Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូប 35:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 អំពើ​អាក្រក់​របស់​លោក​អាច​នឹង​ធ្វើ​បង្ខូច ដល់​អ្នក​ដទៃ​បាន ជា​មនុស្ស​ដូច​ជា​លោក​ដែរ ហើយ​សេចក្ដី​សុចរិត​របស់​លោក​នឹង​មាន ប្រយោជន៍​ដល់​កូន​របស់​មនុស្ស​ដទៃ​បាន​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 តាម​ពិត អំពើ​អាក្រក់​ដែល​លោក​ប្រព្រឹត្ត ផ្ដល់​តែ​ទុក្ខ​ទោស​ដល់​មនុស្ស​ដូច​លោក​ប៉ុណ្ណោះ ហើយ​អំពើ​សុចរិត​ដែល​លោក​ប្រព្រឹត្ត ក៏​ផ្ដល់​ផល​ប្រយោជន៍​សម្រាប់​តែ​មនុស្ស​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 អំពើ​អាក្រក់​របស់​លោក​អាច​នឹង​ធ្វើ​បង្ខូច​ដល់​អ្នក​ដទៃ​បាន ជា​មនុស្ស​ដូច​ជា​លោក​ដែរ ហើយ​សេចក្ដី​សុចរិត​របស់​លោក​នឹង​មាន​ប្រយោជន៍​ដល់​កូន​របស់​មនុស្ស​ដទៃ​បាន​ដែរ។

សូមមើលជំពូក ចម្លង

អាល់គីតាប

8 តាម​ពិត អំពើ​អាក្រក់​ដែល​អ្នក​ប្រព្រឹត្ត ផ្ដល់​តែ​ទុក្ខ​ទោស​ដល់​មនុស្ស​ដូច​អ្នក​ប៉ុណ្ណោះ ហើយ​អំពើ​សុចរិត​ដែល​អ្នក​ប្រព្រឹត្ត ក៏​ផ្ដល់​ផល​ប្រយោជន៍​សម្រាប់​តែ​មនុស្ស​ដែរ។

សូមមើលជំពូក ចម្លង




យ៉ូប 35:8
15 ការដាក់ឲ្យឆ្លើយតបគ្នា  

យើង​នឹង​បង្កើត​ជាតិ​សាសន៍​មួយ​ដ៏​ធំ​ពី​អ្នក យើង​នឹង​ឲ្យ​ពរ​អ្នក ហើយ​ធ្វើ​ឲ្យ​អ្នក​មាន​ឈ្មោះ​ល្បី ដើម្បី​ឲ្យ​អ្នក​បាន​ជា​ទី​បញ្ចេញ​ពរ​ដល់​មនុស្ស​ទាំង​ឡាយ។


នៅ​ពេល​ព្រះ‌ទ្រង់​បំផ្លាញ​ទី​ក្រុង​នៅ​ស្រុក​វាល​ទាំង​ប៉ុន្មាន ព្រះ‌អង្គ​នឹក‌ចាំ​ពី​លោក​អ័ប្រា‌ហាំ ហើយ​បាន​នាំ​ឡុត​ចេញ​ផុត​ពី​មហន្តរាយ​នោះ ក្នុង​ពេល​ព្រះ‌អង្គ​បាន​រំលាយ​ទី​ក្រុង​ដែល​ឡុត​បាន​ទៅរស់​នៅ​នោះ។


ឬ​បើ​លោក​សុចរិត​វិញ តើ​លោក​បាន​បន្ថែម​អ្វី​ដល់​ព្រះ‌អង្គ ឬ​ព្រះ‌អង្គ​ទទួល​អ្វី​ពី​ដៃ​លោក?


មាន​គេ​ថ្ងូរ ដោយ​ព្រោះ​សេចក្ដី សង្កត់‌សង្កិន​យ៉ាង​សន្ធឹក ក៏​មាន​គេ​ស្រែក​រក​មនុស្ស​ជួយ ដោយ​ព្រោះ​តែ​ដៃ​របស់​មនុស្ស មាន​អំណាច​មែន។


ដូច្នេះ ចូរ​អ្នក​រាល់​គ្នា​យក​គោ​ឈ្មោល​ប្រាំពីរ និង​ពពែ​ឈ្មោល​ប្រាំពីរ​ទៅ​ជួប​យ៉ូប ជា​អ្នក​បម្រើ​របស់​យើង​ឥឡូវ រួច​ថ្វាយ​តង្វាយ​ដុត​សម្រាប់​ខ្លួន។ ពេល​នោះ យ៉ូប​ជា​អ្នក​បម្រើ​យើង​នឹង​អធិ‌ស្ឋាន​សម្រាប់​អ្នក​រាល់​គ្នា ដ្បិត​យើង​នឹង​ទទួល ក្រែង​យើង​ប្រព្រឹត្ត​នឹង​អ្នក​រាល់​គ្នា​តាម​អំពើ​ចម្កួត​របស់​អ្នក ព្រោះ​អ្នក​រាល់​គ្នា​មិន​បាន​និយាយ​សេចក្ដី​ដែល​ត្រឹម​ត្រូវ​ពី​យើង ដូច​ជា​យ៉ូប​ជា​អ្នក​បម្រើ​យើង​ឡើយ»។


ដូច្នេះ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា​នឹង​បំផ្លាញ​គេ ប៉ុន្តែ លោក​ម៉ូសេជា​អ្នក ដែល​ព្រះ‌អង្គបាន​ជ្រើស​រើស លោក​បាន​ឈរ​ក្នុង​ទីបែក​បាក់ នៅ​ចំពោះ​ព្រះ‌អង្គ ដើម្បី​បង្វែរ​សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ​ចេញ ក្រែង​ព្រះ‌អង្គ​បំផ្លាញ​គេ។


ពេល​នោះ ភីនេ‌ហាស​ក៏ឈរ​ឡើង ហើយ​ធ្វើ​អន្តរាគមន៍ រួច​គ្រោះ​កាច​នោះ​ក៏​ស្ងប់​ទៅវិញ។


ប្រាជ្ញា​តែង​វិសេស​ជាង​គ្រឿង​ចម្បាំង តែ​មនុស្ស​មាន​បាប​តែ​ម្នាក់ រមែង​បំផ្លាញ​ការ​ល្អ​ជា​ច្រើន។


យើង​បាន​ស្វែង​រក​មនុស្ស​ម្នាក់​ក្នុង​ពួក​គេ ដែល​នឹង​សង់​កំផែង ហើយ​ឈរ​នៅ​ចន្លោះ​បាក់​បែក​នៅ​មុខ​យើង​ជំនួស​គេ ដើម្បី​ឲ្យ​យើង​មិន​បំផ្លាញ​ស្រុក​គេ​ឡើយ ប៉ុន្តែ យើង​រក​មិន​បាន​អ្នក​ណា​មួយ​សោះ។


លោក​ប្រាប់​គេ​ថា៖ «ចូរ​បោះ​ខ្ញុំ​ទៅ​ក្នុង​សមុទ្រ​ចុះ នោះ​សមុទ្រ​នឹង​ស្ងប់​ទៅ​វិញ​ហើយ ដ្បិត​ខ្ញុំ​ដឹង​ថា ខ្យល់​ព្យុះ​យ៉ាង​ខ្លាំង​នេះ​កើត​ឡើង​ក៏​ដោយ​ព្រោះ​ខ្លួន​ខ្ញុំ​នេះ»។


ហើយ​ប្រាប់​ថា៖ "ប៉ុល​អើយ កុំ​ខ្លាច​អ្វី​ឡើយ ដ្បិត​អ្នក​ត្រូវតែ​ឈរ​នៅ​មុខ​សេ‌សារ ហើយ​មើល៍ ព្រះ‌ទ្រង់​ប្រោស​ប្រទាន​អស់​អ្នកដែល​រួម​ដំណើរ​ជា‌មួយ​អ្នក ដល់​អ្នក​ហើយ"។


ដោយ​សារ​ជំនឿ លោក​ណូ​អេ​បាន​ទទួល​ការ​ទូន្មាន​ពី​ព្រះ អំពីហេតុ​ការ​ណ៍​ដែល​មើល​មិន​ទាន់​ឃើញ​នៅ​ឡើយ ហើយ​ដោយ​លោកគោរព​កោត​ខ្លាច លោក​បាន​សង់​ទូក​មួយ​យ៉ាង​ធំ ដើម្បី​សង្គ្រោះ​ក្រុម​គ្រួសារ​របស់​លោក។ ដោយ​សារ​ជំនឿ​នេះ​ឯង ដែល​លោក​បាន​កាត់​ទោស​លោកីយ៍ ហើយ​ត្រឡប់​ជា​អ្នក​ស្នង​មត៌ក​នៃ​សេចក្ដី​សុចរិត ដោយ​សារ​ជំនឿ។


ឯ​អេកាន ជា​កូន​របស់​សេរ៉ាស តើ​មិន​បាន​បង្ខូច​ជំនឿ​ដោយ​សារ​របស់​ដែល​ត្រូវ​បំផ្លាញ ហើយ​សេចក្ដី​ក្រោធ​របស់​ព្រះធ្លាក់​មក​លើ​ក្រុម​ជំនុំនៃ​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា​ទេ​ឬ? ដោយ​ព្រោះ​អំពើ​អាក្រក់​របស់​គាត់ គាត់​មិន​មែន​វិនាស​តែ​ម្នាក់​ឯង​ទេ!"»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម