Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូណាស 4:1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 ប៉ុន្តែ ការ​នោះ​ហោរា​យ៉ូណាស​មិន​ពេញ​ចិត្ត​សោះ ហើយ​លោក​ក៏​ខឹង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 ពេល​ឃើញ​ដូច្នេះ លោក​យ៉ូណាស​មិន​សប្បាយ​ចិត្ត​ទាល់​តែ​សោះ លោក​ខឹង​យ៉ាង​ខ្លាំង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 តែ​ការ​នោះ​ជា​ទី​ទំនាស់​ចិត្ត​ដល់​យ៉ូណាស​យ៉ាង​ក្រៃ‌លែង ហើយ​លោក​ក៏​ខឹង

សូមមើលជំពូក ចម្លង

អាល់គីតាប

1 ពេល​ឃើញ​ដូច្នេះ យូណើស​មិន​សប្បាយ​ចិត្ត​ទាល់​តែ​សោះ គាត់​ខឹង​យ៉ាង​ខ្លាំង។

សូមមើលជំពូក ចម្លង




យ៉ូណាស 4:1
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្តែ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​តប​នឹង​លោក​ថា៖ «ការ​ដែល​ឯង​ខឹង​ដូច្នេះ តើ​គួរ​ឬ?»


ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​យ៉ូណាស​ថា៖ «ការ​ដែល​ឯង​ខឹង​ពី​ដំណើរ​ដើម​វល្លិ​នោះ តើ​គួរ​ឬ?» លោក​តប​ថា៖ «ការ​ដែល​ទូល‌បង្គំ​ខឹង​នេះ​គួរ​ហើយ ទោះ​បើ​ដល់​ស្លាប់​ក៏​ដោយ»។


តើ​ខ្ញុំ​គ្មាន​ច្បាប់​នឹង​ចាត់​ចែង​អ្វី​ដែល​ជា​របស់​ខ្ញុំ តាម​បំណង​ចិត្ត​របស់​ខ្ញុំ​ទេ​ឬ? ឬ​មួយ​អ្នក​ច្រណែន​ព្រោះ​តែ​ខ្ញុំ​មាន​ចិត្ត​សប្បុរស?"


ដូច្នេះ គាត់​ក៏​ខឹង មិន​ព្រម​ចូល​ផ្ទះ​ទេ ហើយ​ឪពុក​ចេញ​មក​អង្វរ​គាត់។


កាល​ផារិស៊ី​ដែល​បាន​អញ្ជើញ​ព្រះ‌អង្គ​នោះ​ឃើញ​ដូច្នោះ គាត់​គិត​ក្នុង​ចិត្ត​ថា៖ «បើ​លោក​នេះ​ជា​ហោរា​មែន លោក​មុខ​ជា​ដឹង​ថា ស្ត្រី​ដែល​ពាល់​លោក​ជា​អ្នក​ណា ហើយ​ជា​មនុស្ស​ប្រភេទ​ណា​ពុំ​ខាន ដ្បិត​នាង​ជា​មនុស្ស​បាប»។


ពេល​នោះ លោក​ប៉ុល និង​លោក​បា‌ណា‌បាស​ក៏​មាន​ប្រសាសន៍​យ៉ាង​ក្លា‌ហាន​ថា៖ «យើង​ខ្ញុំ​ត្រូវ​តែ​ប្រកាសព្រះ‌បន្ទូល​ប្រាប់​អ្នក​រាល់​គ្នាជា​មុន ប៉ុន្តែ ដោយ​ព្រោះ​អ្នក​រាល់​គ្នា​បដិសេធ​មិន​ព្រម​ទទួល​ព្រះ‌បន្ទូល ហើយដោយ​អ្នក​រាល់​គ្នា​យល់​ឃើញ​ថា ខ្លួន​មិន​សម​នឹង​ទទួល​ជីវិត​អស់​កល្ប​ជា‌និច្ច ឥឡូវ​នេះ យើង​បែរ​ទៅ​រក​ពួក​សាសន៍​ដទៃ​វិញ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម