Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូប 37:2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 ចូរ​ស្តាប់ ឱ​សូម​ស្តាប់​សូរ​គឹក‌កង នៃ​សំឡេង​ព្រះ‌អង្គ​ផង គឺ​ជា​សូរ​រំពង​ពី​ព្រះ‌ឧស្ឋ​របស់​ព្រះ‌អង្គ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 ចូរ​នាំ​គ្នា​ស្ដាប់​ចុះ ចូរ​នាំ​គ្នា​ស្ដាប់​ព្រះ‌សូរសៀង ដែល​លាន់​ឮ​គគ្រឹក‌គគ្រេង គឺ​សំឡេង​ចេញ​មក​ពី​ព្រះ‌ឱស្ឋ​របស់​ព្រះអង្គ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 ចូរ​ស្តាប់ ឱ​សូម​ស្តាប់​សូរ​គឹក‌កង​នៃ​សំឡេង​ទ្រង់​ផង គឺ​ជា​សូរ​រំពង​ពី​ព្រះ‌ឱស្ឋ​ទ្រង់

សូមមើលជំពូក ចម្លង

អាល់គីតាប

2 ចូរ​នាំ​គ្នា​ស្ដាប់​ចុះ ចូរ​នាំ​គ្នា​ស្ដាប់​សំឡេង ដែល​លាន់​ឮ​គគ្រឹក‌គគ្រេង គឺ​សំឡេង​ចេញ​មក​ពី​ទ្រង់

សូមមើលជំពូក ចម្លង




យ៉ូប 37:2
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌យេហូវ៉ា​បាន​បញ្ចេញ​ផ្គរ​ពី​លើ​មេឃ ព្រះ​ដ៏​ខ្ពស់​បំផុត​បន្លឺ​ព្រះ‌សូរ‌សៀង។


ក្នុង​កាល​ដែល​ព្រះ‌អង្គ បាន​ដាក់​កម្រិត​ដល់​ទឹក​ភ្លៀង ហើយ​ឲ្យ​មាន​ផ្លូវ​សម្រាប់​ផ្លេក‌បន្ទោរ​នៃ​ផ្គរ​លាន់


តើ​មាន​អ្នក​ណា​យល់​ពី​ពពក​រសាត់ ឬ​ពី​សៀង​ផ្គរ​នៅ​ឯ​ពន្លា​របស់​ព្រះ‌អង្គ​បាន?


សូរ​គ្រាំ‌គ្រេង​នោះ​សម្ដែង​ពី​ព្រះ‌អង្គ ដូច​ព្យាករ​ឲ្យ​ពពួក​សត្វ​ដឹង​ពេល ដែល​ត្រូវ​ភ្លៀង‌ផ្គរ​នោះ​ដែរ។


ពេល​នេះ​ធ្វើ​ឲ្យបេះ​ដូង​ខ្ញុំ​ញ័រ វា​លោត​ខុស​ចង្វាក់​ហើយ។


រួច​មក​មាន​ឮ​សូរ​គំរាម​គ្រាំ‌គ្រេង ព្រះ‌អង្គ​បញ្ចេញ​ផ្គរ​ដោយ​សំឡេង​នៃ​ឫទ្ធា‌នុភាព​ព្រះ‌អង្គ ព្រះ‌អង្គ​មិន​ឃាត់​ផ្លេក‌បន្ទោរ ក្នុង​កាល​ដែល​សំឡេង​ព្រះ‌អង្គ​បាន​ឮ​នោះ​ទេ។


ព្រះ​បញ្ចេញ​សំឡេង​ជា​ផ្គរ‌លាន់​យ៉ាង​អស្ចារ្យ ក៏​ធ្វើ​ការ​យ៉ាង​ធំ​ដែល​យើង​រាល់​គ្នា រក​យល់​មិន​បាន។


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ពី​ក្នុង​ខ្យល់​កួច តប​នឹង​លោក​យ៉ូប​ថា៖


តើ​ឯង​មាន​ដៃ​ដូច​ព្រះ​ដែរ​ឬ? តើ​ឯង​ចេះ​បញ្ចេញ​សំឡេង ជា​ផ្គរ​ដូច​ជា​ព្រះ‌អង្គ​បាន​ឬ​ទេ?


ពេល​ព្រះ‌អង្គ​បន្ទោស ទឹក​ទាំង​នោះ​ក៏​រត់​ចេញ ពេល​មាន​សូរ​ផ្គរ​របស់​ព្រះ‌អង្គ វា​ក៏​រត់​ទៅបាត់។


កាល​ណា​ព្រះ‌អង្គ​បព្ចោញ​ព្រះ‌សូរ‌សៀង នោះ​មាន​ឮ​សូរ​សន្ធឹក​នៃ​ទឹក​នៅ​លើ​មេឃ ហើយ​ព្រះ‌អង្គ​បណ្ដាល​ឲ្យ​ចំហាយ​ទឹក​ឡើង​ពី​ចុង​ផែនដី ព្រះ‌អង្គ​បង្កើត​ផ្លេក‌បន្ទោរ​សម្រាប់​ភ្លៀង ក៏​បព្ចោញ​ខ្យល់​ពី​ឃ្លាំង​របស់​ព្រះ‌អង្គដែរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម