Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យេរេមា 6:3 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 ពួក​គង្វាល​នឹង​នាំ​ហ្វូង​ចៀម​របស់​គេ​ទៅ​ក្រុង​នោះ គេ​នឹង​បោះ​ជំរំ​នៅ​ជុំ‌វិញ គេ​នឹង​ឃ្វាល​ហ្វូង​ចៀម​របស់​គេ តាម​កន្លែង​រៀងៗ​ខ្លួន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 ខ្មាំង​សត្រូវ​កំពុង​តែ​ដើរ​មក​រក​ក្រុង​ស៊ីយ៉ូន ដូច​ពួក​គង្វាល​មក​ជា​មួយ​ហ្វូង​សត្វ​របស់​ខ្លួន គេ​នឹង​បោះ​ជំរំ​ព័ទ្ធ​ជុំ‌វិញ​ក្រុង​នេះ ម្នាក់ៗ​នឹង​រឹប​អូស​យក​តាម​ចំណែក​រៀងៗ​ខ្លួន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 ពួក​អ្នក​គង្វាល​នឹង​នាំ​ហ្វូង​ចៀម​របស់​គេ​ទៅ​ឯ​ក្រុង​នោះ គេ​នឹង​ដំឡើង​ត្រសាល នៅ​ផ្ទល់​មុខ​ជុំវិញ គេ​នឹង​ឃ្វាល​ហ្វូង​ចៀម​របស់​គេ តាម​កន្លែង​ទីទៃ​ពី​គ្នា

សូមមើលជំពូក ចម្លង

អាល់គីតាប

3 ខ្មាំង​សត្រូវ​កំពុង​តែ​ដើរ​មក​រក​ក្រុង​ស៊ីយ៉ូន ដូច​ពួក​គង្វាល​មក​ជា​មួយ​ហ្វូង​សត្វ​របស់​ខ្លួន គេ​នឹង​បោះ​ជំរំ​ព័ទ្ធ​ជុំ‌វិញ​ក្រុង​នេះ ម្នាក់ៗ​នឹង​រឹប​អូស​យក​តាម​ចំណែក​រៀងៗ​ខ្លួន។

សូមមើលជំពូក ចម្លង




យេរេមា 6:3
8 ការដាក់ឲ្យឆ្លើយតបគ្នា  

គ្រា​នោះ ព្រះ‌យេហូវ៉ា​ចាត់​ពួក​កង​សាសន៍​ខាល់ដេ សាសន៍​ស៊ីរី សាសន៍​ម៉ូអាប់ និង​ពួក​កូន​ចៅ​អាំម៉ូន​ឲ្យ​មក​ទាស់​នឹង​ទ្រង់ ដើម្បី​បំផ្លាញ​ស្រុក​យូដា តាម​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល តាម​រយៈ​ពួក​ហោរា ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ។


មាន​គង្វាល​ជា​ច្រើន​បាន​បំផ្លាញ​ចម្ការ ទំពាំង‌បាយ‌ជូរ​របស់​យើង គេ​បាន​ជាន់​ឈ្លី​ដី ដែល​ជា​ចំណែក​របស់​យើង គេ​បាន​ធ្វើ​ឲ្យ​ចំណែក​ដែល​យើងពេញ​ចិត្ត ទៅ​ជា​ទី​ខូច‌អស់​ហើយ។


ឱ​ស្តេច​សាសន៍​អាស‌ស៊ើរ​អើយ ពួក​គង្វាល​របស់​ឯង គេ​ដេក​លក់​អស់​ហើយ ពួក​អ្នក​មាន​ត្រកូល​ខ្ពស់​ក៏​សម្រាក រាស្ត្រ​របស់​ឯង​ត្រូវ​ខ្ចាត់‌ខ្ចាយ​ទៅ​លើ​ភ្នំ ឥត​មាន​អ្នក​ណា​នឹង​ប្រមូល​គេ​ឡើយ។


ដ្បិត​នឹង​មាន​ថ្ងៃ​មក​ដល់ ដែល​ពួក​ខ្មាំង​សត្រូវ​ឯង នឹង​ធ្វើ​បន្ទាយ​នៅ​ជុំ​វិញ​ឯង ព្រម​ទាំង​ឡោម‌ព័ទ្ធ ហើយ​បិទ​ផ្លូវ​ឯង​គ្រប់​ទិស


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម