យេរេមា 6:9 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦9 ព្រះយេហូវ៉ានៃពួកពលបរិវារមានព្រះបន្ទូលដូច្នេះថា៖ គេនឹងប្រឡេះពួកសំណល់សាសន៍អ៊ីស្រាអែលអស់រលីង ដូចជាផ្លែទំពាំងបាយជូរ ចូរដាក់ដៃអ្នកទៅក្នុងកព្ឆោវិញ ដូចជាអ្នកបេះផ្លែ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥9 ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា: «ខ្មាំងសត្រូវនឹងប្រឡេះជនជាតិអ៊ីស្រាអែល ដែលនៅសេសសល់ ដូចគេបេះផ្លែទំពាំងបាយជូរទាល់តែអស់ គឺគេនឹងមកសាជាថ្មី ដូចអ្នកបេះផ្លែទំពាំងបាយជូរវិលមក ប្រឡេះផ្លែដែលនៅសល់»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤9 ព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានបន្ទូលដូច្នេះថា គេនឹងប្រឡេះពួកសំណល់សាសន៍អ៊ីស្រាអែលអស់រលីង ដូចជាផ្លែទំពាំងបាយជូរ ចូរដាក់ដៃឯងទៅក្នុងកព្ឆោវិញ ដូចជាអ្នកបេះផ្លែ សូមមើលជំពូកអាល់គីតាប9 អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូលមានបន្ទូលថា: «ខ្មាំងសត្រូវនឹងប្រឡេះជនជាតិអ៊ីស្រអែល ដែលនៅសេសសល់ ដូចគេបេះផ្លែទំពាំងបាយជូរទាល់តែអស់ គឺគេនឹងមកសាជាថ្មី ដូចអ្នកបេះផ្លែទំពាំងបាយជូរវិលមក ប្រឡេះផ្លែដែលនៅសល់»។ សូមមើលជំពូក |