យ៉ូប 36:13 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦13 ឯពួកអ្នកដែលមានចិត្តទមិឡល្មើស គេប្រមូលទុកសេចក្ដីក្រោធ ហើយកាលណាព្រះអង្គចងគេ នោះគេមិនអំពាវនាវទេ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥13 មនុស្សទមិឡរមែងចូលចិត្តកំហឹង ពេលព្រះជាម្ចាស់យកច្រវាក់មកចងគេ នោះគេមិនស្រែកអង្វរព្រះអង្គឡើយ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤13 ឯពួកអ្នកដែលមានចិត្តទមិលល្មើស គេប្រមូលទុកសេចក្ដីខ្ញាល់ ហើយកាលណាទ្រង់ចងគេ នោះគេមិនអំពាវនាវទេ សូមមើលជំពូកអាល់គីតាប13 មនុស្សទមិឡរមែងចូលចិត្តកំហឹង ពេលអុលឡោះយកច្រវាក់មកចងគេ នោះគេមិនស្រែកអង្វរទ្រង់ឡើយ។ សូមមើលជំពូក |
ដោយពោលថា៖ «អ្នករាល់គ្នាមិនត្រូវនាំពួកឈ្លើយចូលមកក្នុងស្រុកនេះទេ ដ្បិតអ្នករាល់គ្នាគិតធ្វើការ ដែលនឹងនាំឲ្យយើងមានទោសនៅចំពោះព្រះយេហូវ៉ា ទាំងបន្ថែមការនេះមកលើអំពើបាប និងការរំលងរបស់យើងរាល់គ្នាទៀត ដ្បិតទោសរបស់យើងធ្ងន់ណាស់ហើយ ក៏មានសេចក្ដីក្រេវក្រោធយ៉ាងសហ័សគ្របលើពួកអ៊ីស្រាអែលដែរ»។
សេចក្ដីអាក្រក់ទាំងប៉ុន្មាននេះ បានធ្លាក់មកលើយើងខ្ញុំ ដូចបានចែងទុកមកនៅក្នុងក្រឹត្យវិន័យរបស់លោកម៉ូសេហើយ ប៉ុន្តែ យើងខ្ញុំមិនបានទូលអង្វរស្វែងរកព្រះគុណរបស់ព្រះយេហូវ៉ាជាព្រះនៃយើងខ្ញុំ ក៏មិនបានបែរចេញពីអំពើទុច្ចរិតរបស់យើងខ្ញុំ ដើម្បីឲ្យមានគំនិតវាងវៃ ដោយសារសេចក្ដីពិតរបស់ព្រះអង្គឡើយ។