យេរេមា 6:22 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦22 ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖ មានជនជាតិមកពីស្រុកខាងជើង គឺសាសន៍មួយយ៉ាងធំ ដែលនៅចុងផែនដី នឹងត្រូវកម្រើកឡើង។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥22 ព្រះអម្ចាស់មានព្រះបន្ទូលថា: «មើល៍! មានកងទ័ពមកពីទិសខាងជើង ប្រជាជាតិមួយដែលជាមហាអំណាច ចេញដំណើរពីទីដាច់ស្រយាលនៃផែនដី សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤22 ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះថា មើល មានជនជាតិមកពីស្រុកខាងជើង គឺសាសន៍១យ៉ាងធំ ដែលនៅចុងផែនដី នឹងត្រូវកំរើកឡើង សូមមើលជំពូកអាល់គីតាប22 អុលឡោះតាអាឡាមានបន្ទូលថា: «មើល៍! មានកងទ័ពមកពីទិសខាងជើង ប្រជាជាតិមួយដែលជាមហាអំណាច ចេញដំណើរពីទីដាច់ស្រយាលនៃផែនដី សូមមើលជំពូក |
យើងនឹងចាត់ទៅនាំយកអស់ទាំងពួកគ្រួនៅស្រុកខាងជើង និងនេប៊ូក្នេសា ស្តេចបាប៊ីឡូន ជាអ្នកបម្រើរបស់យើងមក។ ព្រះយេហូវ៉ាមានព្រះបន្ទូលទៀតថា៖ យើងនឹងនាំគេមកទាស់នឹងស្រុកនេះ និងពួកអ្នកនៅក្នុងស្រុក ហើយទាស់នឹងសាសន៍ទាំងប៉ុន្មាននៅជុំវិញផង យើងនឹងបំផ្លាញពួកអ្នកស្រុកនេះឲ្យអស់រលីង ព្រមទាំងធ្វើឲ្យទៅជាទីស្រឡាំងកាំង ជាទីដែលគេហួសចិត្ត ហើយជាទីខូចបង់នៅអស់កល្បជានិច្ច។
ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖ មើល៍! មានទឹកឡើងចេញពីទិសខាងជើង ទឹកនោះនឹងត្រឡប់ជាទន្លេដែលលិចច្រាំង ក៏នឹងជន់ឡើងលិចស្រុក និងបណ្ដាដែល នៅក្នុងស្រុកទាំងប៉ុន្មានដែរ គឺទាំងទីក្រុង និងមនុស្សដែលអាស្រ័យនៅផង នោះបណ្ដាមនុស្សនឹងស្រែកឡើង ពួកអ្នកដែលអាស្រ័យនៅទាំងប៉ុន្មាននឹងទ្រហោយំ