យេរេមា 51:50 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦50 អ្នករាល់គ្នាដែលបានរួចពីដាវអើយ ចូរទៅចុះ កុំបង្អង់ឡើយ ចូរនឹកដល់ព្រះយេហូវ៉ាពីទីចម្ងាយ ហើយឲ្យក្រុងយេរូសាឡិមចូលក្នុងគំនិតអ្នកដែរ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥50 អស់អ្នកដែលគេចផុតពីមុខដាវអើយ ចូររត់ទៅចុះ កុំឈប់ឲ្យសោះ ចូរគិតដល់ព្រះអម្ចាស់ពីចម្ងាយ ហើយនឹកដល់ក្រុងយេរូសាឡឹមជានិច្ច! សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤50 នែ ឯងរាល់គ្នាដែលបានរួចពីដាវអើយ ចូរទៅចុះកុំបង្អង់ឡើយ ចូរនឹកដល់ព្រះយេហូវ៉ាពីទីចំងាយ ហើយឲ្យក្រុងយេរូសាឡិមចូលក្នុងគំនិតឯងដែរ សូមមើលជំពូកអាល់គីតាប50 អស់អ្នកដែលគេចផុតពីមុខដាវអើយ ចូររត់ទៅចុះ កុំឈប់ឲ្យសោះ ចូរគិតដល់អុលឡោះតាអាឡាពីចម្ងាយ ហើយនឹកដល់ក្រុងយេរូសាឡឹមជានិច្ច! សូមមើលជំពូក |
ពួកអ្នកដែលរួច គេនឹងនឹកចាំពីយើងនៅកណ្ដាលអស់ទាំងសាសន៍ ដែលត្រូវចាប់ទៅជាឈ្លើយ គឺនឹកពីយើង ដែលបានបំបាក់ចិត្តកំផិតរបស់គេ ដែលបានប្រាសចេញពីយើងទៅ ព្រមទាំងភ្នែកគេដែលផិតតាមរូបរបស់ព្រះខ្លួនផង នោះគេនឹងមើលខ្លួន ដោយខ្ពើមឆ្អើម ព្រោះអំពើអាក្រក់ដែលគេបានប្រព្រឹត្ត ក្នុងអស់ទាំងការគួរស្អប់ខ្ពើមរបស់គេ។