Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យេរេមា 23:12 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 ហេតុ​នោះ ផ្លូវ​របស់​គេ​នឹង​បាន​ដូច​ជា​កន្លែង​រអិល នៅ​ទី​ងងឹត​ដល់​គេ គេ​នឹង​ត្រូវ​ច្រាន​ទៅ ហើយ​ដួល​ចុះ​នៅ​ទី​នោះ ដ្បិត​យើង​នឹង​នាំ​សេចក្ដី​អាក្រក់​មក​លើ​គេ គឺ​ជា​ឆ្នាំ​ដែល​ត្រូវ​ធ្វើ​ទោស​ដល់​គេ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 ហេតុ​នេះ​ហើយ​បាន​ជា​ផ្លូវ​ដែល​គេ​ដើរ ក្លាយ​ទៅ​ជា​ផ្លូវ​រអិល និង​ងងឹត ពួក​គេ​នឹង​ជំពប់​ជើង​ដួល ដ្បិត​នៅ​ឆ្នាំ​ដែល​យើង​ត្រូវ​ដាក់​ទោស​ពួក​គេ យើង​នឹង​ធ្វើ​ឲ្យ​គ្រោះ​កាច​កើត​មាន​ដល់​ពួក​គេ - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 ហេតុ​នោះផ្លូវ​របស់​គេ​នឹង​បាន​ដូច​ជា​កន្លែង​រឥល​នៅ​ទី​ងងឹត​ដល់​គេ គេ​នឹង​ត្រូវ​ច្រាន​ទៅ ហើយ​ដួល​ចុះ​នៅ​ទី​នោះ ដ្បិត​អញ​នឹង​នាំ​សេចក្ដី​អាក្រក់​មក​លើ​គេ គឺ​ជា​ឆ្នាំ​ដែល​ត្រូវ​ធ្វើ​ទោស​ដល់​គេ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។

សូមមើលជំពូក ចម្លង

អាល់គីតាប

12 ហេតុ​នេះ​ហើយ​បាន​ជា​ផ្លូវ​ដែល​គេ​ដើរ ក្លាយ​ទៅ​ជា​ផ្លូវ​រអិល និង​ងងឹត ពួក​គេ​នឹង​ជំពប់​ជើង​ដួល ដ្បិត​នៅ​ឆ្នាំ​ដែល​យើង​ត្រូវ​ដាក់​ទោស​ពួក​គេ យើង​នឹង​ធ្វើ​ឲ្យ​គ្រោះ​កាច​កើត​មាន ដល់​ពួក​គេ - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា។

សូមមើលជំពូក ចម្លង




យេរេមា 23:12
18 ការដាក់ឲ្យឆ្លើយតបគ្នា  

គេ​នឹង​ត្រូវ​ដេញ​ចេញ​ពី​ពន្លឺ​ទៅ​ក្នុង​ទី​ងងឹត ហើយ​ត្រូវ​ប្រដេញ​ចេញ​ពី​លោកីយ​ផង។


សូម​ឲ្យ​ផ្លូវ​របស់​គេ​ងងឹតសូន្យ​សុង ហើយ​រអិល ហើយ​ឲ្យ​ទេវតា​របស់​ព្រះ‌យេហូវ៉ា ដេញ​តាម​គេ​ផង!


តាម​ពិត ព្រះ‌អង្គ​បាន​ដាក់​ឲ្យ​គេ ឈរ​នៅ​កន្លែង​ដ៏​រអិល ព្រះ‌អង្គ​ធ្វើ​ឲ្យ​គេ​ធ្លាក់​ទៅក្នុងសេចក្ដី​វិនាស។


គេ​មិន​ដឹង ក៏​មិន​យល់​អ្វី​ទាំង​អស់ គេ​តែង​ដើរ​ទៅ​មក​ក្នុង​សេចក្ដី​ងងឹត អស់​ទាំង​គ្រឹះ​ផែនដី​ក៏​ត្រូវ​កក្រើក​រំពើក។


ដូច្នេះ ឥឡូវ​នេះ ចូរ​ទៅ​ចុះ ហើយ​នាំ​ប្រជា‌ជន​ទៅ​កន្លែង​ដែល​យើង​បាន​ប្រាប់​អ្នក ទេវតា​របស់​យើង​នឹង​នាំ​មុខ​អ្នក។ ប៉ុន្តែ នៅ​ថ្ងៃ​ដែល​យើង​នឹង​មក​ជំនុំ‌ជម្រះ នោះ​យើង​នឹងដាក់​ទោស​ពួក‌គេ ព្រោះ​តែ​អំពើ​បាប​ដែល​ពួកគេ​បាន​ប្រព្រឹត្ត»។


ឯ​ផ្លូវ​របស់​មនុស្ស​អា‌ក្រក់ នោះ​ធៀប​ដូច​ជា​សេចក្ដី​ងងឹត​វិញ គេ​មិន​ដឹង​ថា​ចំពប់​នឹង​អ្វី​ទេ។


រួច​ងាក​មើល​ទៅ​ផែនដី ឃើញ​មាន​សុទ្ធ​តែ​សេចក្ដី​លំបាក សេចក្ដី​ងងឹត និង​ឈ្លប់​សូន្យ‌សុង​គ្រប​សង្កត់ ដោយ​វេទនា​ចិត្ត ហើយ​នឹង​ត្រូវ​បណ្តេញ​ទៅ​ក្នុង​សេចក្ដី​ងងឹត​យ៉ាង​ក្រាស់។


ហើយ​គ្មាន​សំណល់​សល់​សម្រាប់​គេ​ឡើយ ដ្បិត​នៅ​ឆ្នាំ​ដែល​យើង​នឹង​ធ្វើ​ទោស​ដល់​ពួក​ក្រុង​អាណាថោត នោះ​យើង​នឹង​នាំ​សេចក្ដី​អាក្រក់​មក​លើ​គេ​យ៉ាង​ពិត​ប្រាកដ។


ចូរ​សរសើរ​តម្កើង​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា​ចុះ ក្រែង​ព្រះ‌អង្គ​ធ្វើ​ឲ្យ​ងងឹត ហើយ​អ្នក​រាល់​គ្នា​ចំពប់​ជើង​នៅ​លើ​ភ្នំ​ងងឹត ហើយ​កំពុង​ដែល​អ្នក​រាល់​គ្នា​សង្ឃឹម​នឹង​បាន​ពន្លឺ នោះ​ព្រះ‌អង្គ​នឹង​បំប្រែ​ឲ្យ​ទៅ​ជា​ម្លប់​នៃ​សេចក្ដី​ស្លាប់ និង​ជា​ងងឹត​យ៉ាង​ក្រាស់​វិញ


អ្នក​ណា​ដែល​រត់​រួច​ពី​សេចក្ដី​ស្ញែង​ខ្លាច នឹង​ធ្លាក់​ទៅ​ក្នុង​រណ្តៅ ហើយ​អ្នក​ណា​ដែល​ឡើង​រួច​ពី​រណ្តៅ នឹង​ជាប់​អន្ទាក់​វិញ ដ្បិត​យើង​នឹង​នាំ​ឆ្នាំ​ដែល​ត្រូវ​ធ្វើ​ទោស​មក​លើ​គេ គឺ​មក​លើ​សាសន៍​ម៉ូអាប់ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។


ចូរ​សម្លាប់​គោ​របស់​គេ​ទាំង​អស់ ឲ្យ​វា​ចុះ​ទៅ​ឯ​ទី​សម្លាប់​ចុះ វរ​ដល់​គេ ដ្បិត​ថ្ងៃ​កំណត់​របស់​គេ​បាន​មក​ដល់​ហើយ គឺ​ជា​វេលា​ធ្វើ​ទោស​ដល់​គេ។


កាល​គេ​បាន​ប្រព្រឹត្ត​អំពើ​គួរ​ស្អប់​ខ្ពើម តើ​គេ​មាន​សេចក្ដី​ខ្មាស​ឬ​ទេ? ទេ គេ​ឥត​មាន​សេចក្ដី​ខ្មាសឡើយ ក៏​មិន​ឡើង​មុខ​ក្រហម​ផង ហេតុ​នោះ​បាន​ជា​គេ​នឹង​ដួល​ជា‌មួយ​ពួក​អ្នក​ដែល​ត្រូវ​ដួល ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ នៅ​វេលា​ដែល​យើង​ធ្វើ​ទោស​ដល់​គេ នោះ​គេ​នឹង​ត្រូវ​ចំពប់​ដួល​ជា​ពិត។


ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ទត​ពិចា‌រណា​មើល ដែល​ព្រះ‌អង្គ​បាន​ធ្វើ​ការ​នេះ​ដល់​អ្នក​ណា តើ​ត្រូវ​ឲ្យ​ពួក​ស្រីៗ​ស៊ី​កូន​ខ្លួន គឺ​ជា​កូន​ដែល​ម្តាយ​បី​ក្រសោប​នៅ​ដៃ​ឬ​អី? តើ​ពួក​សង្ឃ និង​ពួក​ហោរា​នឹង​ត្រូវ​គេ​សម្លាប់ នៅ​ក្នុង​ទី​បរិសុទ្ធ​នៃ​ព្រះ‌អម្ចាស់​ឬ?


មនុស្ស​ល្អ​បំផុត​ក្នុង​ចំណោម​ពួក​គេ ប្រៀប​ដូច​ជា​បន្លា ហើយ​អ្នក​ដែល​ទៀង​ត្រង់បំផុត​ក្នុង​ចំណោម​ពួក​គេ ប្រៀប​ដូច​ជា​របង​បន្លា។ ថ្ងៃ​នៃ​ពួក​ចាំ​យាម​របស់​គេ គឺ​ថ្ងៃ​ដែល​គេ​ត្រូវ​ទទួល​ទោស បាន​មក​ដល់​ហើយ ឥឡូវ​នេះ គ្រា​ចលាចល​របស់​គេ​នៅ​ជិត​បង្កើយ។


ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ពន្លឺ​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​តែ​បន្តិច​ទៀត​ប៉ុណ្ណោះ។ ចូរ​ដើរ​ក្នុង​ពេល​ដែល​នៅ​មាន​ពន្លឺ ក្រែង​លោ​សេចក្តី​ងងឹត​តាម​អ្នក​រាល់​គ្នា​ទាន់។ អ្នក​ណា​ដែល​ដើរ​ក្នុង​សេចក្តី​ងងឹត មិន​ដឹង​ថា​ខ្លួន​ទៅ​ទី​ណា​ទេ។


ការ​សង‌សឹក និងការ​តប​ទៅ​គេ​វិញ ស្រេច​លើ​យើង ក្នុង​កាល​ដែល​ជើង​របស់​គេ​រអិល​ភ្លាត់ ដ្បិត​ថ្ងៃ​ដែល​គេ​ត្រូវ​អន្តរាយ​នៅ​ជិត​បង្កើយ ហើយ​ថ្ងៃ​ដែល​គេ​ទទួល​ផល​អាក្រក់​របស់​ខ្លួន​មក​ដល់​យ៉ាង​រហ័ស។


ប៉ុន្ដែ អ្នក​ណា​ស្អប់​បង‌ប្អូន​របស់​ខ្លួន អ្នក​នោះស្ថិត​នៅ​ក្នុង​សេចក្ដី​ងងឹត ហើយ​ដើរ​នៅ​ក្នុង​សេចក្ដី​ងងឹត ក៏​មិន​ដឹង​ជា​ខ្លួន​កំពុង​ទៅ​ឯ​ណា​ផង ព្រោះ​សេចក្ដី​ងងឹត​បាន​ធ្វើ​ឲ្យ​ភ្នែក​របស់​គេ​ទៅ​ជា​ខ្វាក់។


គេ​ជា​រលក​សមុទ្រ​ដ៏​កំណាច ដែល​បក់​បោក​បែក​ពពុះ​ជា​សេចក្ដី​អាម៉ាស់ ជា​ផ្កាយ​វង្វេង​ទិស ដែល​បម្រុង​ឲ្យ​នៅ​ក្នុង​ទី​ងងឹត​សូន្យ​ឈឹង​អស់​កល្ប​ជា‌និច្ច។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម