Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូប 31:17 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

17 ឬ​បើ​បាន​ទទួល​ទាន​អាហារ​តែ​ឯង​ម្នាក់ ឥត​ចែក​ឲ្យ​ដល់​ក្មេង​កំព្រាសោះ​នោះ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

17 ខ្ញុំ​មិន​ដែល​បរិភោគ​អាហារ​តែ​ម្នាក់​ឯង ដោយ​ឥត​ចែក​ឲ្យ​ក្មេង​កំព្រា​ទេ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

17 ឬ​បើ​បាន​ទទួល​ទាន​អាហារ​តែ​ឯង​ម្នាក់ ឥត​ចែក​ឲ្យ​ដល់​ពួក​កំព្រា​ផង

សូមមើលជំពូក ចម្លង

អាល់គីតាប

17 ខ្ញុំ​មិន​ដែល​បរិភោគ​អាហារ​តែ​ម្នាក់​ឯង ដោយ​ឥត​ចែក​ឲ្យ​ក្មេង​កំព្រា​ទេ

សូមមើលជំពូក ចម្លង




យ៉ូប 31:17
16 ការដាក់ឲ្យឆ្លើយតបគ្នា  

បន្ទាប់​មក លោក​បន្ត​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «ចូរ​នាំ​គ្នា​ទៅ​បរិ‌ភោគ​អាហារ ហើយ​ផឹក​ស្រា​ឆ្ងាញ់ៗ​ទៅ សូម​យក​ខ្លះ​ជូន​អ្នក​ណា​ដែលគ្មាន​អ្វី​រៀប​ចំឲ្យ​នោះ​ផង ដ្បិត​ថ្ងៃ​នេះ​ជា​ថ្ងៃ​បរិសុទ្ធ​ថ្វាយ​ព្រះ‌អម្ចាស់​នៃ​យើង មិន​ត្រូវ​កើត​ទុក្ខ​ឡើយ ដ្បិត​អំណរ​របស់​ព្រះ‌យេហូវ៉ា ជា​កម្លាំង​របស់​អ្នក​រាល់​គ្នា»។


ម៉ាដេកាយ បាន​ចិញ្ចឹម​នាង​ហា‌ដាសា គឺ​អេសធើរ ជា​កូន​ស្រី​របស់​ឪពុក​មា​គាត់ ដ្បិត​នាង​គ្មាន​ឪពុក​ម្តាយ​ទេ នាង​មាន​រូប​ឆោម‌ស្រស់​ស្អាត ហើយ​មើល​ទៅ​គួរ​ឲ្យ​ស្រឡាញ់។ កាល​ឪពុក​ម្តាយ​របស់​នាង​ស្លាប់​ទៅ ម៉ា‌ដេកាយ​បាន​យក​នាង​មក​ចិញ្ចឹម ទុក​ជា​កូន​របស់​ខ្លួន។


អ្នក​មិន​បាន​ឲ្យ​ទឹក​ដល់​មនុស្ស​ហេវ​ផឹក​ឡើយ ក៏​បាន​បង្អត់​អាហារ​ដល់​មនុស្ស​ឃ្លាន​ដែរ។


(តែ​គ្មាន​ទេ ដ្បិត​តាំង​ពី​ខ្ញុំ​នៅ​ក្មេង​មក ក្មេង​កំព្រា​បាន​ធំ​ឡើង​ជា‌មួយ​ខ្ញុំ ដូច​ជា​នៅ​នឹង​ឪពុក​ជា‌មួយ​គ្នា ហើយ​តាំង​ពី​ខ្ញុំ​ចេញ​ពី​ផ្ទៃ​ម្តាយ​មក នោះ​ខ្ញុំ​តែង‌តែ​នាំ​ផ្លូវ​ស្ត្រី​មេម៉ាយ​វិញ)


បើ​ខ្ញុំ​បាន​លើក​ដៃ​ទាស់​នឹង​ក្មេង​កំព្រា ដោយ​ឃើញ​មនុស្ស ដែល​បាន​ជួយ​ខ្ញុំ​នៅ​មាត់​ទ្វារ


ឬ​សង្កត់‌សង្កិន​អ្នក​ណា ឬ​ទទួល​បញ្ចាំ​របស់​គេ ក៏​មិន​បាន​ប្លន់​ដែរ គឺ​បាន​ចែក​អាហារ​របស់​ខ្លួន ដល់​ពួក​អ្នក​ដែល​ឃ្លាន ហើយ​បិទ​បាំង​អ្នក​ដែល​នៅ​ខ្លួន​អាក្រាត​ទទេ ដោយ​សម្លៀក‌បំពាក់


ហើយ​មិន​បាន​សង្កត់‌សង្កិន​អ្នក​ណា គឺ​បាន​ប្រគល់​របស់​បញ្ចាំ​ដល់​អ្នក​ដែល​ជំពាក់​ខ្លួន​វិញ ក៏​មិន​បាន​ប្លន់​យក​របស់​គេ គឺ​បាន​ចែក​អាហារ​ដល់​ពួក​អ្នក​ដែល​ឃ្លាន ហើយ​បិទ​បាំង​អ្នក​ដែល​នៅ​ខ្លួន​ទទេ ដោយ​សម្លៀក‌បំពាក់​វិញ


ត្រូវ​ឲ្យ​ទាន​ពី​របស់​ដែល​នៅ​ខាង​ក្នុង​វិញ នោះ​គ្រប់​ទាំង​អស់​នឹង​ស្អាត​សម្រាប់​អ្នក​រាល់​គ្នា។


ខ្លះ​ស្មាន​ថា ដោយ​ព្រោះ​យូដាស​កាន់​ថង់​ប្រាក់ ព្រះ‌យេស៊ូវ​ប្រាប់​ឲ្យ​គាត់​ទៅ​ទិញ​របស់​របរ​សម្រាប់​ពិធី​បុណ្យ ឬ​ឲ្យ​គាត់​ទៅ​ចែក​ទាន​អ្វី​ដល់​អ្នក​ក្រីក្រ។


ឥឡូវ​នេះ ចំនួន​មនុស្ស​ទាំង​អស់​ដែល​បាន​ជឿ គេ​មាន​ចិត្ត​គំនិត​តែ​មួយ គ្មាន​អ្នក​ណា​ប្រកាន់​ថា អ្វីៗ​ដែល​ខ្លួន​មាន​ជា​របស់​ខ្លួន​នោះ​ទេ គឺ​គេ​យកអ្វីៗ​ដែល​ខ្លួន​មាន​មក​ដាក់​ជា​សម្បត្តិ​រួម។


ចូរ​ជួយ​ផ្គត់‌ផ្គង់​ដល់​ពួក​បរិសុទ្ធ​ដែល​ខ្វះខាត ចូរ​ទទួល​ភ្ញៀវ​ដោយ​ចិត្ត​រាក់​ទាក់។


ដ្បិត​មិន​ដែល​ខាន​នឹង​មាន​អ្នក​ក្រ​នៅ​ក្នុង​ស្រុក​ឡើយ ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​បង្គាប់​អ្នក​ថា "ត្រូវ​លា​ដៃ​ដល់​បង​ប្អូន​របស់​អ្នក ដល់​អ្នក​ខ្វះ​ខាត និង​អ្នក​ក្រី​ក្រ នៅ​ក្នុង​ស្រុក​របស់​អ្នក​កុំ​ខាន"។


ត្រូវ​ផ្គត់‌ផ្គង់​ឲ្យ​គេ​ដោយ​សទ្ធា គឺ​ជា​សត្វ​ពី​ហ្វូង​ចៀម ស្រូវ​ពី​ទី‌លាន និង​ស្រា​ទំពាំង​បាយ​ជូរ​ពី​ធុង​ឃ្នាង​របស់​អ្នក​ផង។ ត្រូវ​ឲ្យ​ដល់​គេ តាម​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​បាន​ប្រទាន​ពរ​អ្នក។


សាសនា​ដែល​បរិសុទ្ធ ហើយ​ឥត​សៅ‌ហ្មង​នៅ​ចំពោះ​ព្រះ‌វរបិតា នោះ​គឺ​ទៅ​សួរ​សុខ​ទុក្ខ​ក្មេង​កំព្រា និង​ស្ត្រី​មេម៉ាយដែល​មាន​ទុក្ខ​វេទនា ព្រម​ទាំង​រក្សា​ខ្លួន​មិន​ឲ្យ​ប្រឡាក់​ដោយ​លោកីយ៍​នេះ​ឡើយ។


ប្រសិន‌បើ​អ្នក​ណា​មាន​សម្បត្តិ​លោកីយ៍ ហើយ​ឃើញ​បង‌ប្អូន​ណា​ដែល​ខ្វះ​ខាត តែ​មិន​ចេះ​អាណិត​អាសូរ​សោះ ធ្វើ​ដូច​ម្តេចឲ្យ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​ស្ថិត​នៅ​ក្នុង​អ្នក​នោះ​បាន?


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម