​នឹង​អ្នក​បម្រើ របស់​ព្រះ‌អង្គ​ឡើយ ដ្បិត​នៅចំពោះ​ព្រះ‌អង្គ គ្មាន​មនុស្ស​រស់​ណា​ម្នាក់ សុចរិត​ឡើយ។


ព្រះ‌យេហូវ៉ា​សុចរិត​ក្នុង​គ្រប់​ទាំង​ផ្លូវ​របស់​ព្រះ‌អង្គ ក៏​សប្បុរស​ក្នុង​គ្រប់​ទាំង​កិច្ច‌ការ របស់​ព្រះ‌អង្គ​ដែរ។


ពិត​ប្រាកដ​ជា​គ្មាន​មនុស្ស​សុចរិត​ណា​នៅ​ផែនដី ដែល​ប្រព្រឹត្ត​សុទ្ធ​តែ​ល្អ​ឥត​ធ្វើ​បាប​សោះ​នោះ​ទេ។


ឱ​ព្រះ‌យេហូវ៉ា​អើយ កាល​ណា​ទូល‌បង្គំ​ជជែក​ត​នឹង​ព្រះ‌អង្គ ព្រះ‌អង្គ​សុចរិត​ទេ ប៉ុន្តែ ទូល‌បង្គំ​ចង់​តែ​ទូល​ពិភាក្សា​នឹង​ព្រះ‌អង្គ ពី​ដើម​ហេតុ​ថា ហេតុ​អ្វី​បាន​ជា​ដំណើរ របស់​មនុស្ស​អាក្រក់​តែង‌តែ​ចម្រើន​ឡើង? ហេតុ​អ្វី​បាន​ជា​ពួក​អ្នក​ដែល​ប្រព្រឹត្ត​ក្បត់ រស់​នៅ​ជា​ឥត​ខ្វល់​ដូច្នេះ?


ឯ​ចិត្ត​ជា​គ្រឿង​បព្ឆោាត​លើស​ជាង​ទាំង​អស់ ហើយ​ក៏​អាក្រក់​ហួស​ល្បត់​ផង តើ​អ្នក​ណា​អាច​ស្គាល់​បាន


អើ​ហ្ន៎ ព្រះ‌ហឫ‌ទ័យ​ទូលាយ ប្រាជ្ញា និង​ព្រះ​តម្រិះ​របស់​ព្រះ​ជ្រៅ​ណាស់​ទេ​តើ! ការ​សម្រេច​របស់​ព្រះ‌អង្គ​តើ​អ្នក​ណា​អាច​ស្វែង​យល់​បាន! ហើយ​ផ្លូវ​របស់​ព្រះ‌អង្គ តើ​អ្នក​ណា​អាច​ស្វែង​រក​បាន!


ប៉ុន្ដែ ដោយ​អ្នក​មាន​ចិត្ត​រឹង​រូស ហើយ​មិន​ព្រម​ប្រែ​ចិត្ត នោះ​អ្នក​កំពុង​តែ​ប្រមូល​សេចក្តី‌ក្រោធ ទុក​សម្រាប់​ខ្លួន​នៅ​ថ្ងៃ​នៃ​សេចក្តី‌ក្រោធ​វិញ ជា​ថ្ងៃ​ដែល​ព្រះ​នឹង​សម្ដែង​ការ​ជំនុំ‌ជម្រះ​ដ៏​សុចរិត។


ប៉ុន្តែ ឱ​មនុស្ស​អើយ! តើ​អ្នក​ជា​អ្វី ដែល​ហ៊ាន​ឆ្លើយ​ទាស់​នឹង​ព្រះ​ដូច្នេះ? តើ​របស់​ដែល​ជាង​ស្មូន​បាន​សូន និយាយ​ទៅ​ជាង​ស្មូន​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​ធ្វើ​ឲ្យ​ខ្ញុំ​មាន​រូប​រាង​ដូច្នេះ» ដែរ​ឬ?


សត្វ​មាន​ជីវិត​ទាំង​បួន​នោះ សត្វ​នីមួយៗ​មាន​ស្លាប​ប្រាំ‌មួយ មាន​ភ្នែក​ពេញ​ខ្លួន​នៅ​ជុំ​វិញ និង​នៅ​ខាង​ក្នុង​ដែរ។ គេ​ពោល​ពាក្យ​ឥត​ឈប់​ឈរ​ទាំង​យប់​ទាំង​ថ្ងៃ​ថា៖ «បរិសុទ្ធ បរិសុទ្ធ បរិសុទ្ធ គឺ​ព្រះ‌អម្ចាស់ ជា​ព្រះ​ដ៏​មាន​ព្រះ‌ចេស្តា​បំផុត ដែល​ទ្រង់​គង់​នៅ​តាំង​ពី​ដើម គង់​នៅ​សព្វ​ថ្ងៃ ហើយ​ដែល​ត្រូវ​យាង​មក»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម