យេរេមា 38:11 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦11 ដូច្នេះ អេបេឌ-មេលេកក៏យកមនុស្សទាំងនោះទៅជាមួយ ចូលទៅក្នុងព្រះរាជដំណាក់ គឺទៅកាន់បន្ទប់សម្លៀកបំពាក់នៅក្នុងឃ្លាំង យកក្រណាត់ចាស់ៗ និងសម្លៀកបំពាក់រយ៉ីរយ៉ៃពីកន្លែងនោះ ហើយចងនឹងខ្សែពួរ សម្រូតចុះទៅឲ្យយេរេមានៅក្នុងអណ្ដូងងងឹត។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥11 លោកអេបេដ-មេលេកក៏នាំទាហានទៅជាមួយឆ្ពោះទៅវាំងស្ដេច ហើយទៅខាងក្រោមឃ្លាំងព្រះរាជ្យទ្រព្យ។ គាត់យកសម្លៀកបំពាក់រិចរឹល និងក្រណាត់ចាស់ៗមកចងនឹងខ្សែពួរ សម្រូតចុះទៅឲ្យលោកយេរេមា នៅក្នុងអណ្ដូង។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤11 អេបេឌ-មេលេកក៏នាំយកមនុស្សទាំងនោះ ទៅជាមួយចូលទៅខាងក្រោមឃ្លាំងក្នុងព្រះរាជវាំង ក៏យកកំណាត់ចាស់ៗ នឹងអាវរយ៉ីរយ៉ៃទៅសំរូតចុះដល់យេរេមានៅក្នុងគុកងងឹត សូមមើលជំពូកអាល់គីតាប11 លោកអេបេដ-មេលេកក៏នាំទាហានទៅជាមួយឆ្ពោះទៅវាំងស្ដេច ហើយទៅខាងក្រោមឃ្លាំងរាជ្យទ្រព្យ។ គាត់យកសម្លៀកបំពាក់រិចរឹល និងក្រណាត់ចាស់ៗមកចងនឹងខ្សែពួរ សំរូតចុះទៅឲ្យយេរេមា នៅក្នុងអណ្ដូង។ សូមមើលជំពូក |