ម៉ាថាយ 8:33 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦33 ពួកអ្នកថែរក្សាហ្វូងជ្រូក ក៏នាំគ្នារត់ចូលទៅក្នុងក្រុង ហើយរៀបរាប់ប្រាប់ពីការទាំងប៉ុន្មាន រួមទាំងហេតុការណ៍ដែលបានកើតឡើងដល់បុរសអារក្សចូលនោះដែរ។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល33 ពួកអ្នកចិញ្ចឹមជ្រូកក៏រត់គេច ហើយចូលទៅក្នុងទីក្រុង ប្រាប់រឿងទាំងអស់ និងរឿងពួកអ្នកដែលមានអារក្សចូលដែរ។ សូមមើលជំពូកKhmer Christian Bible33 ពួកអ្នកចិញ្ចឹមជ្រូកបានរត់គេចចូលទៅក្នុងក្រុង ហើយរៀបរាប់ប្រាប់គេអំពីហេតុការណ៍ទាំងអស់ និងហេតុការណ៍អំពីបុរសដែលមានអារក្សចូលផងដែរ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥33 អ្នកថែរក្សាហ្វូងជ្រូកនាំគ្នាយករឿងអស់ទាំងនេះរត់ទៅប្រាប់អ្នកភូមិ ព្រមទាំងរៀបរាប់ហេតុការណ៍អំពីបុរសអារក្សចូលទាំងពីរនាក់នោះផង។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤33 ឯពួកអ្នកដែលឃ្វាលវា គេនាំគ្នារត់ចូលទៅក្នុងទីក្រុងរ៉ាយរ៉ាប់ប្រាប់ពីគ្រប់ការទាំងនោះ ហើយពីមនុស្ស២នាក់ដែលមានអារក្សចូលផង សូមមើលជំពូកអាល់គីតាប33 អ្នកថែរក្សាហ្វូងជ្រូកនាំគ្នាយករឿងអស់ទាំងនេះរត់ទៅប្រាប់អ្នកភូមិ ព្រមទាំងរៀបរាប់ហេតុការណ៍អំពីបុរសអ៊ីព្លេសចូលទាំងពីរនាក់នោះផង។ សូមមើលជំពូក |