Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យេរេមា 38:14 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 ព្រះបាទ​សេដេគា​បាន​ចាត់​គេ​ទៅ​នាំ​ហោរា​យេរេមា មក​នៅ​ត្រង់​ទ្វារ​ទី​បី​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ស្ដេច​មាន​រាជ‌ឱង្ការ​ទៅកាន់​ហោរា​យេរេមា​ថា៖ «យើង​ចង់​សួរ​បន្តិច កុំ​លាក់​នឹង​យើង​ឡើយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 ព្រះ‌បាទ​សេដេ‌គា​បាន​ចាត់​គេ​ឲ្យ​ទៅ​អញ្ជើញ​ព្យាការី​យេរេមា​មក​គាល់ នៅ​ក្លោង​ទ្វារ​ទី​បី​នៃ​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់។ ស្ដេច​មាន​រាជ‌ឱង្ការ​ទៅ​កាន់​លោក​យេរេមា​ថា៖ «ខ្ញុំ​សុំ​សួរ​លោក​នូវ​សំណួរ​តែ​មួយ កុំ​លាក់​អ្វី​នឹង​ខ្ញុំ​ឲ្យ​សោះ!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 គ្រា​នោះ ស្តេច​សេដេគា​ទ្រង់​ចាត់​គេ​ទៅ​នាំ​ហោរា​យេរេមា​មក​ឯ​ទ្រង់ នៅ​ត្រង់​ទ្វារ​ទី​៣​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ស្តេច​ទ្រង់​មាន​បន្ទូល​ដល់​យេរេមា​ថា យើង​ចង់​សួរ​បន្តិច កុំ​ឲ្យ​លាក់​អ្វី​នឹង​យើង​ឡើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

14 ស្តេច​សេដេ‌គា​បាន​ចាត់​គេ​ឲ្យ​ទៅ​អញ្ជើញ​ណាពី​យេរេមា​មក​ជួប នៅ​ក្លោង​ទ្វារ​ទី​បី​នៃ​ដំណាក់​របស់អុលឡោះ‌តាអាឡា។ ស្ដេច​មាន​ប្រសាសន៍​ទៅ​កាន់​យេរេមា​ថា៖ «ខ្ញុំ​សុំ​សួរ​អ្នក​នូវ​សំណួរ​តែ​មួយ កុំ​លាក់​អ្វី​នឹង​ខ្ញុំ​ឲ្យ​សោះ!»។

សូមមើលជំពូក ចម្លង




យេរេមា 38:14
11 ការដាក់ឲ្យឆ្លើយតបគ្នា  

នោះ​ស្ដេច​មាន​រាជ‌ឱង្ការ​ទៅ​កាន់​ស្ត្រី​នោះ​ថា៖ «កុំ​លាក់​សេចក្ដី​ណា​ដែល​យើង​សួរ​នាង​ឡើយ» នាង​ទូល​តប​ថា៖ «សូម​ព្រះ‌ករុណា​ជា​ម្ចាស់ មាន​រាជ‌ឱង្ការ​មក​ចុះ»។


ឃើញ​ព្រះ‌ស្ងោយ​នៅ​លើ​តុ​របស់​ស្ដេច កន្លែង​អង្គុយ​របស់​ពួក​នាម៉ឺន​មន្ត្រី របៀបរបប​របស់​ពួក​រាជ​បម្រើ និងឯក​សណ្ឋាន​របស់​ពួក​គេ ព្រម​ទាំង​ឃើញ​ពួក​អ្នក​ថ្វាយ​ពែង​របស់​ស្ដេច និង​តង្វាយ​ដុត​ដែលស្ដេច​ថ្វាយ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌យេហូវ៉ា នោះ​ព្រះ‌នាង​ក៏​ភាំង​ស្មារតី។


ប៉ុន្តែ ស្តេច​មាន​រាជ‌ឱង្ការ​ថា៖ «តើ​ប៉ុន្មាន​ដង​ហើយ ដែល​យើង​ឲ្យ​អ្នក​ស្បថ​ថា អ្នក​ត្រូវ​តែ​និយាយ​ការ​ពិត​ប្រាប់​យើង ក្នុង​ព្រះ‌នាម​ព្រះ‌យេហូវ៉ា?»


ឯ​ថែវ​ដែល​គេ​បាន​ធ្វើ​នៅ​ក្នុង​បរិវេណ​ព្រះ‌វិហារ សម្រាប់​ថ្ងៃ​សប្ប័ទ និង​ទ្វារ​ខាង​ក្រៅ​របស់​ស្តេច នោះ​ព្រះបាទ​អ័ហាស​ក៏​រើ​ចេញ​ពី ដំណាក់​របស់​ព្រះ‌យេហូវ៉ា ដោយ​ព្រោះ​ស្តេច​ស្រុក​អាស‌ស៊ើរ។


រួច​ស្ដេច​មាន​រាជ‌ឱង្ការ​ថា៖ «យើង​បាន​ប្រាប់​ឯង​ប៉ុន្មាន​ដង​ហើយ ឲ្យ​និយាយ​តែ​សេចក្ដី​ពិត​ប៉ុណ្ណោះ ដោយ​នូវ​ព្រះ‌នាម​ព្រះ‌យេហូវ៉ា»។


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ ពិត​ប្រាកដ​ជា​យើង​បាន​ចម្រើន​កម្លាំងក្នុង​ជីវិត​អ្នក ឲ្យ​បាន​សេចក្ដី​ល្អ ពិត​ប្រាកដ​ជា​យើង​បាន​បណ្ដាល​ឲ្យ​ខ្មាំង​សត្រូវ​មក​អង្វរ​អ្នក​ក្នុង​គ្រា​មាន​អាសន្ន និង​ក្នុង​គ្រា​វេទនា។


ព្រះបាទ​សេដេគា​បាន​ចាត់​គេ​ឲ្យ​ទៅ​នាំ​លោក​មក ស្ដេច​សួរ​លោក​ដោយ​សម្ងាត់​នៅ​ក្នុង​ដំណាក់​ថា៖ «តើ​មាន​ព្រះ‌បន្ទូល​ណា​មក​ពី​ព្រះ‌យេហូវ៉ា​ឬ​ទេ?»។ ហោរា​យេរេមា​ទូល​តប​ថា៖ «មាន»។ លោក​ក៏​ទូល​ទៀត​ថា៖ «ទ្រង់​នឹង​ត្រូវ​ប្រគល់​ទៅ​ក្នុង​កណ្ដាប់​ដៃ​នៃ​ស្តេច​បាប៊ីឡូន»។


ដ្បិត​អ្នក​រាល់​គ្នា​បាន​បញ្ឆោត​ចិត្ត​ខ្លួន ព្រោះ​អ្នក​រាល់​គ្នា​បាន​ចាត់​ខ្ញុំ​ឲ្យ​ទៅ​ឯ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា ដោយ​ពាក្យ​ថា "សូម​អធិស្ឋាន​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​យើង​រាល់​គ្នា ឲ្យ​យើង​ផង ហើយ​សូម​ប្រាប់​មក​យើង តាម​គ្រប់​ទាំង​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក នោះ​យើង​នឹង​ប្រព្រឹត្ត​តាម"។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម