Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យេរេមា 50:18 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

18 ហេតុ​នោះ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ជា​ព្រះ​របស់​សាសន៍​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ «យើង​នឹង​ធ្វើ​ទោស​ដល់​ស្តេច​បាប៊ីឡូន និង​ស្រុក​របស់​គេ ដូច​ជា​បាន​ធ្វើ​ទោស​ដល់​ស្តេច​អាស‌ស៊ើរ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

18 ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌អម្ចាស់នៃ​ពិភព ទាំង​មូល ជា​ព្រះ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​ថា៖ «យើង​នឹង​ធ្វើ​ទោស​ស្ដេច​ស្រុក​បាប៊ី‌ឡូន និង​ស្រុក​របស់​គេ ដូច​យើង​បាន​ធ្វើ​ទោស​ស្ដេច​ស្រុក​អាស្ស៊ីរី​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

18 ហេតុ​នោះ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា មើល​អញ​នឹង​ធ្វើ​ទោស​ដល់​ស្តេច​បាប៊ីឡូន ហើយ​នឹង​ស្រុក​របស់​គេ ដូច​ជា​បាន​ធ្វើ​ទោស​ដល់​ស្តេច​អាសស៊ើរ​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

18 ហេតុ​នេះ​ហើយ​បាន​ជាអុលឡោះ‌តាអាឡាជា​ម្ចាស់​នៃ​ពិភព ទាំង​មូល ជា​ម្ចាស់​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល មាន​បន្ទូល​ថា៖ «យើង​នឹង​ធ្វើ​ទោស​ស្ដេច​ស្រុក​បាប៊ី‌ឡូន និង​ស្រុក​របស់​គេ ដូច​យើង​បាន​ធ្វើ​ទោស​ស្ដេច​ស្រុក​អាស្ស៊ីរី​ដែរ។

សូមមើលជំពូក ចម្លង




យេរេមា 50:18
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​ព្រះ​យេហូវ៉ា​បាន​សម្រេច​កិច្ច​ការទាំង​ប៉ុន្មាន របស់​ព្រះ‌អង្គ​នៅ​លើ​ភ្នំ​ស៊ីយ៉ូន និង​ក្រុង​យេរូ‌សាឡិម​រួច​ហើយ ព្រះ‌អង្គ​នឹង​ដាក់​ទោស​ស្តេច​អាស‌ស៊ើរ ដែល​មាន​ចិត្ត​អំនួត ហើយ​វាយ​ឫក​ខ្ពស់។


សាសន៍​ទាំង​អស់​នឹង​បម្រើ​ស្តេច​នោះ និង​កូន ហើយ​ចៅ​របស់​គេ​ដែរ ដរាប​ដល់​កំណត់​ស្រុក​គេ នោះ​សាសន៍​ជា​ច្រើន ហើយ​ស្តេច​ធំ​នឹង​ចាប់​ស្តេច​នោះ​ប្រើ​ជា​បាវ​វិញ។


ដ្បិត​ថ្ងៃ​នេះ​ជា​ថ្ងៃ​របស់​ព្រះ‌អម្ចាស់‌យេហូវ៉ា នៃ​ពួក​ពល‌បរិវារ គឺ​ជា​ថ្ងៃ​សង​សឹក ជា​ការ​សង‌សឹក​របស់​ព្រះ‌អង្គ​ផ្ទាល់​ទៅ​ពួក​ខ្មាំង​សត្រូវ។ ដាវ​នឹង​ស៊ី​ទាល់​តែ​ឆ្អែត ក៏​ផឹក​ឈាម​គេ​យ៉ាង​ស្កប់‌ស្កល់ ព្រោះ​ព្រះ‌អម្ចាស់‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ព្រះ‌អង្គ​មាន​យញ្ញ‌បូជា​នៅ​ស្រុក​ខាង​ជើង​ក្បែរ​ទន្លេ​អ៊ើប្រាត។


ឱ​ស្តេច​សាសន៍​អាស‌ស៊ើរ​អើយ ពួក​គង្វាល​របស់​ឯង គេ​ដេក​លក់​អស់​ហើយ ពួក​អ្នក​មាន​ត្រកូល​ខ្ពស់​ក៏​សម្រាក រាស្ត្រ​របស់​ឯង​ត្រូវ​ខ្ចាត់‌ខ្ចាយ​ទៅ​លើ​ភ្នំ ឥត​មាន​អ្នក​ណា​នឹង​ប្រមូល​គេ​ឡើយ។


នោះ​អស់​អ្នក​ណា​ដែល​ឃើញ​ឯង និង​គេច​រត់​ពី​ឯង​ទៅ ដោយ​ពាក្យ​ថា ក្រុង​នីនីវេ​បាន​ត្រូវ​ខូច‌បង់​ហើយ តើ​អ្នក​ណា​នឹង​យំ​សោក តើ​នឹង​រក​អ្នក​ណាអាច​ជួយ​ដោះ​ទុក្ខ​ឯងបាន?


ពី​ព្រោះ​ឯង​បាន​ប្លន់​សាសន៍​ជា​ច្រើន សំណល់​ជន​ជាតិ​ទាំង‌ឡាយ​នឹង​ប្លន់​ឯង​វិញ ដោយ​ព្រោះ​ឈាម​មនុស្ស និង​ការ​ច្រឡោត ដែល​ឯង​បាន​ធ្វើ​នៅ​ក្នុង​ស្រុក​គេ ហើយ​ដល់​ទី​ក្រុង និង​អស់​មនុស្ស​ដែល​នៅ​ក្នុង​ក្រុង​នោះ​ផង។


ប្រសិន‌បើ​យើង​សំលៀង​ដាវ​របស់​យើងដែល​ភ្លឺ‌ចាំង ហើយ​ដៃ​យើង​ចាប់​កាន់​សេចក្ដី​យុត្តិ‌ធម៌ នោះ​យើង​នឹង​សង‌សឹក​បច្ចា​មិត្ត​របស់​យើង ហើយ​នឹង​សង​អស់​អ្នកដែល​ស្អប់​យើង។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម