Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាកុស 9:14 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 ពេល​បាន​មក​ជួប​ពួក​សិស្ស​ឯ​ទៀត​ៗ​វិញ​ហើយ គេ​ឃើញ​មាន​មហាជន​ច្រើន​កុះ​ករ​ឈរ​ព័ទ្ធ​ជុំ​វិញ​អ្នក​ទាំង​នោះ ហើយ​មាន​ពួក​អាចារ្យ​ខ្លះ​កំពុង​ជជែក​ជា​មួយ​ពួក​គេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

14 នៅពេល​មកដល់​សិស្ស​ឯទៀត ពួកគេ​ក៏​ឃើញ​ហ្វូងមនុស្ស​មួយក្រុម​ធំ​នៅជុំវិញ​សិស្សទាំងនោះ ព្រមទាំង​ឃើញ​ពួក​គ្រូវិន័យ​កំពុង​ប្រកែក​នឹង​ពួកគេ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

14 ពេល​មក​ដល់​ពួក​សិស្ស​វិញ​ នោះ​ក៏​ឃើញ​មនុស្ស​កុះករ​ និង​ពួក​គ្រូ​វិន័យ​ព័ទ្ធ​ជុំ​វិញ​ពួក​សិស្ស​ កំពុង​សួរ​ដេញ​ដោល​ពួកគេ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 ព្រះ‌យេស៊ូ និង​អ្នក​ទាំង​បី បាន​មក​ជួប​សិស្ស​ឯ​ទៀតៗ ព្រះអង្គ​ទត​ឃើញ​បណ្ដា‌ជន​ច្រើន​កុះ‌ករ​ឈរ​នៅ​ជុំ‌វិញ​សិស្ស​ទាំង​នោះ ហើយ​ឃើញ​ពួក​អាចារ្យ*​ជជែក​ជា​មួយ​គេ​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 លុះ​បាន​មក​ដល់​ពួក​សិស្ស​ហើយ នោះ​ទ្រង់​ឃើញ​មាន​ហ្វូង​មនុស្ស​ជា​ធំ​នៅ​ព័ទ្ធ​គេ​ជុំ‌វិញ ក៏​មាន​ពួក​អាចារ្យ​ខ្លះ​កំពុង​តែ​ដេញ‌ដោល

សូមមើលជំពូក ចម្លង

អាល់គីតាប

14 អ៊ីសា និង​អ្នក​ទាំង​បី បាន​មក​ជួប​សិស្ស​ឯ​ទៀតៗ គាត់​បាន​ឃើញ​បណ្ដា‌ជន​ច្រើន​កុះករ​ឈរ​នៅ​ជុំ‌វិញ​សិស្ស​ទាំង​នោះ ហើយ​ឃើញ​ពួក​តួន​ជជែក​ជា​មួយ​គេ​ផង។

សូមមើលជំពូក ចម្លង




ម៉ាកុស 9:14
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ហើយ​ទូល​សួរ​ថា៖ «តើ​លោក​ធ្វើ​ការ​ទាំង​នេះ​ដោយ​អាង​អំណាច​អ្វី? តើ​អ្នក​ណា​ប្រគល់​អំណាច​ឲ្យ​លោក​ធ្វើ​ការ​ទាំង​នេះ?»


ពេល​មក​ដល់ គេ​ទូល​ព្រះ‌អង្គ​ថា៖ «លោក​គ្រូ យើង​ខ្ញុំ​ដឹង​ថា លោក​ជា​មនុស្ស​ពិត​ត្រង់ ហើយ​មិន​ខ្វល់​ពី​អ្នក​ណា ព្រោះ​លោក​មិន​យល់​មុខ​មនុស្ស​ណា​ឡើយ លោក​បង្រៀន​ពី​ផ្លូវ​របស់​ព្រះ តាម​តែ​សេចក្តី​ពិត។ តើ​មាន​ច្បាប់​នឹង​បង់​ពន្ធ​ថ្វាយ​សេសារ​ឬ​ទេ?


មាន​អាចារ្យ​ខ្លះ​អង្គុយ​នៅ​ទី​នោះ រិះ‌គិត​ក្នុង​ចិត្ត​ថា៖


ប៉ុន្តែ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា លោក​អេលី‌យ៉ា​បាន​មក​ហើយ គេ​បាន​ប្រព្រឹត្ត​នឹង​លោក​តាម​តែ​អំពើ​ចិត្ត ដូច​មាន​សេចក្តី​ចែង​ទុក​អំពី​លោក​ស្រាប់»។


លោក​ប៉ុល​បាន​ចូល​ទៅ​ក្នុង​សាលា​ប្រជុំ ហើយ​មាន​ប្រសាសន៍​ដោយ​ក្លា‌ហាន អស់​រយៈ​ពេល​បី​ខែ ដោយ​ជជែក​ពន្យល់ ព្រម​ទាំង​ខិត​ខំ​ណែ​នាំ​គេ​ឲ្យ​ជឿ​អំពី​ព្រះរាជ្យ​របស់​ព្រះ។


ដូច្នេះ ចូរ​ពិចារណាពី​ព្រះ‌អង្គ ដែល​បានស៊ូ​ទ្រាំ‌នឹង​ពួក​មនុស្ស​បាប ដែលប្រព្រឹត្ត​ទទឹង​ទទែង​ចំពោះ​ព្រះ‌អង្គ​យ៉ាង​ខ្លាំង ក្រែង​លោ​អ្នក​រាល់​គ្នា​ត្រូវ​នឿយ​ណាយ ហើយ​រសាយ​ចិត្ត។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម