យ៉ូប 36:19 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦19 តើសម្រែករបស់លោក ឬឫទ្ធិនៃកម្លាំងលោកល្មម អាចនឹងជួយឲ្យលោករួចពី សេចក្ដីទុក្ខនេះបានឬ? សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥19 ទ្រព្យសម្បត្តិរបស់លោកពុំអាចជួយលោក ឲ្យរួចពីភាពអាសន្នបានទេ រីឯមាស និងកម្លាំងដ៏ខ្លាំងរបស់លោក ក៏ពុំអាចជួយលោកបានដែរ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤19 តើសំរែករបស់លោក ឬឫទ្ធិនៃកំឡាំងលោកនឹងបានល្មម អាចនឹងជួយឲ្យលោករួចពីសេចក្ដីទុក្ខនេះបានឬទេ សូមមើលជំពូកអាល់គីតាប19 ទ្រព្យសម្បត្តិរបស់អ្នកពុំអាចជួយអ្នក ឲ្យរួចពីភាពអាសន្នបានទេ រីឯមាស និងកម្លាំងដ៏ខ្លាំងរបស់លោក ក៏ពុំអាចជួយអ្នកបានដែរ។ សូមមើលជំពូក |
ទោះទាំងប្រាក់ និងមាសរបស់គេ ក៏មិនអាចនឹងជួយគេឲ្យរួចក្នុងថ្ងៃ នៃសេចក្ដីខ្ញាល់របស់ព្រះយេហូវ៉ាបានដែរ ផែនដីទាំងមូលនឹងត្រូវឆេះអស់ ដោយភ្លើងនៃសេចក្ដីប្រចណ្ឌរបស់ព្រះអង្គ ដ្បិតព្រះអង្គនឹងធ្វើឲ្យអស់អ្នក ដែលអាស្រ័យនៅផែនដីផុតទៅ អើ ព្រះអង្គនឹងធ្វើផុតទៅជាមួយរំពេច។