Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យេរេមា 50:1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 នេះ​ជា​ព្រះ‌បន្ទូល​ដែល​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល ពី​ដំណើរ​ក្រុង​បាប៊ីឡូន គឺ​ពី​ស្រុក​របស់​ពួក​ខាល់ដេ​ដោយ‌សារ​ហោរា​យេរេមា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 នេះ​ជា​ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់​ប្រកាស តាម​រយៈ​ព្យាការី​យេរេមា ស្ដី​អំពី​បាប៊ី‌ឡូន និង​ស្រុក​ខាល់ដេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 នេះ​ជា​ព្រះ‌បន្ទូល​ដែល​ព្រះ‌យេហូវ៉ា ទ្រង់​មាន​បន្ទូល ពី​ដំណើរ​ក្រុង​បាប៊ីឡូន គឺ​ពី​ស្រុក​របស់​ពួក​ខាល់ដេ​ដោយ‌សារ​ហោរា​យេរេមា។

សូមមើលជំពូក ចម្លង

អាល់គីតាប

1 នេះ​ជា​បន្ទូល​ដែលអុលឡោះ‌តាអាឡា​ប្រកាស តាម​រយៈ​ណាពី​យេរេមា ស្ដី​អំពី​បាប៊ី‌ឡូន និង​ស្រុក​ខាល់ដេ។

សូមមើលជំពូក ចម្លង




យេរេមា 50:1
22 ការដាក់ឲ្យឆ្លើយតបគ្នា  

នគរ​ដំបូង​របស់​គាត់ គឺ​បាបិល អេរេក អាកាឌ និង​កាលនេ នៅ​ស្រុក​ស៊ីណើរ។


ថេរ៉ា​បាន​យក​អាប់‌រ៉ាម​ជា​កូន និង​ឡុត​ជា​កូន​របស់​ហារ៉ាន ព្រម​ទាំង​នាង​សារ៉ាយ​ជា​កូន​ប្រសាស្រី គឺ​ប្រពន្ធ​របស់​អាប់‌រ៉ាម​កូន​របស់​គាត់ ចេញ​ដំណើរ​ជា‌មួយ​គ្នា​ពី​ក្រុង​អ៊ើរ ស្រុក​ខាល់ដេ ឆ្ពោះ​ទៅ​កាន់​ស្រុក​កាណាន។ កាល​បាន​មក​ដល់​ស្រុក​ខារ៉ាន គេ​ក៏​តាំង​ទី​លំនៅ​នៅ​ទី​នោះ។


ហេតុនេះ​ហើយ​បាន​ជា​គេ​ហៅ​ឈ្មោះ​ក្រុង​នោះ​ថា "បាបិល" ព្រោះ​នៅ​ទី​នោះ ព្រះ‌យេហូវ៉ា​បាន​បំភាន់​ភាសារបស់​មនុស្ស​ទាំង​អស់ ហើយ​ធ្វើ​ឲ្យ​គេ​បែក​ខ្ញែក​គ្នា​ចេញ​ពី​ទី​នោះ ទៅ​ពាស​ពេញ​លើ​ផែន‌ដី។


ព្រះ‌វិញ្ញាណ​របស់​ព្រះ‌យេហូវ៉ា បាន​មាន​ព្រះ‌បន្ទូល​តាម​រយៈ​ខ្ញុំ ព្រះ‌អង្គ​ដាក់​ព្រះ‌បន្ទូល​នៅ​លើ​អណ្ដាត​ខ្ញុំ។


រួច​មក​ស្តេច​អាស‌ស៊ើរ ទ្រង់​នាំ​យក​មនុស្ស​ពី​ក្រុង​បាប៊ី‌ឡូន ក្រុង​គូថា ក្រុង​អាវ៉ា ក្រុង​ហាម៉ាត និង​ក្រុង​សេផា‌វែម ទៅ​ដាក់​ឲ្យ​នៅ​ក្នុង​អស់​ទាំង​ទី​ក្រុង​ស្រុក​សាម៉ារី ជំនួស​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​វិញ អ្នក​ទាំង​នោះ​បាន​ស្រុក​សាម៉ារី​ជា​របស់​គេ ហើយ​ក៏​អាស្រ័យ​នៅ​ក្នុង​អស់​ទាំង​ទី​ក្រុង​ស្រុក​នោះ។


កាល​អ្នក​នោះ​កំពុង​និយាយ​នៅ​ឡើយ ក៏​មាន​ម្នាក់​ទៀត​មក​ជម្រាប​ថា៖ «ពួក​សាសន៍​ខាល់ដេ បាន​ចែក​គ្នា​ជា​បី​កង លុក​ចូល​មក​ប្លន់​ពង្រត់​យក​អូដ្ឋ​ទាំង​ប៉ុន្មាន​ទៅ ហើយ​គេ​កាប់​សម្លាប់​ពួក​បាវ‌ព្រាវ​ដោយ​មុខ​ដាវ មាន​តែ​ខ្ញុំ​មួយ​ទេ ដែល​រត់​រួច​មក​ជម្រាប​លោក»។


អ្នក​នឹង​ពោល​ពាក្យ​ចំអក​នេះ ដាក់​ស្តេច​ក្រុង​បាប៊ី‌ឡូន​ថា៖ ពួក​សង្កត់‌សង្កិន​បាន​ឈប់​ទ្រឹង​យ៉ាង​ណា​ហ្ន៎ ទី​ក្រុង​មាស​បាន​រលត់​ផុត​យ៉ាង​ណា​ហ្ន៎!


ចូរ​មើល​ទៅ​ស្រុក​ខាល់ដេ! នេះ​ជា​ប្រជា​ជន ដែល​មិន​មែន​ជា​សាសន៍​អាស‌ស៊ើរ។ គេ​បាន​តម្រូវ​ឲ្យ​ក្រុង​ទីរ៉ុស​ក្លាយ​ជា​ជម្រក​របស់​សត្វ​ព្រៃ។ គេ​បាន​ដំឡើង​ប៉ម​ចាំ​យាម​របស់​គេ គេ​បាន​រំលំ​ដំណាក់ទាំង​ប៉ុន្មាន​នៃ​ក្រុង​ទីរ៉ុស គេ​បំផ្លាញ​ក្រុង​នោះ​អស់​រលីង។


បន្ទាប់​ពី​ចិត​សិប​ឆ្នាំ​ហើយ យើង​នឹង​ធ្វើ​ទោស​ស្តេច​បាប៊ីឡូន និង​ពួក​សាសន៍​នោះ ដោយ​ព្រោះ​អំពើ​ទុច្ចរិត​របស់​គេ ឯ​ស្រុក​របស់​ពួក​ខាល់ដេ យើង​នឹង​ធ្វើ​ឲ្យ​ស្ងាត់​ជ្រងំ​ជា​រៀង​រហូត​ទៅ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។


សាសន៍​ទាំង​អស់​នឹង​បម្រើ​ស្តេច​នោះ និង​កូន ហើយ​ចៅ​របស់​គេ​ដែរ ដរាប​ដល់​កំណត់​ស្រុក​គេ នោះ​សាសន៍​ជា​ច្រើន ហើយ​ស្តេច​ធំ​នឹង​ចាប់​ស្តេច​នោះ​ប្រើ​ជា​បាវ​វិញ។


នៅ​ឆ្នាំ​ទីបី​នៃ​រជ្ជ‌កាល​ព្រះ‌បាទ​យេហូ‌យ៉ាគីម ជា​ស្តេច​ស្រុក​យូដា ព្រះ‌បាទ​នេប៊ូ‌ក្នេសា ជា​ស្តេច​ស្រុក​បាប៊ីឡូន លើក​ទ័ព​មក​ឡោម‌ព័ទ្ធ​ក្រុង​យេរូ‌សាឡិម។


បន្ទាប់​មក លោក​ក៏​ចេញ​ពី​ស្រុក​របស់​សាសន៍​ខាល់‌ដេ ទៅ​នៅ​ស្រុក​ខារ៉ាន។ ក្រោយ​ពី​ឪពុក​របស់​លោក​ស្លាប់​ទៅ ព្រះបាន​ឲ្យ​លោក​ចេញ​ពី​ទី​នោះ មក​នៅ​ស្រុក​ដែល​អស់​លោក​រស់​នៅ​សព្វ​ថ្ងៃ​នេះ។


ដ្បិត​សេចក្ដី​ទំនាយ​មិន​ដែល​ចេញ​មក​ពី​បំណង​របស់​មនុស្ស​ទេ គឺ​មនុស្ស​ថ្លែង​ព្រះ​បន្ទូល​របស់​ព្រះ តាម​ដែល​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​បណ្ដាល។


មាន​ទេវតា​មួយ​ទៀត គឺ​ទេវតា​ទី​ពីរ មក​តាម​ក្រោយ ពោល​ថា៖ «ក្រុង​បាប៊ី‌ឡូន​ដ៏​ធំ រលំ​ហើយ រលំ​ហើយ ដ្បិត​វា​បាន​ធ្វើ​ឲ្យ​អស់​ទាំង​ជាតិ​សាសន៍ ផឹក​ស្រា​នៃ​សេចក្ដី​ក្រោធ​ជា​អំពើ​សហាយ​ស្មន់​របស់​វា»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម