Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាកុស 3:11 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

11 ពេល​ពួក​វិញ្ញាណ​អាក្រក់​ឃើញ​ព្រះ‌អង្គ វា​ក្រាប​ចុះ​នៅ​ចំពោះ​ព្រះ‌អង្គ ហើយ​ស្រែក​ឡើង​ថា៖ «ព្រះ‌អង្គ​ជា​ព្រះ‌រាជ‌បុត្រា​របស់​ព្រះ!»

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

11 កាលណា​ពួក​វិញ្ញាណអសោច​ឃើញ​ព្រះអង្គ ពួកវា​ក៏​ក្រាបចុះ​នៅមុខ​ព្រះអង្គ ហើយ​ស្រែកឡើង​ថា​៖ “ព្រះអង្គ​ជា​ព្រះបុត្រារបស់ព្រះ​!”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

11 នៅ​ពេល​ពួក​វិញ្ញាណ​អាក្រក់​បាន​ឃើញ​ព្រះអង្គ​ ពួកវា​ក្រាប​ចុះ​នៅ​ចំពោះ​ព្រះអង្គ​ ទាំង​ស្រែក​ឡើង​ថា៖​ «ព្រះអង្គ​ជា​ព្រះ​រាជ​បុត្រា​របស់​ព្រះជាម្ចាស់»​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

11 ម្យ៉ាង​ទៀត ពេល​វិញ្ញាណ​អាក្រក់​ឃើញ​ព្រះអង្គ វា​ក្រាប​ចុះ​នៅ​ទៀប​ព្រះ‌បាទា ហើយ​ស្រែក​ឡើង​ថា៖ «ព្រះអង្គ​ជា​ព្រះ‌បុត្រា​របស់​ព្រះ‌ជាម្ចាស់»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

11 កាល​ណា​ពួក​អារក្ស‌អសោចិ៍​ឃើញ​ទ្រង់ វា​ក៏​ក្រាប​ចំពោះ​ទ្រង់ ទាំង​ស្រែក​ថា ទ្រង់​ជា​ព្រះ‌រាជ‌បុត្រា​នៃ​ព្រះ​មែន

សូមមើលជំពូក ចម្លង

អាល់គីតាប

11 ម្យ៉ាង​ទៀត​ពេល​អ៊ីព្លេស​ឃើញ​អ៊ីសា វា​ក្រាប​ចុះ​ដល់​ជើង​គាត់ ហើយ​ស្រែក​ឡើង​ថា៖ «អ្នក​ជា​បុត្រា​របស់​អុលឡោះ»។

សូមមើលជំពូក ចម្លង




ម៉ាកុស 3:11
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ហើយ​អស់​អ្នក​ដែល​នៅ​ក្នុង​ទូក ក៏​ថ្វាយ‌បង្គំ​ព្រះ‌អង្គ​ទាំង​ពោល​ថា៖ «ព្រះ‌អង្គ​ពិត​ជា​ព្រះ‌រាជ​បុត្រា​របស់​ព្រះ‌មែន!»។


មេ​ល្បួង​ក៏​ចូល​មក ហើយ​ទូល​ព្រះ‌អង្គ​ថា៖ «បើ​អ្នក​ជា​ព្រះ‌រាជ​បុត្រា​របស់​ព្រះ‌មែន ចូរ​បង្គាប់​ឲ្យ​ដុំ​ថ្ម​ទាំង​នេះ​ក្លាយ​ជា​នំបុ័ង​ទៅ!»។


«បើ​អ្នក​ជា​ព្រះ‌រាជ​បុត្រា​របស់​ព្រះ‌មែន ចូរ​ទម្លាក់​ខ្លួន​ទៅ​ក្រោម​ទៅ ដ្បិត​មាន​សេចក្តី​ចែង​ទុក​មក​ថា "ព្រះ‌អង្គ​នឹង​បង្គាប់​ពួក​ទេវតា​របស់​ព្រះ‌អង្គ​ពី​ដំណើរ​អ្នក" ហើយ​ថា "ទេវតា​ទាំង​នោះ​នឹង​ទ្រ​អ្នក​ដោយ​ដៃ ក្រែង​ជើង​អ្នក​ទង្គិច​នឹង​ថ្ម"» ។


រំពេច​នោះ បុរស​ទាំង​ពីរ​ស្រែក​ឡើង​ថា៖ «ព្រះ‌រាជ​បុត្រា​របស់​ព្រះ‌អើយ! តើ​ព្រះ‌អង្គ​ត្រូវ​ធ្វើ​ដូច​ម្តេច​ជា​មួយ​យើង? តើ​ព្រះ‌អង្គ​យាង​មក​ទី​នេះ ដើម្បី​ធ្វើ​ទុក្ខ​យើង​មុន​ពេល​កំណត់​ឬ?»


ពួក​អារក្ស​បាន​អង្វរ​ព្រះ‌អង្គ​ថា៖ «បើ​ទ្រង់​បណ្តេញ​យើង សូម​បញ្ជូន​យើង​ចូល​ទៅ​ក្នុង​ហ្វូង​ជ្រូក​នោះ​ទៅ»។


នេះ​ជា​ការ​ចាប់​ផ្ដើម​ដំណឹងល្អ​អំពី​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ​រាជបុត្រា​របស់​ព្រះ


មាន​អារក្ស​ក៏​ចេញ​ពី​មនុស្ស​ជា​ច្រើន ទាំង​ស្រែក​ឡើង​ថា៖ «ព្រះ‌អង្គ​ជា​ព្រះ‌រាជ‌បុត្រា​របស់​ព្រះ!»។ ប៉ុន្តែ ព្រះ‌អង្គ​បន្ទោស​វា ហើយ​ហាម​មិន​ឲ្យ​វា​និយាយ​សោះ ព្រោះ​វា​ដឹង​ថា ព្រះ‌អង្គ​ជា​ព្រះ‌គ្រីស្ទ។


ពេល​គាត់​ឃើញ​ព្រះ‌យេស៊ូវ គាត់​ក៏​ក្រាប​ចុះ​នៅ​ចំពោះ​ព្រះ‌អង្គ ហើយ​ស្រែក​យ៉ាង​ខ្លាំង​ថា៖ «ព្រះ‌យេស៊ូវ ជា​ព្រះ‌រាជ‌បុត្រា​នៃ​ព្រះ​ដ៏​ខ្ពស់​បំផុត​អើយ! តើ​ព្រះ‌អង្គ​ត្រូវ​ធ្វើ​ដូចម្ដេច​ជា​មួយ​ទូល​បង្គំ? ទូល‌បង្គំ​សូម​អង្វរ​ព្រះ‌អង្គ សូម​កុំ​ធ្វើ​ទុក្ខ​ទូល‌បង្គំ​ឡើយ»។


នាង​ដើរ​តាម​លោក​ប៉ុល និង​យើង ទាំង​ស្រែក​ថា៖ «អ្នក​ទាំង​នេះ​ជា​បាវ​បម្រើ​របស់​ព្រះ​ដ៏​ខ្ពស់​បំផុត ដែល​ប្រកាស​ប្រាប់​យើង​ពី​ផ្លូវ​សង្គ្រោះ»។


បើ​អ្នក​ណា​ឃ្លាន ត្រូវ​ឲ្យ​អ្នក​នោះ​បរិ‌ភោគ​នៅ​ផ្ទះ​ចុះ ដើម្បី​កុំ​ឲ្យ​អ្នក​រាល់​គ្នា​ជួប​ប្រជុំ​គ្នា​ទៅ ហើយ​បែរ​ជា​មាន​ទោស។ ចំ​ពោះ​រឿង​ឯទៀតៗ ខ្ញុំ​នឹង​ដោះ​ស្រាយ នៅ​ពេល​ខ្ញុំ​មក​ដល់។


អ្នក​ជឿ​ថា​មាន​ព្រះ​តែ​មួយ នោះ​ត្រូវ​ហើយ សូម្បី​តែ​ពួក​អារក្ស​ក៏​ជឿ​ដូច្នេះ​ដែរ ព្រម​ទាំង​ព្រឺ​ខ្លាច​ទៀត​ផង។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម