Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យេរេមា 41:15 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

15 ប៉ុន្តែ អ៊ីស‌ម៉ា‌អែល​ជា​កូន​នេថានា គេច​រួច​ពី​យ៉ូ‌ហា‌ណាន ទៅដល់​ពួក​កូន​ចៅ​អាំម៉ូន​ទៅ ហើយ​មាន​ប្រាំបី​នាក់​ទៅ​ជា‌មួយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

15 រីឯ​លោក​អ៊ីស្មា‌អែល ជា​កូន​របស់​លោក​នេថា‌នា និង​បក្ស‌ពួក​របស់​គាត់​ប្រាំ​បី​នាក់ បាន​គេច​ខ្លួន​រួច ហើយ​រត់​ទៅ​ដល់​ស្រុក​អាំម៉ូន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

15 ប៉ុន្តែ អ៊ីស‌ម៉ាអែល​ជា​កូន​នេថានា គេច​រួច​ពី​យ៉ូហា‌ណាន ទៅ​ឯ​ពួក​កូន​ចៅ​អាំម៉ូន​ទៅ ហើយ​មាន​៨​នាក់​ទៅ​ជា​មួយ

សូមមើលជំពូក ចម្លង

អាល់គីតាប

15 រីឯ​លោក​អ៊ីស្មា‌អែល ជា​កូន​របស់​លោក​នេថា‌នា និង​បក្ស‌ពួក​របស់​គាត់​ប្រាំ​បី​នាក់ បាន​គេច​ខ្លួន​រួច ហើយ​រត់​ទៅ​ដល់​ស្រុក​អាំម៉ូន។

សូមមើលជំពូក ចម្លង




យេរេមា 41:15
9 ការដាក់ឲ្យឆ្លើយតបគ្នា  

គ្រប់​គ្នា​សម្លាប់​ខ្មាំង​សត្រូវ​ដែល​ត​នឹង​ខ្លួន។ ពួក​ស៊ីរី​បែក​ខ្ញែក​រត់​ទៅ ហើយ​ពួក​អ៊ីស្រា‌អែល​ក៏​ដេញ​តាម​ឯ​បេន-ហាដាដ ជា​ស្តេច​ស្រុក​ស៊ីរី ទ្រង់​ជិះ​សេះ​រត់​រួច​ជា‌មួយ​ពួក​ទ័ព​សេះ។


ប៉ុន្តែ ដល់​ខែ​ទីប្រាំពីរ នោះ​អ៊ីស‌ម៉ា‌អែល កូន​នេថា‌នា ដែល​ជា​កូន​អេលី‌សាម៉ា ជា​ពូជ​ស្តេច បាន​នាំ​មនុស្ស​ដប់​នាក់​មក​ជា‌មួយ ប្រហារ​ជីវិត​កេដា‌លា​ទៅ ព្រម​ទាំង​ពួក​យូដា និង​ពួក​ខាល់ដេ ដែល​នៅ​ជា‌មួយ​លោក នៅ​ក្រុង​មីស‌ប៉ា​ផង


គឺ​ថា មនុស្ស​អាក្រក់ ត្រូវ​បម្រុង​ទុក​ដល់​ថ្ងៃ​អន្តរាយ គេ​ត្រូវ​នាំ​ចេញ​ទៅ​ឯ​ថ្ងៃ​នៃ​សេចក្ដី​ឃោរ‌ឃៅ។


ឯ​មនុស្ស​ដែល​មាន​ទោស ជា​អ្នក​កម្ចាយ​ឈាម​គេ នោះ​នឹង​រត់​ចុះ​ទៅ​ក្នុង​រណ្តៅ កុំ​ឲ្យ​អ្នក​ណា​ឃាត់​វា​ឡើយ។


ដូច្នេះ ពួក​ជន​ដែល​អ៊ីស‌ម៉ា‌អែល​បាន​ចាប់​ពី​មីសប៉ា​ដឹក‌នាំ​ទៅ​ជា​ឈ្លើយ​ទាំង​ប៉ុន្មាន គេ​ក៏​វិល​ត្រឡប់​មក​ខាង​យ៉ូ‌ហា‌ណាន ជា​កូន​ការា​វិញ។


អ៊ីស‌ម៉ា‌អែល ជា​កូន​នេថានា និង​ដប់​នាក់​ដែល​នៅ​ជា‌មួយ ក៏​ក្រោក​ឡើង​ប្រហារ​កេដាលា ជា​កូន​អ័ហ៊ី‌កាម ដែល​ជា​កូន​សាផាន​ដោយ​ដាវ គឺ​គេ​សម្លាប់​អ្នក​ដែល​ស្តេច​បាប៊ីឡូន​បាន​តាំង​ឡើង ធ្វើ​ជា​ចៅ‌ហ្វាយ​លើ​ស្រុក​នោះ។


កាល​ពួក​អ្នក​ស្រុក​នោះ​ឃើញ​ពស់​សំយុង​ចុះ​ពីដៃ​លោកដូច្នេះ គេ​ក៏​និយាយ​គ្នា​ថា៖ «អ្នក​នេះ​ប្រាកដ​ជា​បាន​សម្លាប់​គេ​ហើយ ទោះ​បើ​បាន​រួច​ពី​សមុទ្រ​ក៏​ដោយ គង់​តែ​ព្រះ‌យុត្តិធម៌ មិន​ព្រម​ឲ្យ​នៅ​រស់​ដែរ»។


ដាវីឌ​ក៏​ប្រហារ​គេ​ចាប់​តាំង​ពី​ពេល​ព្រលប់​នោះ រហូត​ដល់​ល្ងាច​ថ្ងៃ​បន្ទាប់ ឥត​មាន​អ្នក​ណា​រត់​រួច​ឡើយ លើក​លែង​តែ​ពួក​យុវជន​បួនរយ​នាក់​ដែល​ជិះ​សត្វ​អូដ្ឋ​រត់​ទៅ​ប៉ុណ្ណោះ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម