Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យេរេមា 45:4 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 អ្នក​ត្រូវ​និយាយ​នឹង​វា​យ៉ាង​នេះ​ថា ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ របស់​អ្វី​ដែល​យើង​បាន​ស្អាង​ឡើង នោះ​យើង​នឹង​រំលំ​ចុះ ហើយ​របស់​អ្វី​ដែល​យើង​បាន​ដាំ នោះ​យើង​នឹង​ដក​រំលើង​វិញ ក៏​ធ្វើ​យ៉ាង​នោះ​នៅ​ពេញ​ក្នុង​ស្រុក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 ព្រះអង្គ​ឲ្យ​ខ្ញុំ​ប្រាប់​អ្នក​ថា “យើង​នឹង​កម្ទេច​ចោល​នូវ​អ្វីៗ​ដែល​យើង​បាន​សង់ យើង​នឹង​ដក​ចោល​នូវ​អ្វីៗ​ដែល​យើង​បាន​ដាំ។ យើង​ធ្វើ​ដូច្នេះ​នៅ​លើ​ផែនដី​ទាំង​មូល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 ត្រូវ​ឲ្យ​និយាយ​នឹង​វា​យ៉ាង​នេះ​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ​មើល របស់​អ្វី​ដែល​អញ​បាន​ស្អាង​ឡើង នោះ​អញ​នឹង​រំលំ​ចុះ ហើយ​របស់​អ្វី​ដែល​អញ​បាន​ដាំ នោះ​អញ​នឹង​ដក​រំលើង​វិញ ក៏​នឹង​ធ្វើ​យ៉ាង​នោះ​នៅ​ពេញ​ក្នុង​ស្រុក​ផង

សូមមើលជំពូក ចម្លង

អាល់គីតាប

4 ទ្រង់​ឲ្យ​ខ្ញុំ​ប្រាប់​អ្នក​ថា “យើង​នឹង​កំទេច​ចោល​នូវ​អ្វីៗ​ដែល​យើង​បាន​សង់ យើង​នឹង​ដក​ចោល​នូវ​អ្វីៗ​ដែល​យើង​បាន​ដាំ។ យើង​ធ្វើ​ដូច្នេះ​នៅ​លើ​ផែនដី​ទាំង​មូល។

សូមមើលជំពូក ចម្លង




យេរេមា 45:4
12 ការដាក់ឲ្យឆ្លើយតបគ្នា  

មាន​ពេល​សម្រាប់​សម្លាប់ ពេល​សម្រាប់​មើល​ឲ្យ​ជា មាន​ពេល​សម្រាប់​រំលំ​រំលាយ និង​ពេល​សង់​ឡើង


មើល៍ នៅ​ថ្ងៃ​នេះ​យើង​តាំង​អ្នក​លើ​អស់​ទាំង​សាសន៍ និង​លើ​នគរ​ទាំង​ប៉ុន្មាន ដើម្បី​ឲ្យ​បាន​ដក​រំលើង រុះ​ទម្លាក់ ហើយ​បំផ្លាញ​រំលំ​ចុះ ព្រម​ទាំង​សង់​ឡើង​វិញ ហើយ​ដាំ​ទៀត​ផង»។


ដ្បិត​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ដែល​បាន​ដាំ​អ្នក ព្រះ‌អង្គ​បាន​ប្រកាស​សេចក្ដី​អាក្រក់​ទាស់​នឹង​អ្នក ដោយ​ព្រោះ​អំពើ​អាក្រក់​របស់​ពួក​វង្ស​អ៊ីស្រា‌អែល និង​ពួក​វង្ស​យូដា ជា​ការ​ដែល​គេ​បាន​ប្រព្រឹត្ត​ដល់​ខ្លួន​គេ ដោយ​បណ្ដាល​ឲ្យ​យើង​ខឹង ព្រោះ​ការ​ដែល​ដុត​កំញាន​ថ្វាយ​ដល់​ព្រះ‌បាល។


ព្រះ‌អង្គ​បាន​ដាំ​គេ គេ​ចាក់​ឫស​ចុះ ហើយ​ក៏​ធំ​ឡើង គេ​កើត​ផល គេ​យក​ព្រះ‌អង្គ​មក​ផ្ទាល់​នៅ​មាត់ តែ​ឲ្យ​ព្រះ‌អង្គ​នៅ​ឆ្ងាយ​ពី​ចិត្ត​គេ​វិញ។


ដែល​យើង​បាន​មើល​គេ ដើម្បី​នឹង​ដក​រំលើង កាច់​បំបាក់ រំលំ បំផ្លាញ ហើយ​ធ្វើ​ទុក្ខ​ជា​យ៉ាង​ណា នោះ​យើង​នឹង​មើល​គេ ដើម្បី​នឹង​សង់​គេ​ឡើង ហើយ​ដាំ​គេ​យ៉ាង​នោះ​ដែរ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។


ព្រះ‌អង្គ​បាន​កន្ត្រាក់​យក​ព្រះ‌ពន្លា​របស់​ព្រះ‌អង្គ ចេញ​ដោយ​កម្លាំង ទុក​ដូច​ជា​សួន‌ច្បារ ក៏​បាន​បំផ្លាញ​កន្លែង​ប្រជុំ​របស់​ព្រះ‌អង្គ​ចោល ព្រះ‌យេហូវ៉ា​ធ្វើ​ឲ្យ​ពួក​ក្រុង​ស៊ីយ៉ូន​ភ្លេច​ពិធី​បុណ្យ និង​ថ្ងៃ​សប្ប័ទ ហើយ​ក្នុងសេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ ព្រះ‌អង្គ​បាន​ស្អប់​ខ្ពើម​ដល់​ស្តេច និង​សង្ឃ​ផង។


ដោយ​ហេតុ​នោះ មើល៍ យើង​នឹង​ប្រលោម​នាង នាំ​នាង​ទៅ​ឯ​ទី​រហោ‌ស្ថាន ហើយ​និយាយលួង​លោម​ចិត្ត​នាង។


ព្រះ‌យេហូវ៉ាសព្វ​ព្រះ‌ហឫ‌ទ័យ​ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា​មាន​សេចក្ដី​ល្អ ហើយ​ចម្រើន​អ្នក​រាល់​គ្នា​មាន​ចំនួន​ច្រើន​ឡើង​យ៉ាង​ណា នោះ​ព្រះ‌យេហូវ៉ា​ក៏​នឹង​សព្វ​ព្រះ‌ហឫ‌ទ័យ​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​វិនាស ហើយ​បំផ្លាញ​អ្នក​រាល់​គ្នា​យ៉ាង​នោះ​ដែរ។ អ្នក​រាល់​គ្នា​នឹង​ត្រូវ​ដក​ចេញ​ពី​ស្រុក​ដែល​អ្នក​នឹង​ចូល​ទៅ​ចាប់​យក​នោះ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម