យេរេមា 31:11 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦11 ព្រោះព្រះយេហូវ៉ាបានលោះយ៉ាកុបហើយ ព្រះអង្គបានដោះគេចេញពីកណ្ដាប់ដៃ នៃពួកអ្នកដែលខ្លាំងជាងខ្លួន។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥11 ព្រះអម្ចាស់រំដោះកូនចៅរបស់លោកយ៉ាកុប ព្រះអង្គលោះពួកគេឲ្យរួចពីខ្មាំង ដែលមានកម្លាំងខ្លាំងជាងពួកគេ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤11 ពីព្រោះព្រះយេហូវ៉ាទ្រង់បានលោះយ៉ាកុបហើយ ទ្រង់បានដោះគេចេញពីកណ្តាប់ដៃនៃពួកអ្នកដែលខ្លាំងជាងខ្លួន សូមមើលជំពូកអាល់គីតាប11 អុលឡោះតាអាឡារំដោះកូនចៅរបស់យ៉ាកកូប ទ្រង់លោះពួកគេឲ្យរួចពីខ្មាំង ដែលមានកម្លាំងខ្លាំងជាងពួកគេ។ សូមមើលជំពូក |
ឱផ្ទៃមេឃអើយ ចូរច្រៀងឡើង ដ្បិតព្រះយេហូវ៉ាបានសម្រេចការហើយ ឱផែនដីដ៏ទាបអើយ ចូរស្រែកឡើង ឱភ្នំទាំងឡាយ ឱព្រៃ និងអស់ទាំងដើមឈើក្នុងព្រៃអើយ ចូរធ្លាយចេញជាបទចម្រៀងចុះ ពីព្រោះព្រះយេហូវ៉ាបានប្រោសលោះ ពួកយ៉ាកុបទាំងអស់ហើយ ព្រះអង្គនឹងតម្កើងអង្គទ្រង់ឡើងនៅក្នុងពួកអ៊ីស្រាអែលផង។