យ៉ូប 1:18 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦18 កាលអ្នកនោះកំពុងនិយាយនៅឡើយ នោះមានម្នាក់ទៀតមកជម្រាបថា៖ «ពួកកូនប្រុសកូនស្រីរបស់លោកកំពុងតែបរិភោគ នៅក្នុងផ្ទះបងច្បង សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥18 អ្នកនោះកំពុងនិយាយនៅឡើយ ស្រាប់តែមានអ្នកបម្រើម្នាក់ទៀតមកដល់ ជម្រាបលោកថា៖ «កូនប្រុស កូនស្រីរបស់លោកម្ចាស់ កំពុងជប់លៀងនៅផ្ទះកូនច្បង សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤18 កាលអ្នកនោះកំពុងនិយាយនៅឡើយ នោះមានម្នាក់ទៀតមកជំរាបថា ពួកកូនប្រុសកូនស្រីរបស់លោកកំពុងតែបរិភោគ នៅក្នុងផ្ទះបងច្បង សូមមើលជំពូកអាល់គីតាប18 អ្នកនោះកំពុងនិយាយនៅឡើយ ស្រាប់តែមានអ្នកបម្រើម្នាក់ទៀតមកដល់ ជម្រាបគាត់ថា៖ «កូនប្រុស កូនស្រីរបស់លោក កំពុងជប់លៀងនៅផ្ទះកូនច្បង សូមមើលជំពូក |
គ្រប់ការកើតដល់មនុស្សទាំងអស់ដូចគ្នា ដ្បិតមានការមួយដូចគ្នាកើតដល់មនុស្ស ទាំងមនុស្សសុចរិត និងមនុស្សទុច្ចរិត ទាំងមនុស្សល្អ និងមនុស្សអាក្រក់ ទាំងមនុស្សស្អាត និងមនុស្សមិនស្អាត ទាំងអ្នកដែលថ្វាយយញ្ញបូជា និងអ្នកមិនថ្វាយ។ មនុស្សល្អយ៉ាងណា មនុស្សមានបាបក៏យ៉ាងនោះដែរ ហើយអ្នកដែលស្បថ ក៏ដូចជាអ្នកដែលមិនហ៊ានស្បថដែរ។
រីឯអាប់សាឡុមបានបង្គាប់ដល់ពួកអ្នកបម្រើរបស់ទ្រង់ថា៖ «ចូរឯងឃ្លាំមើល កាលណាអាំណូនផឹកស្រាទំពាំងបាយជូរបានសប្បាយចិត្ត ហើយយើងប្រាប់ថា ចូរវាយអាំណូនចុះ នោះត្រូវសម្លាប់វាទៅ កុំក្រែងខ្លាចអ្វីឡើយ គឺយើងហើយដែលបានបង្គាប់ការនេះ ចូរតាំងចិត្តឲ្យមាំ ឲ្យបានក្លាហានចុះ»។