Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូប 20:2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 «គឺ​ដោយ​ហេតុ​នោះ​បាន​ជា​គំនិត​ខ្ញុំ បណ្ដាល​ឲ្យ​ឆ្លើយ ដោយ​ព្រោះ​សេចក្ដី​រួស‌រាន់​នៅ​ក្នុង​ចិត្ត​ខ្ញុំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 «ការ​រិះគិត​របស់​ខ្ញុំ ធ្វើ​ឲ្យ​ខ្ញុំ​ទ្រាំ​មិន​បាន គឺ​ខ្ញុំ​ត្រូវ​តែ​ឆ្លើយ​តប​នឹង​លោក​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 គឺ​ដោយ​ហេតុ​នោះ​បាន​ជា​គំនិត​ខ្ញុំ​បណ្តាល​ឲ្យ​ឆ្លើយ ដោយ​ព្រោះ​សេចក្ដី​រួស‌រាន់​នៅ​ក្នុង​ចិត្ត​ខ្ញុំ

សូមមើលជំពូក ចម្លង

អាល់គីតាប

2 «ការ​រិះ‌គិត​របស់​ខ្ញុំ ធ្វើ​ឲ្យ​ខ្ញុំ​ទ្រាំ​មិន​បាន គឺ​ខ្ញុំ​ត្រូវ​តែ​ឆ្លើយ​តប​នឹង​អ្នក​វិញ។

សូមមើលជំពូក ចម្លង




យ៉ូប 20:2
15 ការដាក់ឲ្យឆ្លើយតបគ្នា  

តើ​មាន​អ្នក​ណា​ហ៊ាន​តវ៉ា​នឹង​ខ្ញុំ? បើ​មាន នោះ​ខ្ញុំ​នឹង​នៅ​ស្ងៀម ហើយ​ព្រម​ប្រគល់​វិញ្ញាណ​ទៅ​វិញ។


ពេល​នោះ សូផារ ជា​សាសន៍​ណាអា‌ម៉ា ឆ្លើយ​ឡើង​ថា៖


ខ្ញុំ​បាន​ឮ​សេចក្ដី​បន្ទោស​នោះ ដែល​ជា​សេចក្ដី​ទំនាស់​ចិត្ត​ខ្ញុំ វិញ្ញាណ​នៃ​សេចក្ដី​ចេះ​ដឹង​របស់​ខ្ញុំ ក៏​បណ្ដាល​ឲ្យ​ខ្ញុំ​ឆ្លើយ​ឡើង។


«ប្រសិន‌បើ​យើង​ឆ្លើយ​តប​នឹង​អ្នក តើ​អ្នក​អន់​ចិត្ត​ឬ​ទេ? ប៉ុន្តែ តើ​អ្នក​ណា​ទ្រាំ​មិន​និយាយ​បាន?


ខ្ញុំ​បាន​ពោលទាំង​ប្រញាប់​ប្រញាល់​ថា «មនុស្ស​ទាំង​អស់​សុទ្ធ​តែ​ភូត​កុហក»។


ទូល‌បង្គំបានពោល​ទាំង​ភ័យស្លន់​ថា «ទូល‌បង្គំ​ត្រូវ​កាត់​ចេញ​ពី​ព្រះ‌នេត្រ របស់​ព្រះ‌អង្គ​ហើយ»។ ប៉ុន្តែ ពេល​ទូល‌បង្គំ​ស្រែក​រក​ព្រះ‌អង្គ​ជួយ ព្រះ‌អង្គ​ទ្រង់​ព្រះ‌សណ្ដាប់​ពាក្យ​ទូល‌អង្វរ របស់​ទូល‌បង្គំ។


អ្នក​ណា​ដែល​មិន​ឆាប់​ខឹង នោះ​ឯង​ជា​អ្នក​ប្រកប​ដោយ​យោបល់​ច្រើន តែ​អ្នក​ណា​ដែល​មាន​ចិត្ត​ឆុរ‌ឆេវ នោះ​សម្ញែង​សេចក្ដី​ចម្កួត​របស់​ខ្លួន​វិញ។


អ្នក​ដែល​ឃើញ​មនុស្ស​រហ័ស​នឹង​បញ្ចេញ​សម្ដី​ឬ មាន​សេចក្ដី​សង្ឃឹម ចំពោះ​មនុស្ស​ល្ងី‌ល្ងើ ជា​ជាង​អ្នក​នោះ​ទៅ​ទៀត។


កុំ​មាន​ចិត្ត​រហ័ស​ខឹង​ឡើយ ដ្បិត​សេចក្ដី​កំហឹង​រមែង​នៅ​ក្នុង​ទ្រូង របស់​មនុស្ស​ល្ងី‌ល្ងើ​ទេ។


ប្រសិន​បើ​ទូល‌បង្គំ​សម្រេច​ថា មិន​និយាយ​ដំណាល​ពី​ព្រះ‌អង្គ ឬ​និយាយ​ដោយ​នូវ​ព្រះ‌នាម​ព្រះ‌អង្គ​ទៀត នោះ​នៅ​ក្នុង​ចិត្ត​ទូល‌បង្គំ កើត​មាន​ដូច​ជា​ភ្លើង​ឆេះ ដែល​កប់​នៅ​ក្នុង​ឆ្អឹង​របស់​ទូល‌បង្គំ ហើយ​ទូល‌បង្គំ​ក៏​នឿយ​ហត់​ដោយ​ខំ​ទ្រាំ​ទប់ ទាល់​តែ​ទ្រាំ​មិន​បាន​ទៀត។


នាង​ក៏​ប្រញាប់​ប្រញាល់​ចូល​ទៅ​គាល់​ស្តេច​ភ្លាម ហើយ​ទូល​ថា៖ «ខ្ញុំ​ម្ចាស់​ចង់​ឲ្យ​ព្រះ‌អង្គ​ប្រទាន​ក្បាល​របស់​យ៉ូហាន-បាទីស្ទ ដាក់​លើ​ថាស​ឲ្យ​ខ្ញុំ​ម្ចាស់​ឥឡូវ​នេះ!»


ខ្ញុំ​អាច​ធ្វើ​បន្ទាល់​បាន​ថា គេ​មាន​សេចក្តី​ឧស្សាហ៍​ដល់​ព្រះ ប៉ុន្តែ មិន​មែន​ដោយ​ប្រាជ្ញា​ទេ។


បង‌ប្អូន​ស្ងួន‌ភ្ងា​អើយ ចូរ​ឲ្យ​គ្រប់​គ្នា​បាន​ឆាប់​នឹង​ស្តាប់ ក្រ​នឹង​និយាយ ហើយ​យឺត​នឹង​ខឹង​ដែរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម