យ៉ូណាស 1:12 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦12 លោកប្រាប់គេថា៖ «ចូរបោះខ្ញុំទៅក្នុងសមុទ្រចុះ នោះសមុទ្រនឹងស្ងប់ទៅវិញហើយ ដ្បិតខ្ញុំដឹងថា ខ្យល់ព្យុះយ៉ាងខ្លាំងនេះកើតឡើងក៏ដោយព្រោះខ្លួនខ្ញុំនេះ»។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥12 លោកយ៉ូណាសឆ្លើយថា៖ «សូមលើកខ្ញុំបោះទៅក្នុងសមុទ្រទៅ ទើបសមុទ្រស្ងប់ ដ្បិតខ្ញុំដឹងថា ព្រោះតែខ្ញុំហ្នឹងហើយបានជាមានខ្យល់ព្យុះដ៏ខ្លាំងយ៉ាងនេះ»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤12 លោកប្រាប់គេថា ចូរចាប់ខ្ញុំបោះទៅក្នុងសមុទ្រចុះ នោះសមុទ្រនឹងស្ងប់ដល់អ្នករាល់គ្នាហើយ ដ្បិតខ្ញុំដឹងថា ខ្យល់ព្យុះយ៉ាងខ្លាំងនេះកើតឡើងក៏ដោយព្រោះខ្លួនខ្ញុំនេះឯង សូមមើលជំពូកអាល់គីតាប12 យូណើសឆ្លើយថា៖ «សូមលើកខ្ញុំបោះទៅក្នុងសមុទ្រទៅ ទើបសមុទ្រស្ងប់ ដ្បិតខ្ញុំដឹងថា ព្រោះតែខ្ញុំហ្នឹងហើយបានជាមានខ្យល់ព្យុះដ៏ខ្លាំងយ៉ាងនេះ»។ សូមមើលជំពូក |
ហើយព្រះបាទដាវីឌទូលដល់ព្រះថា៖ «គឺទូលបង្គំទេតើ ដែលបង្គាប់ឲ្យរាប់ចំនួនជនទាំងឡាយ គឺទូលបង្គំដែលបានធ្វើបាប ហើយប្រព្រឹត្តល្មើស តែពួកចៀមទាំងនេះវិញ តើគេបានធ្វើខុសអ្វី? ឱព្រះយេហូវ៉ា ជាព្រះនៃទូលបង្គំអើយ សូមឲ្យព្រះហស្តរបស់ព្រះអង្គបានទាស់នឹងទូលបង្គំ និងពួកវង្សរបស់ទូលបង្គំចុះ សូមកុំទាស់នឹងប្រជារាស្ត្ររបស់ព្រះអង្គ ឲ្យគេត្រូវវេទនាឡើយ»។
ហេតុនេះហើយបានជាប្រជាជនអ៊ីស្រាអែលមិនអាចឈរនៅមុខខ្មាំងសត្រូវរបស់គេបាន។ ពួកគេបាក់ទ័ពនៅមុខសត្រូវ ព្រោះគេបានត្រឡប់ទៅជារបស់ដែលត្រូវបំផ្លាញដែរ។ ប្រសិនបើអ្នករាល់គ្នាមិនបំផ្លាញរបស់ដែលសម្រាប់បំផ្លាញក្នុងចំណោមអ្នករាល់គ្នាចេញទេ យើងនឹងលែងនៅជាមួយអ្នករាល់គ្នាទៀតហើយ។