យេរេមា 20:3 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦3 លុះថ្ងៃបន្ទាប់ លោកផាសហ៊ើរក៏នាំហោរាយេរេមាចេញពីគុកមកវិញ ខណៈនោះ ហោរាយេរេមាប្រាប់លោកថា៖ «ព្រះយេហូវ៉ាមិនបានហៅឈ្មោះលោកថា ផាសហ៊ើរ នោះទេ គឺហៅថា ម៉ាកោរ-មីស្សាប៊ីបវិញ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥3 នៅថ្ងៃបន្ទាប់លោកផាសហ៊ើរមកស្រាយលោកយេរេមា លោកយេរេមាមានប្រសាសន៍ទៅគាត់ថា៖ «ព្រះអម្ចាស់មិនហៅលោកថា “ផាសហ៊ើរ” ទៀតទេ គឺព្រះអង្គនឹងហៅលោកថា “ម៉ាកោរ-មីស្សាប៊ីប” វិញ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤3 លុះដល់ស្អែកឡើង ផាសហ៊ើរក៏នាំយេរេមាចេញពីគុកមក ខណៈនោះ យេរេមាប្រាប់លោកថា ព្រះយេហូវ៉ាទ្រង់មិនបានហៅឈ្មោះលោកថា ផាសហ៊ើរ នោះទេ គឺហៅថា ម៉ាកោរ-មីស្សាប៊ីប វិញ សូមមើលជំពូកអាល់គីតាប3 នៅថ្ងៃបន្ទាប់លោកផាសហ៊ើរមកស្រាយយេរេមា យេរេមាមានប្រសាសន៍ទៅគាត់ថា៖ «អុលឡោះតាអាឡាមិនហៅអ្នកថា “ផាសហ៊ើរ” ទៀតទេ គឺទ្រង់នឹងហៅអ្នកថា “ម៉ាកោរ-មីស្សាប៊ីប” វិញ សូមមើលជំពូក |
ដ្បិតទូលបង្គំបានឮពាក្យបង្កាច់របស់មនុស្សជាច្រើន ហើយមានសេចក្ដីស្ញែងខ្លាចនៅព័ទ្ធជុំវិញ អស់ទាំងសម្លាញ់ស្និទ្ធស្នាលរបស់ទូលបង្គំ គេជាពួកអ្នកដែលចាំមើលតែទូលបង្គំដួលដែរ គេថា ចូរបរិហារចុះ នោះយើងនឹងបរិហារដែរ ប្រហែលជាយើងនឹងបញ្ចុះបញ្ចូលវាបានទេដឹង ដូច្នេះ យើងនឹងឈ្នះវាបាន នោះយើងនឹងសងសឹកនឹងវា។
ព្រះអង្គបានហៅប្រមូល ដូចជានៅថ្ងៃបុណ្យ ឲ្យសេចក្ដីស្ញែងខ្លាចមកលើខ្ញុំម្ចាស់នៅគ្រប់ជុំវិញ គ្មានអ្នកណារត់រួច ឬសល់នៅ ក្នុងថ្ងៃនៃសេចក្ដីក្រោធរបស់ព្រះយេហូវ៉ាឡើយ ពួកកូនដែលខ្ញុំម្ចាស់បានបីក្រសោបនៅដៃ ហើយបានបីបាច់ចិញ្ចឹមមក នោះខ្មាំងសត្រូវរបស់ខ្ញុំម្ចាស់ បានសម្លាប់អស់ហើយ។