យេរេមា 4:3 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦3 ដ្បិតព្រះយេហូវ៉ាមានព្រះបន្ទូល មកកាន់មនុស្សនៅស្រុកយូដា និងក្រុងយេរូសាឡិមដូច្នេះថា ចូរកំសុលដីហាប់របស់អ្នករាល់គ្នា ហើយកុំសាបព្រោះនៅកណ្ដាលបន្លា។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥3 ព្រះអម្ចាស់មានព្រះបន្ទូលទៅកាន់មនុស្សម្នា នៅស្រុកយូដា និងនៅក្រុងយេរូសាឡឹមថា ចូរនាំគ្នាកាប់ឆ្ការចម្ការមួយថ្មី កុំសាបព្រោះនៅលើដីដែលមានបន្លាឡើយ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤3 ដ្បិតព្រះយេហូវ៉ា ទ្រង់មានបន្ទូល ដល់មនុស្សនៅស្រុកយូដា នឹងក្រុងយេរូសាឡិមដូច្នេះថា ចូរកំសុលដីហាប់របស់ឯងរាល់គ្នាឡើង ហើយកុំឲ្យសាបព្រោះ នៅកណ្តាលបន្លាឡើយ សូមមើលជំពូកអាល់គីតាប3 អុលឡោះតាអាឡាមានបន្ទូលទៅកាន់មនុស្សម្នា នៅស្រុកយូដា និងនៅក្រុងយេរូសាឡឹមថា ចូរនាំគ្នាកាប់ឆ្ការចម្ការមួយថ្មី កុំសាបព្រោះនៅលើដីដែលមានបន្លាឡើយ។ សូមមើលជំពូក |