Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាកុស 14:71 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

71 តែ​គាត់​ចាប់​ផ្ដើម​យក​ខ្លួន​ស្បថ​ស្បែ​ថា៖ «ខ្ញុំ​មិន​ស្គាល់​អ្នក​ដែល​អ្នក​រាល់​គ្នា​និយាយ​នេះ​ទេ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

71 ពេត្រុស​ក៏​ចាប់ផ្ដើម​ដាក់បណ្ដាសា ព្រមទាំង​ស្បថ​ថា​៖ “ខ្ញុំ​មិន​ស្គាល់​ម្នាក់​នេះ ដែល​ពួកអ្នក​កំពុង​និយាយ​ទេ”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

71 គាត់​ក៏​ចាប់​ផ្ដើម​ប្រមាថ​ ព្រម​ទាំង​ស្បថ​ថា៖​ «ខ្ញុំ​មិន​ស្គាល់​មនុស្ស​ដែល​ពួក​អ្នក​កំពុង​និយាយ​នេះ​ទេ»​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

71 លោក​ពេត្រុស​ក៏​និយាយ​ឡើង​ថា៖ «បើ​ខ្ញុំ​កុហក សូម​ឲ្យ​ព្រះ‌ជាម្ចាស់​ដាក់​ទោស​ខ្ញុំ​ចុះ ខ្ញុំ​សុំ​ស្បថ​ថា ខ្ញុំ​មិន​ដែល​ស្គាល់​អ្នក​នោះ​ទាល់​តែ​សោះ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

71 តែ​គាត់​តាំង​ប្រមាថ ហើយ​ស្បថ​ថា ខ្ញុំ​មិន​ស្គាល់​មនុស្ស​នោះ​ដែល​អ្នក​រាល់​គ្នា​និយាយ​ទេ

សូមមើលជំពូក ចម្លង

អាល់គីតាប

71 ពេត្រុស​ក៏​និយាយ​ឡើង​ថា៖ «បើ​ខ្ញុំ​កុហក សូម​ឲ្យ​អុលឡោះ​ដាក់​ទោស​ខ្ញុំ​ចុះ ខ្ញុំ​សុំ​ស្បថ​ថា ខ្ញុំ​មិន​ដែល​ស្គាល់​អ្នក​នោះ​ទាល់​តែ​សោះ»។

សូមមើលជំពូក ចម្លង




ម៉ាកុស 14:71
6 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​គ្រា​នោះ ព្រះ‌យេហូវ៉ា​ចាប់​ផ្ដើម​កាត់​ដែន​ស្រុក​ចេញ​ពី​នគរ​អ៊ីស្រា‌អែល។ ព្រះបាទ​ហាសែល​មក​វាយ​សាសន៍​អ៊ីស្រា‌អែល នៅ​តាម​ព្រំ‌ដែន​ស្រុក​របស់​គេ


ឯ​ចិត្ត​ជា​គ្រឿង​បព្ឆោាត​លើស​ជាង​ទាំង​អស់ ហើយ​ក៏​អាក្រក់​ហួស​ល្បត់​ផង តើ​អ្នក​ណា​អាច​ស្គាល់​បាន


តែ​គាត់​ប្រ‌កែក​ម្តង​ទៀត។ បន្តិច​ក្រោយ​មក ពួក​អ្នក​ដែល​ឈរ​នៅ​ទី​នោះ និយាយ​ទៅ​ពេត្រុស​ថា៖ «ប្រាកដ​ហើយ អ្នក​ក៏​ជា​ម្នាក់​ក្នុង​ពួក​គេ​ដែរ ដ្បិត​អ្នក​ជា​អ្នក​ស្រុក​កាលី‌ឡេ»។


ភ្លាម​នោះ មាន់​ក៏​រងាវ​ឡើង​ជា​លើក​ទី​ពីរ ពេត្រុស​ក៏​នឹក​ឃើញ​ពាក្យ​ដែល​ព្រះ‌យេស៊ូវ​មាន​ព្រះ​បន្ទូល​ទៅ​គាត់​ថា៖ «មុន​មាន់​រងាវ​ពីរ​ដង អ្នក​នឹង​ប្រ‌កែក​បី​ដង​ថា​មិន​ស្គាល់​ខ្ញុំ»។ គាត់​ក៏​ក្តុក​ក្ដួល ហើយ​ទ្រហោ​យំ។


ដូច្នេះ បើ​អ្នក​ណា​ស្មាន​ថា​ខ្លួន​ឈរ​មាំ​ហើយ នោះ​ត្រូវ​ប្រយ័ត្ន​ក្រែង​លោ​ដួល


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម