Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យេរេមា 35:17 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

17 ហេតុ​នោះ ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​ពល‌បរិវារ គឺ​ជា​ព្រះ​របស់​សាសន៍​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ យើង​នឹង​នាំ​គ្រប់​ទាំង​សេចក្ដី​អាក្រក់​មក​លើ​ពួក​យូដា ហើយ​លើ​ពួក​អ្នក​នៅ​ក្រុង​យេរូ‌សាឡិម ដូច​ជា​យើង​បាន​ពោល​ទាស់​នឹង​គេ​ហើយ ព្រោះ​យើង​បាន​ប្រាប់​ដល់​គេ តែ​គេ​មិន​បាន​ស្តាប់​ទេ យើង​បាន​ហៅ​គេ តែ​គេ​មិន​បាន​ឆ្លើយ​តប​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

17 ហេតុ​នេះ ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ពិភព​ទាំង​មូល និង​ជា​ព្រះ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​ថា៖ «យើង​នឹង​ធ្វើ​ឲ្យ​ទុក្ខ​វេទនា​ទាំង​ប៉ុន្មាន កើត​មាន​ដល់​ស្រុក​យូដា និង​អ្នក​ក្រុង​យេរូ‌សាឡឹម​ទាំង​មូល ដូច​យើង​បាន​ប្រកាស​ប្រឆាំង​នឹង​ពួក​គេ​ស្រាប់ ដ្បិត​យើង​បាន​និយាយ​ជា​មួយ​ពួក​គេ ពួក​គេ​មិន​ស្ដាប់​បង្គាប់​យើង​ទេ យើង​បាន​ហៅ​ពួក​គេ តែ​ពួក​គេ​មិន​ឆ្លើយ​តប​មក​យើង​វិញ​ឡើយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

17 ហេតុ​នោះព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​ពល‌បរិវារ គឺ​ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា មើល អញ​នឹង​នាំ​គ្រប់​ទាំង​សេចក្ដី​អាក្រក់​មក​លើ​ពួក​យូដា ហើយ​លើ​ពួក​អ្នក​នៅ​ក្រុង​យេរូ‌សាឡិម ដូច​ជា​អញ​បាន​ពោល​ទាស់​នឹង​គេ​ហើយ ពី​ព្រោះ​អញ​បាន​ប្រាប់​ដល់​គេ តែ​គេ​មិន​បាន​ស្តាប់​ទេ ហើយ​អញ​បាន​ហៅ​គេ តែ​គេ​មិន​បាន​ឆ្លើយ​តប​ឡើយ។

សូមមើលជំពូក ចម្លង

អាល់គីតាប

17 ហេតុ​នេះ អុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល និង​ជា​ម្ចាស់​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល មាន​បន្ទូល​ថា៖ «យើង​នឹង​ធ្វើ​ឲ្យ​ទុក្ខ​វេទនា​ទាំង​ប៉ុន្មាន កើត​មាន​ដល់​ស្រុក​យូដា និង​អ្នក​ក្រុង​យេរូ‌សាឡឹម​ទាំង​មូល ដូច​យើង​បាន​ប្រកាស​ប្រឆាំង​នឹង​ពួក​គេ​ស្រាប់ ដ្បិត​យើង​បាន​និយាយ​ជា​មួយ​ពួក​គេ ពួក​គេ​មិន​ស្ដាប់​បង្គាប់​យើង​ទេ យើង​បាន​ហៅ​ពួក​គេ តែ​ពួក​គេ​មិន​ឆ្លើយ​តប​មក​យើង​វិញ​ឡើយ»។

សូមមើលជំពូក ចម្លង




យេរេមា 35:17
28 ការដាក់ឲ្យឆ្លើយតបគ្នា  

ដ្បិត​មើល៍ យើង​នឹង​ធ្វើ​ឲ្យ​មាន​ទឹក​ជំនន់​លើ​ផែន‌ដី ដើម្បី​បំផ្លាញ​គ្រប់​ទាំង​សាច់​ដែល​មាន​ដង្ហើម​ជីវិត​នៅ​ក្រោម​មេឃ អ្វីៗ​ទាំង​អស់​នៅ​លើ​ផែន‌ដី​នឹង​ត្រូវ​ស្លាប់។


អ្នក​ណា​ដែល​មើល​ងាយ​ព្រះ‌បន្ទូល នោះ​នឹង​នាំ​ឲ្យ​ខ្លួន​ត្រូវ​វិនាស តែ​អ្នក​ណា​ដែល​កោត​ខ្លាច​ដល់​ក្រឹត្យ‌វិន័យ នោះ​នឹង​បាន​រង្វាន់​វិញ។


គ្រប់​ទាំង​ផ្លូវ​របស់​មនុស្ស សុទ្ធ​តែ​ស្អាត​នៅ​ភ្នែក​ខ្លួន តែ​គឺ​ព្រះ‌យេហូវ៉ា​ដែល​ព្រះ‌អង្គ​ថ្លឹង អស់​ទាំង​ទឹក​ចិត្ត​វិញ។


ពេល​យើង​មក​ដល់ ហេតុ​អ្វី​បាន​ជា​គ្មាន​អ្នក​ណា​មួយ​សោះ? ពេលយើង​ហៅ ហេតុ​អ្វី​បាន​ជា​គ្មាន​អ្នក​ណា​ឆ្លើយ​តប? តើ​ដៃ​របស់​យើង​រួញ​ខ្លី​ជួយ​លោះ​អ្នក​មិន​បាន​ឬ? តើ​យើង​គ្មាន​អំណាច​នឹង​រំ​ដោះ​ឲ្យ​រួច​ទេ​ឬ? ពេល​ណា​យើងគំរាម នោះ​សមុទ្រ​ក៏​រីង​ស្ងួត ហើយ​ទន្លេ​ហួត‌ហែង​ដែរ ត្រី​ក៏​ធុំ​ស្អុយ ដោយ​គ្មាន​ទឹក ហើយ​ស្លាប់​ទៅ​ដោយ​ស្រេក។


យើង​នឹង​ឲ្យ​អ្នក​រាល់​គ្នា​មាន​វាសនា​ជា​ដាវ​វិញ ហើយ​អ្នក​ទាំង​អស់​គ្នា​នឹង​ត្រូវ​ឱន​ចុះ ឲ្យ​គេ​កាប់​សម្លាប់ ព្រោះ​ពេល​យើង​ហៅ អ្នក​រាល់​គ្នា​មិន​បាន​ឆ្លើយ​សោះ ហើយពេល​យើង​និយាយ អ្នក​រាល់​គ្នា​មិន​បាន​ឮ​ឡើយ គឺ​អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត​អំពើ​ដែល​អាក្រក់​នៅ​ភ្នែក​យើង ហើយ​បាន​រើស​យក​របស់​ដែល​យើង​មិន​ចូល​ចិត្ត​វិញ។


ឯយើង​ក៏​រើស​សេចក្ដី​ទំនាស់​ចិត្ត​ឲ្យ​គេ ហើយ​នឹង​នាំ​សេចក្ដី​ដែល​គេ​ស្ញែង‌ខ្លាច​មក​លើ​គេ​វិញ ដ្បិត​កាល​យើង​បាន​ហៅ គ្មាន​អ្នក​ណា​តប​ឆ្លើយ​សោះ កាល​យើង​បាន​និយាយ គេ​មិន​បាន​ស្តាប់​ឡើយ គឺ​គេ​បាន​ធ្វើ​អំពើ​ដែល​អាក្រក់​នៅ​ភ្នែក​យើង ហើយ​បាន​រើស​យក​របស់​ដែល​យើង​មិន​ចូល​ចិត្ត​វិញ។


ហេតុ​នោះ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ «យើង​នឹង​នាំ​សេចក្ដី​អាក្រក់​មក​លើ​គេ ជា​សេចក្ដី​ដែល​គេ​មិន​អាច​គេច​រួច​បាន​ឡើយ គេ​នឹង​អំពាវ‌នាវ​រក​យើង តែ​យើង​មិន​ស្ដាប់​ទេ។


តែ​គេ​មិន​បាន​ស្តាប់​តាម​ទេ ក៏​មិន​បាន​ផ្ទៀង​ត្រចៀក​ផង គឺ​បាន​ប្រព្រឹត្ត​តាម​តែ​សេចក្ដី​រឹង​ចចេស​នៅ​ក្នុង​ចិត្ត​អាក្រក់​របស់​គេ​រៀង​ខ្លួន​វិញ ហេតុ​នោះ យើង​បាន​នាំ​គ្រប់​ទាំង​ពាក្យ​នៃ​សេចក្ដី​សញ្ញា​នេះ​មក​លើ​គេ គឺ​ជា​សេចក្ដី​ដែល​យើង​បាន​បង្គាប់​ឲ្យ​គេ​ប្រព្រឹត្ត​តាម តែ​គេ​មិន​បាន​ប្រព្រឹត្ត​តាម​សោះ»។


ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ជា​ព្រះ​របស់​សាសន៍​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ មើល៍! យើង​នឹង​នាំ​គ្រប់​ទាំង​សេចក្ដី​អាក្រក់​មក​លើក្រុង​នេះ និង​អស់​ទាំង​តំបន់​នៅ​ជុំ‌វិញ ដូច​ជា​យើង​បាន​ប្រកាស​ប្រាប់​ទាស់​នឹង​គេ ពី​ព្រោះ​គេ​បាន​តាំង​ចិត្ត​រឹង‌រូស ដើម្បី​មិន​ឲ្យ​ឮ​ពាក្យ​របស់​យើង​ឡើយ។


ត្រូវ​ប្រាប់​ថា៖ ឱ​ពួក​ស្តេច​ស្រុក​យូដា និង​ពួក​អ្នក​នៅ​ក្រុង​យេរូ‌សាឡិម​អើយ ចូរ​ស្តាប់​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ចុះ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ជា​ព្រះ​របស់​សាសន៍​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា "មើល៍ យើង​នឹង​នាំ​សេចក្ដី​អាក្រក់​មក​លើ​ទី​នេះ ដែល​អ្នក​ណា​ឮ នោះ​នឹង​ខ្ទ័រ​ត្រចៀក។


ឬ​ស្តាប់​តាម​ពាក្យ​របស់​ពួក​ហោរា ជា​អ្នក​បម្រើ​របស់​យើង ដែល​យើង​ចាត់​ឲ្យ​មក​ឯ​អ្នក​រាល់​គ្នា ដោយ​ក្រោក​ពី​ព្រលឹម​ស្រាង និង​ចាត់​គេ បើ​អ្នក​រាល់​គ្នា​មិន​បាន​ស្តាប់​តាម​សោះ


គេ​បាន​បែរ​ខ្នង​ដាក់​យើង មិន​បែរ​មុខ​ឡើយ ហើយ​ទោះ​បើ​យើង​បាន​បង្ហាត់​បង្រៀន​គេ ព្រម​ទាំង​ក្រោក​ឡើង​ពី​ព្រលឹម​ស្រាង ដើម្បី​នឹង​បង្រៀន​ក៏​ដោយ តែ​គេ​មិន​បាន​ស្តាប់​តាម និង​ទទួល​សេចក្ដី​ប្រៀន‌ប្រដៅ​សោះ។


យើង​នឹង​ដាក់​ទោស​យេហូយ៉ាគីម និង​ពូជ​ពង្ស ព្រម​ទាំង​ពួក​មហាតលិក​ទាំង​ប៉ុន្មាន ដោយ​ព្រោះ​អំពើ​ទុច្ចរិត​របស់​វា​រាល់​គ្នា ហើយ​យើង​នឹង​នាំ​អស់​ទាំង​សេចក្ដី​អាក្រក់​មក​លើ​វា​រាល់​គ្នា និង​លើ​ពួក​អ្នក​នៅ​ក្រុង​យេរូ‌សាឡិម ហើយ​លើ​ពួក​មនុស្ស​នៅ​ស្រុក​យូដា​ទាំង​ប៉ុន្មាន​ផង តាម​ដែល​យើង​បាន​ពោល​ទាស់​នឹង​គេ​រាល់​គ្នា​ហើយ តែ​គេ​មិន​ព្រម​ស្តាប់​តាម​សោះ។


ហើយ​ឥឡូវ​នេះ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ ដោយ​ព្រោះ​អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត​អំពើ​ទាំង​នេះ យើង​បាន​និយាយ​នឹង​អ្នក​រាល់​គ្នា ទាំង​ខ្នះ‌ខ្នែង​រំឭក​អ្នក​តាំង​ពី​ព្រលឹម​ស្រាង​ផង តែ​អ្នក​រាល់​គ្នា​មិន​បាន​ស្តាប់​តាម​ទេ យើង​ក៏​បាន​ហៅ​អ្នក​រាល់​គ្នា តែ​អ្នក​មិន​បាន​ឆ្លើយ​តប​សោះ។


ដូច្នេះ ក្រុង​ស៊ីយ៉ូន​នឹង​ត្រូវ​គេ​ភ្ជួរ​រាស់​ដូច​ជា​ស្រែ​ចម្ការ ដោយ​ព្រោះ​ឯង​រាល់​គ្នា ហើយ​ក្រុង​យេរូ‌សាឡិម​នឹង​ត្រឡប់​ជា​គំនរ ឯ​ភ្នំ​ជា​ទី​តាំង​ព្រះ‌វិហារ គឺ​ដូច​ជា​ទី​ខ្ពស់​នៅ​ព្រៃ​វិញ។


ប៉ុន្ដែ ពី​ដំណើរ​សាសន៍​អ៊ីស្រា‌អែល​វិញ លោក​ថ្លែង​ថា៖ «យើង​បាន​លូក​ដៃ​វាល់​ព្រឹក​វាល់​ល្ងាច ទៅ​រក​ប្រជា​រាស្ត្រ​មួយ​ដែល​មិន​ស្តាប់​បង្គាប់ ហើយ​ចេះ​តែ​ជំទាស់» ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម