Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យេរេមា 42:17 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

17 ឯ​អស់​អ្នក​ដែល​ពេញ​ចិត្ត​នឹង​ទៅ​អាស្រ័យ​នៅ​ក្នុង​ស្រុក​អេស៊ីព្ទ នោះ​នឹង​បាន​ដូច្នោះ គឺ​គេ​នឹង​ស្លាប់​ដោយ​ដាវ ដោយ​អំណត់ និង​អាសន្ន‌រោគ ឥត​មាន​ពួក​គេ​ណា​មួយ​សល់​នៅ ឬ​រួច​ពី​ការ​អាក្រក់ ដែល​យើង​នឹង​នាំ​មក​លើ​គេ​នោះ​ឡើយ"។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

17 អស់​អ្នក​ដែល​សម្រេច​ចិត្ត​ភៀស​ខ្លួន ទៅ​រស់​នៅ​ស្រុក​អេស៊ីប មុខ​ជា​ត្រូវ​ស្លាប់ ដោយ​មុខ​ដាវ ដោយ​ទុរ្ភិក្ស និង​ដោយ​ជំងឺ​អាសន្ន‌រោគ គឺ​គ្មាន​នរណា​ម្នាក់​រួច​ជីវិត ឬ​គេច​ផុត​ពី​គ្រោះ​កាច​ដែល​យើង​នឹង ធ្វើ​ឲ្យ​កើត​មាន​ដល់​ពួក​គេ​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

17 ឯ​អស់​អ្នក​ដែល​កាត់​ចិត្ត​នឹង​ទៅ​អាស្រ័យ នៅ​ក្នុង​ស្រុក​អេស៊ីព្ទ នោះ​នឹង​បាន​ដូច្នោះ គឺ​គេ​នឹង​ស្លាប់​ដោយ​ដាវ ដោយ​អំណត់‌អត់ នឹង​អាសន្ន‌រោគ ឥត​មាន​ពួក​គេ​ណា​មួយ​សល់​នៅ ឬ​រួច​ពី​ការ​អាក្រក់ ដែល​អញ​នឹង​នាំ​មក​លើ​គេ​នោះ​ឡើយ។

សូមមើលជំពូក ចម្លង

អាល់គីតាប

17 អស់​អ្នក​ដែល​សម្រេច​ចិត្ត​ភៀស​ខ្លួន ទៅ​រស់​នៅ​ស្រុក​អេស៊ីប មុខ​ជា​ត្រូវ​ស្លាប់ ដោយ​មុខ​ដាវ ដោយ​ទុរ្ភិក្ស និង​ដោយ​ជំងឺ​អាសន្ន‌រោគ គឺ​គ្មាន​នរណា​ម្នាក់​រួច​ជីវិត ឬ​គេច​ផុត​ពី​គ្រោះ​កាច​ដែល​យើង​នឹង ធ្វើ​ឲ្យ​កើត​មាន​ដល់​ពួក​គេ​ឡើយ។

សូមមើលជំពូក ចម្លង




យេរេមា 42:17
7 ការដាក់ឲ្យឆ្លើយតបគ្នា  

យើង​នឹង​ចាត់​ដាវ និង​អំណត់ ហើយ​អាសន្ន‌រោគ ឲ្យ​នៅ​កណ្ដាល​ពួក​គេ ដរាប​ដល់​គេ​សូន្យ​បាត់​អស់​រលីង​ពី​ស្រុក​ដែល​យើង​បាន​ឲ្យ​ដល់​គេ ហើយ​ដល់​បុព្វ‌បុរស​គេ​ទៅ"»។


«ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ អ្នក​ណា​ដែល​កៀច​នៅ​ក្នុង​ទី​ក្រុង​នេះ នឹង​ត្រូវ​ស្លាប់​ដោយ​ដាវ ដោយ​អំណត់ ឬ​ដោយ​អាសន្ន‌រោគ តែ​អ្នក​ណា​ដែល​ចេញ​ផុត​ពី​ពួក​ខាល់ដេ នោះ​នឹង​បាន​រស់ ជីវិត​អ្នក​នោះ​ដូច​រួច​ពី​សង្គ្រាម ហើយ​រស់​នៅ​តទៅ។


ដូច្នេះ ឱ​សំណល់​ពួក​យូដា​អើយ ចូរ​ស្តាប់​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ឥឡូវ​ចុះ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ជា​ព្រះ​របស់​សាសន៍​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា "បើ​អ្នក​រាល់​គ្នា​កាត់​ចិត្ត​នឹង​ទៅ​ឯ​ស្រុក​អេស៊ីព្ទ​ពិត ហើយ​ក៏​ទៅ​អាស្រ័យ​នៅ​ទី​នោះ


ដូច្នេះ ចូរ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា អ្នក​រាល់​គ្នា​នឹង​ត្រូវ​ស្លាប់​ដោយ​ដាវ ដោយអំណត់ ហើយ​ដោយ​អាសន្ន‌រោគ នៅ​ក្នុង​ទី​ដែល​អ្នក​រាល់​គ្នា​ចូល​ចិត្ត​ចង់​ទៅ​អាស្រ័យ​នៅ​នោះ»។


ឯ​ពួក​អ្នក​ដែល​រួច​ពី​ដាវ គេ​នឹង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​វិល​ទៅ​ស្រុក​យូដា​វិញ មាន​គ្នា​តិច​ទេ នោះ​សំណល់​ពួក​យូដា​ទាំង​ប៉ុន្មាន ដែល​បាន​ទៅ​អាស្រ័យ​នៅ​ស្រុក​អេស៊ីព្ទ នឹង​ដឹង​ជា​ពាក្យ​ណា​ដែល​នឹង​ស្ថិត‌ស្ថេរ​នៅ ទោះ​បើ​ជា​ពាក្យ​របស់​យើង ឬ​ពាក្យ​របស់​គេ​ក្ដី"។


អ្នក​រាល់​គ្នា​ខ្លាច​ដាវ ដូច្នេះ យើង​នឹង​នាំ​ដាវ​មក​លើ​អ្នក នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់‌យេហូវ៉ា។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម