ម៉ាថាយ 26:33 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦33 ពេត្រុសទូលព្រះអង្គថា៖ «ទោះបើមនុស្សទាំងអស់រវាតចិត្ត ដោយព្រោះព្រះអង្គក៏ដោយ ក៏ទូលបង្គំមិនរវាតចិត្តជាដាច់ខាត»។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល33 ពេត្រុសទូលតបនឹងព្រះអង្គថា៖ “ទោះបីជាទាំងអស់គ្នាជំពប់ដួលដោយសារតែលោកក៏ដោយ ក៏ខ្ញុំមិនជំពប់ដួលឡើយ”។ សូមមើលជំពូកKhmer Christian Bible33 លោកពេត្រុសទូលទៅព្រះអង្គថា៖ «ទោះជាមនុស្សគ្រប់គ្នាជំពប់ដួលក៏ដោយ ក៏ខ្ញុំមិនជំពប់ដួលឡើយ» សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥33 លោកពេត្រុសទូលព្រះអង្គថា៖ «ទោះបីអ្នកឯទៀតបោះបង់ចោលព្រះអង្គក៏ដោយ ក៏ទូលបង្គំមិនសុខចិត្តបោះបង់ចោលព្រះអង្គជាដាច់ខាត!»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤33 ពេត្រុសទូលទ្រង់ថា ទោះបើមនុស្សទាំងអស់នឹងរវាតចិត្ត ដោយព្រោះទ្រង់ក៏ដោយ គង់តែទូលបង្គំមិនដូច្នោះទេ សូមមើលជំពូកអាល់គីតាប33 ពេត្រុសជម្រាបអ៊ីសាថា៖ «ទោះបីអ្នកឯទៀតបោះបង់ចោលតួនទាំងអស់គ្នាក៏ដោយ ក៏ខ្ញុំមិនសុខចិត្ដបោះបង់ចោលតួនជាដាច់ខាត!»។ សូមមើលជំពូក |
ពេលគេបរិភោគរួចហើយ ព្រះយេស៊ូវមានព្រះបន្ទូលទៅស៊ីម៉ូន-ពេត្រុសថា៖ «ស៊ីម៉ូនកូនយ៉ូហានអើយ តើអ្នកស្រឡាញ់ខ្ញុំជាងអ្នកទាំងនេះឬទេ?» គាត់ទូលឆ្លើយថា៖ «ក្រាបទូលព្រះអម្ចាស់ ព្រះអង្គជ្រាបហើយថា ទូលបង្គំស្រឡាញ់ព្រះអង្គ»។ ព្រះយេស៊ូវមានព្រះបន្ទូលថា៖ «ចូរឲ្យចំណីកូនចៀមរបស់ខ្ញុំផង!»។