Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យេរេមា 29:10 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 ដ្បិត​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា លុះ​កាល​បាន​សម្រេច​គ្រប់​ចិត​សិប​ឆ្នាំ​នៅ​ស្រុក​បាប៊ីឡូន​ហើយ យើង​នឹង​ប្រោស​អ្នក​រាល់​គ្នា ហើយ​ធ្វើ​សម្រេច​ដល់​អ្នក​រាល់​គ្នា តាម​ពាក្យ​ល្អ​របស់​យើង ដោយ​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​វិល​មក​ទី​នេះ​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ទៀត​ថា: “កាល​ស្រុក​បាប៊ី‌ឡូន​ត្រួត‌ត្រា​លើ​ស្រុក​ទាំង‌ឡាយ​បាន​គម្រប់​ចិត‌សិប​ឆ្នាំ​ហើយ យើង​នឹង​មក​រក​អ្នក​រាល់​គ្នា យើង​នឹង​សម្រេច​តាម​ពាក្យ​សន្យា​របស់​យើង គឺ​នាំ​អ្នក​រាល់​គ្នា​វិល​ទៅ​ស្រុក​កំណើត​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ លុះ​កាល​បាន​សំរេច​គ្រប់​៧០​ឆ្នាំ​នៅ​ស្រុក​បាប៊ីឡូន​ហើយ នោះ​អញ​នឹង​ប្រោស​ឯង​រាល់​គ្នា ហើយ​នឹង​ធ្វើ​សំរេច​ដល់​ឯង​រាល់​គ្នា តាម​ពាក្យ​ល្អ​របស់​អញ ដោយ​ធ្វើ​ឲ្យ​ឯង​រាល់​គ្នា​វិល​មក​ឯ​ទី​នេះ​វិញ

សូមមើលជំពូក ចម្លង

អាល់គីតាប

10 អុលឡោះ‌តាអាឡា​មាន​បន្ទូល​ទៀត​ថា: “កាល​ស្រុក​បាប៊ី‌ឡូន​ត្រួត‌ត្រា​លើ​ស្រុក​ទាំង‌ឡាយ​បាន​គំរប់​ចិត‌សិប​ឆ្នាំ​ហើយ យើង​នឹង​មក​រក​អ្នក​រាល់​គ្នា យើង​នឹង​សម្រេច​តាម​ពាក្យ​សន្យា​របស់​យើង គឺ​នាំ​អ្នក​រាល់​គ្នា​វិល​ទៅ​ស្រុក​កំណើត​វិញ។

សូមមើលជំពូក ចម្លង




យេរេមា 29:10
22 ការដាក់ឲ្យឆ្លើយតបគ្នា  

ដើម្បី​ឲ្យ​បាន​សម្រេច​តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ដែលថ្លែង​តាម​រយៈ​មាត់​ហោរា​យេរេមា​ថា៖ «ទាល់​តែ​ស្រុក​នោះ​បាន​គម្រប់​ពេល​ដែល​ត្រូវ​ឈប់​សម្រាក​ឲ្យ​បាន​គ្រប់​ចិត​សិប​ឆ្នាំ ដ្បិត​ក្នុង​រវាង​ដែល​ចោល​ទទេ នោះ​ស្រុក​បាន​ឈប់​សម្រាក​ទៅ»។


នៅ​ឆ្នាំ​ដំបូង​ក្នុង​រាជ្យ​ព្រះបាទ​ស៊ីរូស ជា​ស្តេច​ស្រុក​ពើស៊ី ព្រះ‌យេហូវ៉ា​បាន​បណ្ដាល​ព្រះ‌ហឫ‌ទ័យ​ទ្រង់​ឡើង ដើម្បី​ឲ្យ​ស្តេច​បាន​ធ្វើ​សម្រេច​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា ដែល​ថ្លែង​តាម​រយៈ​មាត់​ហោរា​យេរេមា គឺ​ឲ្យ​ទ្រង់​បាន​ចេញ​ប្រកាស​ដល់​អាណា​ខេត្ត​របស់​ទ្រង់ ហើយ​ឲ្យ​សេចក្ដី​នោះ​បាន​កត់​ទុក​ផង​ថា៖


នៅ​ឆ្នាំ​ទី​មួយ​ក្នុង​រជ្ជ‌កាល​ព្រះ‌បាទ​ស៊ីរូស ជា​ស្តេច​ស្រុក​ពើស៊ី ព្រះ‌យេហូវ៉ា​បណ្ដាល​ចិត្តព្រះ​បាទ​ស៊ីរូស ជា​ស្តេច​ស្រុក​ពើស៊ី ឲ្យ​ចេញ​សេច​ក្ដី​ប្រកាស​ពាសពេញ​នគរ​របស់​ស្ដេច​ទាំង​មូល ដើម្បី​ឲ្យ​បាន​សម្រេច​តាម​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល ដោយ‌សារ​មាត់​ហោរា​យេរេមា ហើយ​សេចក្ដី​នោះ​មាន​ចែង​ដូច​តទៅ៖


«ព្រះ‌បាទ​ស៊ីរូស ជា​ស្តេច​ស្រុក​ពើស៊ី ទ្រង់​មាន​រាជ‌ឱង្ការ​ដូច្នេះ​ថា ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ស្ថាន‌សួគ៌ ព្រះ‌អង្គ​បាន​ប្រទាន​អស់​ទាំង​នគរ​នៅ​ផែន‌ដី​មក​យើង​ហើយ ក៏​បាន​បង្គាប់​ឲ្យ​យើង​ស្អាង​ព្រះ‌វិហារ​ថ្វាយ​ព្រះ‌អង្គ នៅ​ក្រុង​យេរូ‌សាឡិម ក្នុង​ស្រុក​យូដា ។


ដ្បិត​ពួក​អ្នក​បម្រើរបស់​ព្រះ‌អង្គ ស្រឡាញ់​ថ្ម​របស់​ក្រុង​នេះ ហើយ​ក៏​ស្រណោះ​នឹង​ធូលី​ដី នៃ​ការ​ខូច​បង់​របស់​ក្រុង​នេះ​ដែរ។


ដូច្នេះ ស្រុក​នេះ​ទាំង​មូល​នឹង​នៅ​ស្ងាត់​ជ្រងំ ហើយ​ជា​ទី​ស្រឡាំង‌កាំង សាសន៍​ទាំង​នេះ​នឹង​ត្រូវ​បម្រើ​ស្តេច​បាប៊ីឡូន​អស់​ចិត​សិប​ឆ្នាំ។


បន្ទាប់​ពី​ចិត​សិប​ឆ្នាំ​ហើយ យើង​នឹង​ធ្វើ​ទោស​ស្តេច​បាប៊ីឡូន និង​ពួក​សាសន៍​នោះ ដោយ​ព្រោះ​អំពើ​ទុច្ចរិត​របស់​គេ ឯ​ស្រុក​របស់​ពួក​ខាល់ដេ យើង​នឹង​ធ្វើ​ឲ្យ​ស្ងាត់​ជ្រងំ​ជា​រៀង​រហូត​ទៅ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។


គេ​នឹង​ដឹក‌យក​គ្រឿង​ទាំង​នោះ ទៅ​ក្រុង​បាប៊ីឡូន ហើយ​ត្រូវ​នៅ​ទី​នោះ​ដរាប​ដល់​ថ្ងៃ​ដែល​យើង​ប្រោស នោះ​យើង​នឹង​នាំ​យក​ឡើង​មក ដាក់​នៅ​ត្រង់​កន្លែង​ដើម​វិញ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។


សាសន៍​ទាំង​អស់​នឹង​បម្រើ​ស្តេច​នោះ និង​កូន ហើយ​ចៅ​របស់​គេ​ដែរ ដរាប​ដល់​កំណត់​ស្រុក​គេ នោះ​សាសន៍​ជា​ច្រើន ហើយ​ស្តេច​ធំ​នឹង​ចាប់​ស្តេច​នោះ​ប្រើ​ជា​បាវ​វិញ។


ដ្បិត​គាត់​បាន​ផ្ញើ​សំបុត្រ​ទៅ​យើង​រាល់​គ្នា នៅ​ឯ​ស្រុក​បាប៊ីឡូន ប្រាប់​ថា ដំណើរ​នេះ​នឹង​ត្រូវ​យូរ​នៅ ចូរ​ធ្វើ​ផ្ទះ ហើយ​អាស្រ័យ​នៅ​ចុះ ចូរ​ដាំ​ដំណាំ ហើយ​ស៊ី​ផល​ទៅ។


ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា មើល៍! យើង​នឹង​ធ្វើ​ទោស​សេម៉ាយ៉ា ជា​អ្នក​ស្រុក​នេហេលេម ព្រម​ទាំង​ពូជ‌ពង្ស​របស់​គេ​ដែរ។ គ្មាន​អ្នក​ណា​ម្នាក់​រស់​នៅ​ក្នុង​ចំណោម​ប្រជា​ជន​នេះ​ឡើយ ក៏​មិន​ឃើញ​ការ​ល្អ​ដែល​យើង​នឹង​ប្រោស​ដល់​ប្រជា‌រាស្ត្រ​របស់​យើង​ដែរ ព្រោះ​គេ​បាន​ប្រកាស​បះ‌បោរ​ទាស់​នឹង​ព្រះ‌យេហូវ៉ា នេះ​ហើយ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា។


ដ្បិត​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា នឹង​មាន​គ្រា​មក​ដល់ ដែល​យើង​នឹង​នាំ​ប្រជា‌រាស្ត្រ​យើង ជា​ពួក​ឈ្លើយ គឺ​ពួក​អ៊ីស្រា‌អែល និង​ពួក​យូដា ត្រឡប់​មក​វិញ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា យើង​នឹង​ធ្វើ​ឲ្យ​គេ​វិល​ទៅ​ស្រុក​ដែល​យើង​បាន​ឲ្យ​ដល់​បុព្វ‌បុរស​គេ ហើយ​គេ​នឹង​បាន​ស្រុក​នោះ​ជា​របស់​ខ្លួន។


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ នឹង​មាន​គ្រា​មក​ដល់ ដែល​យើង​នឹង​សម្រេច​តាម​ពាក្យ​ល្អ ដែល​យើង​បាន​និយាយ​ពី​ដំណើរ​ពួក​វង្ស​អ៊ីស្រា‌អែល និង​ពួក​វង្ស​យូដា


ហេតុ​នោះ ចូរ​ប្រាប់​ថា "ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ យើង​នឹង​ប្រមូល​អ្នក​រាល់​គ្នា​ចេញ​ពី​អស់​ទាំង​សាសន៍ ហើយ​នឹង​ប្រជុំ​អ្នក​ពី​គ្រប់​ទាំង​ប្រទេស ដែល​អ្នក​ត្រូវ​ខ្ចាត់‌ខ្ចាយ​ទៅ​នោះ ឲ្យ​មូល​គ្នា​វិញ រួច​យើង​នឹង​ប្រគល់​ស្រុក​អ៊ីស្រា‌អែល​ឲ្យ​ដល់​អ្នក​រាល់​គ្នា"។


គឺ​ក្នុង​ឆ្នាំ​ទីមួយ​នៃ​រាជ្យ​របស់​ស្ដេច នោះ​ខ្ញុំ ដានី‌យ៉ែល​បាន​សិក្សា​គម្ពីរ ត្រង់​កន្លែង​ដែល​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​បាន​មក​ដល់​ហោរា​យេរេមា ពី​ចំនួន​ឆ្នាំ​ដែល​ត្រូវ​កន្លង​ទៅ ដើម្បី​សម្រេច​ការ​ខូច‌បង់​នៃ​ក្រុង​យេរូ‌សាឡិម គឺ​ចិត​សិប​ឆ្នាំ។


ស្រុក​តាម​ឆ្នេរ​សមុទ្រ​នឹង​ក្លាយ​ជា​កេរ‌អាករ នៃ​សំណល់​ពូជ​ពង្ស​យូដា គេ​នឹង​ឃ្វាល​ហ្វូង​សត្វ​របស់​គេ​នៅ​ទី​នោះ នៅ​ពេល​យប់ គេ​នឹង​ដេក​ក្នុង​ផ្ទះ នៅ​ក្នុង​ក្រុង​អាស‌កា‌ឡូន ដ្បិត​ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​គេ ព្រះ‌អង្គ​នឹង​ប្រោស​គេ ហើយ​ស្ដារ​ស្ថាន‌ភាព​របស់​គេ​ឡើង​វិញ។


ពេល​នោះ ទេវតា​នៃ​ព្រះ‌យេហូវ៉ា​ក៏​ពោល​ឡើង​ថា៖ «ឱ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​អើយ តើ​ដល់​កាល​ណា​បាន​ព្រះ‌អង្គ​អាណិត​មេត្តា​ដល់​ក្រុង​យេរូ‌សាឡិម និង​ទី​ក្រុង​ស្រុក​យូដា​ទាំង​ប៉ុន្មាន ដែល​ព្រះ‌អង្គ​បាន​គ្នាន់‌ក្នាញ់​នឹង​គេ​អស់​ចិត​សិប​ឆ្នាំ​ហើយ​នេះ?»


ចូរ​ប្រាប់​ប្រជាជន​នៅ​ក្នុង​ស្រុក និង​ពួក​សង្ឃ​ថា ពេល​ណា​ឯង​រាល់​គ្នា​បាន​តមអាហារ ហើយ​យំ​សោក​នៅ​ខែទី​ប្រាំ និង​ខែ​ទីប្រាំពីរ គ្រប់​ទាំង​ចិត​សិប​ឆ្នាំ​មក​នេះ តើ​បាន​តម​អាហារ​ដោយ​គោរព​ដល់យើង​មែន​ឬ?


ណា‌អូមី និង​កូន​ប្រសា​ទាំង​ពីរ​ក៏​ប្រុង‌ប្រៀប ដើម្បី​ចេញ​ពី​ស្រុក​ម៉ូអាប់​ត្រឡប់​ទៅ​វិញ ដ្បិត​នៅ​ក្នុង​ស្រុក​ម៉ូអាប់​នោះ គាត់​បាន​ឮ​ថា ព្រះ‌យេហូវ៉ា​បាន​ប្រោស​ប្រទាន​ឲ្យ​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ​មាន​អាហារ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម