Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 9:25 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

25 កាល​បណ្តេញ​មនុស្ស​ទាំង​នោះ​ឲ្យ​ចេញ​ក្រៅ​អស់​ហើយ ព្រះ‌អង្គ​ក៏​យាង​ចូល​ទៅ​ចាប់​ដៃ​ក្មេង​ស្រី​នោះ ហើយ​នាង​ក៏​ក្រោក​ឡើង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

25 បន្ទាប់ពី​ឲ្យ​ហ្វូងមនុស្ស​ចេញទៅ​ហើយ ព្រះអង្គ​យាង​ចូលទៅ​កាន់​ដៃ​របស់​ក្មេងស្រីនោះ ហើយ​នាង​ក៏​ក្រោកឡើង​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

25 ពេល​បណ្ដេញ​បណ្ដាជន​ទៅ​ក្រៅ​អស់​ហើយ​ ព្រះអង្គ​ក៏​យាង​ចូល​ទៅ​ចាប់​ដៃ​ក្មេង​ស្រី​នោះ​ ហើយ​នាង​ក៏​ក្រោក​ឡើង។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

25 កាល​ព្រះអង្គ​ដេញ​គេ​ចេញ​ទៅ​ក្រៅ​អស់​ហើយ ព្រះអង្គ​យាង​ចូល​ទៅ​ក្នុង​បន្ទប់ ចាប់​ដៃ​ក្មេង​ស្រី​នោះ នាង​ក៏​ក្រោក​ឡើង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

25 លុះ​បណ្តេញ​មនុស្ស​ទាំង​នោះ ទៅ​ក្រៅ​ទាំង​អស់​ហើយ នោះ​ទ្រង់​យាង​ចូល​ទៅ​ចាប់​ដៃ​នាង រួច​នាង​ក៏​ក្រោក​ឡើង

សូមមើលជំពូក ចម្លង

អាល់គីតាប

25 កាល​អ៊ីសា​ដេញ​គេ​ចេញ​ទៅ​ក្រៅ​អស់​ហើយ គាត់​ចូល​ទៅ​ក្នុង​បន្ទប់ ចាប់​ដៃ​ក្មេង​ស្រី​នោះ នាង​ក៏​ក្រោក​ឡើង។

សូមមើលជំពូក ចម្លង




ម៉ាថាយ 9:25
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌អង្គ​យាង​ចូល​ទៅ​ជិត ហើយ​ចាប់​ដៃ​គាត់​ឲ្យ​ក្រោក​ឡើង។ ពេល​នោះ ស្រាប់​តែ​គ្រុន​ចេញ​បាត់​អស់​ទៅ រួច​គាត់​ក៏​ចាប់​ផ្ដើម​បម្រើ​ពួក​គេ។


ព្រះ‌អង្គ​ចាប់​ដៃ​ក្មេង​ស្រី​នោះ ហើយ​មាន​ព្រះ​បន្ទូល​ទៅ​នាង​ថា៖ «តាលី‌ថាគូមី» មាន​ន័យ​ថា «នាង​តូច​អើយ ខ្ញុំ​ប្រាប់​នាង​ថា ចូរ​ក្រោក​ឡើង!»


ព្រះ‌អង្គ​ក៏​ដឹក​ដៃ​បុរស​ខ្វាក់​នោះ នាំ​ចេញ​ទៅ​ក្រៅ​ភូមិ ព្រះ‌អង្គ​យក​ទឹក​ព្រះ​ឱស្ឋ​ដាក់​លើ​ភ្នែក​គាត់ ហើយ​ដាក់​ព្រះ‌ហស្ត​លើ រួច​សួរ​គាត់​ថា៖ «តើ​អ្នក​មើល​ឃើញ​អ្វី​ឬ​ទេ?»


ប៉ុន្តែ ព្រះ‌យេស៊ូវ​ចាប់​ដៃ​ក្មេង​នោះ​ឲ្យ​ក្រោក​ឡើង ហើយ​វា​ក៏​ក្រោក​ឈរ។


ប៉ុន្ដែ ព្រះ‌អង្គ​ចាប់​ដៃ​នាង ហើយ​ស្រែក​ហៅ​ថា៖ «នាង​តូច​អើយ! ក្រោក​ឡើង!»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម