Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូប 27:17 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

17 នោះ​គេ​នឹង​រៀបចំ​បាន តែ​គឺ​ពួក​សុចរិត​ជា​អ្នក​ស្លៀក​ពាក់​វិញ ហើយ​ពួក​អ្នក​ដែល​ផូរ‌ផង់​គេ​នឹង​ចែក​ប្រាក់​គ្នា

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

17 គេ​បាន​ត្រឹម​តែ​ប្រមូល​ប៉ុណ្ណោះ តែ​មនុស្ស​សុចរិត​នឹង​ប្រើ​សម្លៀក‌បំពាក់​នោះ ហើយ​មនុស្ស​ស្លូត​ត្រង់​នឹង​ចែក​ប្រាក់​គ្នា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

17 នោះ​គេ​នឹង​រៀបចំ​បាន តែ​គឺ​ពួក​សុចរិត​ជា​អ្នក​ស្លៀក‌ពាក់​វិញ ហើយ​ពួក​អ្នក​ដែល​ផូរ‌ផង់​គេ​នឹង​ចែក​ប្រាក់​គ្នា

សូមមើលជំពូក ចម្លង

អាល់គីតាប

17 គេ​បាន​ត្រឹម​តែ​ប្រមូល​ប៉ុណ្ណោះ តែ​មនុស្ស​សុចរិត​នឹង​ប្រើ​សម្លៀក‌បំពាក់​នោះ ហើយ​មនុស្ស​ស្លូត​ត្រង់​នឹង​ចែក​ប្រាក់​គ្នា។

សូមមើលជំពូក ចម្លង




យ៉ូប 27:17
10 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​ថ្ងៃ​នោះ ព្រះ‌បាទ​អ័ហា‌ស៊ូរុសប្រទាន​ផ្ទះ​របស់​ហាម៉ាន ជា​ខ្មាំង​សត្រូវ​របស់​សាសន៍​យូដា ដល់​ព្រះ​នាង​អេសធើរ ជា​អគ្គ‌មហេសី ឯ​ម៉ា‌ដេកាយ​ក៏​ចូល​ទៅ​ចំពោះ​ស្តេច ព្រោះ​ព្រះ​នាង​អេសធើរ​បាន​ទូល​ស្ដេច​ថា​លោក​ជា​អ្វី​ដល់​ព្រះ‌នាង។


គេ​នឹង​មិន​ដែល​បាន​ជា​អ្នក​មាន ហើយ​ទ្រព្យ‌សម្បត្តិ​គេ​ក៏​មិន​គង់​នៅ​ដែរ ឯ​ធន‌ធាន​របស់​គេ ក៏​មិន​បាន​ដុះ‌ដាល នៅ​ផែនដី​ឡើយ


កូន​ចៅ​គេ​នឹង​សូម​អង្វរ​ដល់​ពួក​ទាល់​ក្រ ដៃ​របស់​ខ្លួន​គេ​នឹង​ត្រូវ​ប្រគល់ ទ្រព្យ‌សម្បត្តិ​ទៅ​វិញ។


អ្វីៗ​ដែល​គេ​ខ្វល់‌ខ្វាយ​រក​បាន នឹង​ត្រូវ​បាត់​ទៅ​វិញ ហើយ​ទំពា​លេប​មិន​បាន​ទេ កម្រៃ​ដែលបាន​ពី​មុខ​របរ​គេ នឹង​មិន​ធ្វើ​ឲ្យ​គេ​បាន​សប្បាយ​ចិត្ត​ឡើយ។


ទោះ​បើ​គេ​ប្រមូល​ប្រាក់​ទុក​ដូច​ជា​ធូលី​ដី ក៏​ត្រៀម​ទុក​សម្លៀក‌បំពាក់​ដូច​ជា​ភក់


ឬ​នៅ​ជា‌មួយ​ពួក​អ្នក​ជា​ប្រធាន ដែល​មាន​មាស ហើយ​បាន​បំពេញ​ផ្ទះ​គេ​ដោយ​ប្រាក់


មនុស្ស​ល្អ​តែង​តែ​ទុក​មត៌ក ដល់​កូន​ចៅ​របស់​ខ្លួន តែ​ទ្រព្យ​សម្បត្តិ​របស់​មនុស្ស​មាន​បាប នោះ​បាន​ប្រមូល​ទុក សម្រាប់​មនុស្ស​សុចរិត​វិញ។


អ្នក​ណា​ដែល​ចម្រើន​សម្បត្តិ​ទ្រព្យ​ខ្លួន ដោយ​យក​ការ ហើយ​ដោយ​ដាក់​បុល នោះ​គឺ​ប្រមូល​ទុក​សម្រាប់​មនុស្ស ដែល​មាន​ចិត្ត​មេត្តា​ដល់​មនុស្ស​ទាល់​ក្រ​ទេ។


ដ្បិត​អ្នក​ណា​ដែល​គាប់​ព្រះ‌ហឫ‌ទ័យ​ព្រះ នោះ​ព្រះ‌អង្គ ប្រទាន​ឲ្យ​អ្នក​នោះ​មាន​ប្រាជ្ញា តម្រិះ និង​សេចក្ដី​រីក‌រាយ តែ​ឯ​មនុស្ស​បាប​វិញ ព្រះ‌អង្គ​ប្រទាន​ឲ្យ​មាន​ធុរៈ គឺ​ឲ្យ​បាន​ប្រមូល ហើយ​បង្គរ​ឡើង ទុក​ប្រគល់​ឲ្យ​អ្នក​ដែល​គាប់​ព្រះ‌ហឫ‌ទ័យ​ព្រះ។ នេះ​ក៏​ជា​ការ​ឥត​មាន​ទំនង ហើយ​ដូច​ជា​ដេញ​ចាប់​ខ្យល់ ។


ម្នាល​ពួក​អ្នក​នៅ​ម៉ាកថេស​អើយ ចូរ​ទ្រហោ​យំ​ទៅ! ដ្បិត​អ្នក​ជំនួញ​ទាំង​ប៉ុន្មាន​លែង​មាន​ទៀត​ហើយ ឯ​អស់​អ្នក​ដែល​ថ្លឹង​ប្រាក់​ក៏​ត្រូវ​កាត់​ចេញ​អស់​ដែរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម