Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាកុស 16:2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 នៅ​ព្រឹក​ព្រលឹម​នា​ថ្ងៃ​ទី​មួយ​ក្នុង​សប្ដាហ៍ ពេល​ថ្ងៃ​រះ ពួក​នាង​បាន​នាំ​គ្នា​ទៅ​ផ្នូរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

2 ព្រលឹមឡើង នៅ​ថ្ងៃ​ទីមួយ​នៃ​សប្ដាហ៍ ពួកនាង​មកដល់​រូងផ្នូរ​នៅពេល​ថ្ងៃរះ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

2 នៅ​ព្រឹក​ព្រលឹម​ក្នុង​ថ្ងៃ​ទី​មួយ​នៃ​សប្ដាហ៍​ ពេល​ថ្ងៃ​រះ​ ពួក​នាង​បាន​ទៅ​ផ្នូរ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 ព្រលឹម​ឡើង​ថ្ងៃ​អាទិត្យ នាង​នាំ​គ្នា​ធ្វើ​ដំណើរ​ទៅ​កាន់​ផ្នូរ នៅ​ពេល​ថ្ងៃ​រះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 ដល់​ព្រលឹម​ឡើង នៅ​ថ្ងៃ​ទី​១​ក្នុង​អាទិត្យ​នោះ កាល​ថ្ងៃ​ទើប​នឹង​រះ​ឡើង គេ​ក៏​ទៅ​ឯ​ផ្នូរ

សូមមើលជំពូក ចម្លង

អាល់គីតាប

2 ព្រលឹម​ឡើង​ថ្ងៃ​អាទិត្យនាង​នាំ​គ្នា​ធ្វើ​ដំណើរ​ទៅ​កាន់​ផ្នូរ នៅ​ពេល​ថ្ងៃ​រះ។

សូមមើលជំពូក ចម្លង




ម៉ាកុស 16:2
6 ការដាក់ឲ្យឆ្លើយតបគ្នា  

លុះ​ព្រលឹម​ស្រាង ស្ដេច​ក៏​តើន​ឡើង ហើយ​ប្រញាប់​ប្រញាល់​យាង​ទៅ​ឯ​រូង​សិង្ហ។


ក្រោយ​ថ្ងៃ​សប្ប័ទ គឺ​ពេល​ទៀប​ភ្លឺ​ថ្ងៃ​ទី​មួយ​ក្នុង​សប្ដាហ៍ នាង​ម៉ារា​ជា​អ្នក​ស្រុក​ម៉ាក់‌ដាឡា និង​នាង​ម៉ារា​ម្នាក់​ទៀត នាំ​គ្នា​ទៅ​មើល​ផ្នូរ។


កាល​ផុត​ថ្ងៃ​សប្ប័ទ​ហើយ នាង​ម៉ារា​ជា​អ្នក​ស្រុក​ម៉ាក់‌ដាឡា នាង​ម៉ារា ជា​ម្តាយ​យ៉ាកុប និង​នាង​សាឡូ‌មេ បាន​ទិញ​គ្រឿង​ក្រអូប ដើម្បី​យក​ទៅ​អប់​ព្រះ‌សព​ព្រះ‌អង្គ។


ពួក​នាង​និយាយ​គ្នា​ថា៖ «តើ​មាន​អ្នក​ណា​នឹង​ប្រមៀល​ថ្ម​ចេញ​ពី​មាត់​ផ្នូរ​ឲ្យ​យើង?»


នៅ​ថ្ងៃ​ទី​មួយ​ក្នុង​អាទិត្យ ពេល​ភ្លឺ​ស្រាងៗ គេ​បាន​យក​គ្រឿង​ក្រអូប ដែល​បាន​រៀបចំ​ជា​ស្រេច​នោះ នាំ​គ្នា​ទៅ​ផ្នូរ មាន​អ្នក​ខ្លះ​ទៀត​ទៅ​ជា​មួយ​ដែរ។


នៅ​ថ្ងៃ​ទីមួយ​ក្នុង​សប្ដាហ៍​នោះ កាល​នៅ​ងងឹត​នៅ​ឡើយ នាង​ម៉ារា​ជា​អ្នក​ស្រុក​ម៉ាក់‌ដាឡា បាន​ទៅ​ឯ​ផ្នូរ​តាំង​ពីព្រលឹម ហើយ​ឃើញ​ថា មាន​គេ​យក​ថ្ម​ចេញ​ពី​មាត់​ផ្នូរ​រួច​ទៅហើយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម