Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូប 37:22 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

22 ពី​ទិស​ខាង​ជើង​មាន​ចេញ​ជា​រស្មី​ដ៏​រុងរឿង តែ​ព្រះ​មាន​ឫទ្ធា‌នុភាព​គួរ​ស្ញែង​ខ្លាច។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

22 មាន​ពន្លឺ​ពណ៌​មាស​ចេញ​មក​ពី​ទិស​ខាង​ជើង ព័ទ្ធ​ជុំ‌វិញ​ព្រះ‌ជាម្ចាស់​ដ៏​ថ្កុំ‌ថ្កើង និង​គួរ​ឲ្យ​ស្ញែង​ខ្លាច​ណាស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

22 ពី​ទិស​ខាង​ជើង​មាន​ចេញ​ជា​រស្មី​ដ៏​រុងរឿង តែ​ព្រះ‌ទ្រង់​មាន​ឫទ្ធា‌នុភាព​គួរ​ស្ញែង​ខ្លាច

សូមមើលជំពូក ចម្លង

អាល់គីតាប

22 មាន​ពន្លឺ​ពណ៌​មាស​ចេញ​មក​ពី​ទិស​ខាង​ជើង ព័ទ្ធ​ជុំ‌វិញ​អុលឡោះ​ដ៏​ថ្កុំ‌ថ្កើង និង​គួរ​ឲ្យ​ស្ញែង​ខ្លាច​ណាស់។

សូមមើលជំពូក ចម្លង




យ៉ូប 37:22
22 ការដាក់ឲ្យឆ្លើយតបគ្នា  

ឱ​ព្រះ‌យេហូវ៉ា​អើយ ភាព​ធំឧត្ដម និង​ព្រះ‌ចេស្តា សិរី‌ល្អ ជ័យ‌ជម្នះ និង​តេជា‌នុភាព នោះ​សុទ្ធ​តែ​ជា​របស់​ព្រះ‌អង្គ ដ្បិត​គ្រប់​ទាំង​អស់​ដែល​នៅ​លើ​មេឃ និង​នៅ​ផែនដី ជា​របស់​ព្រះ‌អង្គ។ ឱ​ព្រះ‌យេហូវ៉ា​អើយ រាជ្យ​នេះ​ក៏​ជា​របស់​ព្រះ‌អង្គ​ដែរ ហើយ​ព្រះ‌អង្គ​បាន​តម្កើង​ឡើង ជា​ប្រធាន​លើ​ទាំង​អស់។


រីឯ​មនុស្ស គេ​មើល​ថ្ងៃ​ដែល​ភ្លឺ នៅ​លើ​មេឃ​មិន​ឃើញ​ទេ ទាល់​តែ​មាន​ខ្យល់​បក់​មក​ផាត់ ពពក​ឲ្យ​ស្រឡះ​ទៅ។


ឯ​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា យើង​រាល់​គ្នា​ពុំ​អាច​នឹង​រក​ព្រះ‌អង្គ​ឃើញ​ទេ ព្រះ‌អង្គ​មាន​តេជា‌នុភាព​ដ៏​ខ្ពស់​បំផុត តែ​ដោយ​ព្រះ‌អង្គ​មាន​សេចក្ដី​យុត្តិ‌ធម៌ និង​សេចក្ដី​សុចរិត​ពោរ‌ពេញ បាន​ជា​ព្រះ‌អង្គ​នឹង​មិន​ធ្វើ​ទុក្ខ​ទេ។


ចូរ​ឯង​តែង​ខ្លួន ដោយ​សេចក្ដី​រុងរឿង និង​សេចក្ដី​ខ្ពង់‌ខ្ពស់​ឥឡូវ ចូរ​ប្រដាប់​ខ្លួន​ដោយ​កិត្តិ‌យស និង​សិរី‌ល្អ​ចុះ។


ឱ​ព្រលឹង​ខ្ញុំ​អើយ ចូរ​ថ្វាយ​ព្រះ​ពរ​ព្រះ‌យេហូវ៉ា ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ទូល‌បង្គំ​អើយ ព្រះ‌អង្គ​ធំ​អស្ចារ្យ​ណាស់ ព្រះ‌អង្គ​ប្រដាប់​អង្គ​ដោយ​ភាព​រុង​រឿង និង​តេជា‌នុភាព


ទូល‌បង្គំ​នឹង​សញ្ជឹង​គិត​អំពី​ឫទ្ធា‌នុភាព ដ៏​រុង‌រឿង​ឧត្តម និង​អំពី​ការ​ដ៏​អស្ចារ្យ​របស់​ព្រះ‌អង្គ។


ព្រះ‌សូរ‌សៀង​របស់​ព្រះ‌យេហូវ៉ា​មាន​អំណាច ព្រះ‌សូរ‌សៀង​របស់​ព្រះ‌យេហូវ៉ា មាន​ពេញ​ដោយ​ឫទ្ធា‌នុភាព។


៙ ចូរ​មក​មើល​កិច្ច​ការ​ដែល​ព្រះ​បាន​ធ្វើចុះ! ព្រះ‌អង្គ​គួរ​ស្ញែង​ខ្លាច ក្នុង​កិច្ច​ការ​ដែល​ព្រះ‌អង្គ បាន​ធ្វើ​ដល់​ពួក​កូន​មនុស្ស។


ព្រះ​ដែល​យាង​មក​ពី​ទី​បរិសុទ្ធ​របស់​ព្រះ‌អង្គ ព្រះ‌អង្គ​គួរ​ឲ្យ​ស្ញែង​ខ្លាច ព្រះ‌អង្គ​ប្រទាន​ព្រះ​ចេស្ដា និង​កម្លាំង​ដល់​ប្រជា‌រាស្ត្រ​ព្រះ‌អង្គ សូមលើកតម្កើង​ព្រះ!។


ព្រះ‌អង្គ​កាត់​វិញ្ញាណ របស់​ពួកហៅ​ហ្វាយ ហើយ​ពួក​ស្ដេច​នៅ​លើ​ផែន​ដី ស្ញប់​ស្ញែង​ព្រះ‌អង្គ។


ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​ពល‌បរិវារ​អើយ តើ​មាន​អ្នក​ណា​ខ្លាំង​ពូកែ​ដូច​ព្រះ‌អង្គ? ឱ​ព្រះ‌យេហូវ៉ា អើយ ព្រះ‌ហឫ‌ទ័យ​ស្មោះ‌ត្រង់​របស់​ព្រះ‌អង្គ នៅ​ព័ទ្ធ​ជុំ‌វិញ​ព្រះ‌អង្គ។


ព្រះ‌យេហូវ៉ា​សោយ​រាជ្យ ព្រះ‌អង្គ​គ្រង​ព្រះ​ពស្ដ្រ ប្រ​កប​ដោយ​ភាព​ថ្កុំ​ថ្កើង ព្រះ‌យេហូវ៉ា​គ្រង​ព្រះ​ពស្ដ្រ ព្រះ‌អង្គ​ក្រវាត់​អង្គ​ដោយ​ឫទ្ធានុ‌ភាព អើ ពិភព​លោក​បាន​តាំង​ឡើង​យ៉ាង​មាំ‌មួន ឥត​រង្គើ​សោះ​ឡើយ។


ខ្យល់​ខាង​ជើង​រមែង​នាំ​ភ្លៀង​មក ហើយ​អណ្ដាត​ដែល​និយាយ​ដើម​គេ ក៏​នាំ​ឲ្យ​គេ​មាន​មុខ​មួ‌ម៉ៅ​ដូច្នោះ​ដែរ។


ចូរ​ឲ្យ​ចូល​ទៅ​ក្នុង​រូង​ថ្ម ហើយ​ពួន​ខ្លួន​នៅ​ក្នុង​ធូលី​ដី​ចុះ ដើម្បី​ឲ្យ​បាន​រួច​ពី​សេចក្ដី​ស្ញែង‌ខ្លាច​នៃ​ព្រះ‌យេហូវ៉ា ហើយ​ពី​សិរី‌ល្អ​នៃ​ឫទ្ធា‌នុភាព​របស់​ព្រះ‌អង្គ។


ឯ​មនុស្ស នឹង​ចូល​ទៅ​ក្នុង​រអាង​ថ្ម ហើយ​ក្នុង​រូង​ដី ដើម្បី​ឲ្យ​បាន​រួច ពី​សេចក្ដី​ស្ញែង‌ខ្លាច​នៃ​ព្រះ‌យេហូវ៉ា និង​ពី​សិរី‌ល្អ​នៃ​ឫទ្ធា‌នុភាព​របស់​ព្រះ‌អង្គ គឺ​ក្នុង​កាល​ដែល​ព្រះ‌អង្គ​ក្រោក​ឡើង​អង្រួន​ផែនដី ដោយ​ឫទ្ធិ​យ៉ាង​អស្ចារ្យ។


អ្នក​នោះ​នឹង​ឈរ​ឡើង​ឃ្វាល​ហ្វូង​ចៀម​របស់​ខ្លួន ដោយ‌សារ​ឥទ្ធិ‌ឫទ្ធិ​នៃ​ព្រះ‌យេហូវ៉ា និង​ឫទ្ធា‌នុភាព​របស់​ព្រះ‌នាម​ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​ខ្លួន នោះ​គេ​នឹង​ស្ថិត‌ស្ថេរ​នៅ ដ្បិត​អ្នក​នោះ​នឹង​បាន​ជា​ធំ រហូត​ដល់​ចុង​ផែនដី​បំផុត


ព្រះ‌យេហូវ៉ា​យឺត​នឹង​ខ្ញាល់ ហើយ​មាន​ព្រះ‌ចេស្តា​យ៉ាង​ខ្លាំង ព្រះ‌អង្គ​មិន​លើក‌លែង​ទោស​ដល់​មនុស្ស​ឡើយ។ ផ្លូវ​របស់​ព្រះ‌យេហូវ៉ា នៅ​ក្នុង​ខ្យល់​កួច ហើយ​ក្នុង​ព្យុះ​សង្ឃរា ពពក​ទាំង‌ឡាយ​ជា​ធូលី​ហុយ​ពី​ព្រះ‌បាទ​របស់​ព្រះ‌អង្គ។


ព្រះ‌អង្គ​ជា​រស្មី​ភ្លឺ​នៃ​សិរីល្អ​របស់​ព្រះ និង​ជា​រូប‌ភាព​អង្គ​ព្រះ​សុទ្ធ​សាធ ហើយ​ព្រះ‌អង្គ​ទ្រ‌ទ្រង់​អ្វីៗ​ទាំង​អស់ ដោយ​សារ​ព្រះ‌បន្ទូល​ដ៏​មាន​ព្រះ‌ចេស្តា​របស់​ព្រះ‌អង្គ។ ក្រោយ​ពី​បាន​ជម្រះ​អំពើ​បាប​របស់​យើង​រួច​ហើយ ព្រះ‌អង្គ​ក៏​គង់​នៅ​ខាង​ស្តាំ​ព្រះ​ដ៏​មាន​តេជា‌នុភាព​នៅ​លើ​ស្ថាន​ដ៏​ខ្ពស់


ដ្បិត​ព្រះ​របស់​យើង ទ្រង់​ជា​ភ្លើង​ដែល​ឆេះ​បន្សុស។


គឺ​ព្រះ​តែ​មួយ​ព្រះ‌អង្គ ជា​ព្រះ‌សង្គ្រោះ​នៃ​យើង ដោយ‌សារ​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង សូម​ថ្វាយ​សិរី‌ល្អ ឫទ្ធា‌នុភាព ព្រះ‌ចេស្តា និង​អំណាច តាំង​ពី​មុន​សម័យ​កាល​ទាំង​អស់ នៅ​ពេល​នេះ និង​អស់​កល្ប​ជា‌និច្ច​តរៀង​ទៅ។ អាម៉ែន។:៚


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម