យ៉ូប 15:4 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦4 អើ អ្នកបំផ្លាញសេចក្ដីកោតខ្លាចដល់ព្រះ ហើយឃាត់ឃាំងសេចក្ដីនឹកជញ្ជឹង នៅចំពោះព្រះផង។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥4 ចំណែកឯលោកវិញ លោកធ្វើឲ្យគេឯង លែងគោរពកោតខ្លាចព្រះជាម្ចាស់ ហើយលែងឲ្យនរណាអាចស្មឹងស្មាធិ៍ នៅចំពោះព្រះភ័ក្ត្រព្រះអង្គបានទៀត! សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤4 អើ អ្នកបំផ្លាញសេចក្ដីកោតខ្លាចដល់ព្រះ ហើយឃាត់ឃាំងសេចក្ដីនឹកជញ្ជឹង នៅចំពោះព្រះផង សូមមើលជំពូកអាល់គីតាប4 ចំណែកឯអ្នកវិញ អ្នកធ្វើឲ្យគេឯង លែងគោរពកោតខ្លាចអុលឡោះ ហើយលែងឲ្យនរណាអាចស្មឹងស្មាធិ៍ នៅចំពោះទ្រង់បានទៀត! សូមមើលជំពូក |
ហើយកាលណាសាច់ញាតិរបស់ខ្លួន គឺអ្នកដែលបូជាសព ចូលទៅលើកសាកសពនាំចេញពីផ្ទះ គាត់នឹងស្រែកសួរអ្នកដែលនៅក្នុងបន្ទប់ ក្នុងផ្ទះថា «តើមានអ្នកណានៅជាមួយអ្នកទៀតទេ?» អ្នកនោះនឹងឆ្លើយថា «គ្មានទេ»។ ពេលនោះ សាច់ញាតិនោះនឹងពោលថា «កុំមាត់អី!» យើងមិនត្រូវចេញព្រះនាមព្រះយេហូវ៉ាទេ។