Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាកុស 14:21 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

21 ដ្បិត​កូន​មនុស្ស​ត្រូវ​ទៅ​មែន ដូច​សេចក្តី​ដែល​បាន​ចែង​ទុក​អំពី​លោក ប៉ុន្តែ វេទនា​ដល់​អ្នក​នោះ ដែល​ក្បត់​កូន​មនុស្ស! ប្រសិន‌បើ​អ្នក​នោះ​មិន​បាន​កើត​មក​ទេ នោះ​ប្រសើរ​ជាង»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

21 ជាការពិត កូនមនុស្ស​នឹង​ទៅ​មែន ដូចដែល​មាន​សរសេរ​ទុកមក​អំពី​លោក ប៉ុន្តែ​វេទនា​ហើយ​! អ្នក​ដែល​ក្បត់​កូនមនុស្ស​។ ប្រសិនបើ​អ្នក​នោះ​មិន​បាន​កើតមក​ទេ នោះ​ប្រសើរជាង​សម្រាប់​គាត់”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

21 ដ្បិត​កូន​មនុស្ស​ត្រូវ​ទៅ​ដូច​មាន​ចែង​អំពី​លោក​មែន​ ប៉ុន្ដែ​វេទនា​ដល់​អ្នក​ដែល​បាន​ក្បត់​កូន​មនុស្ស​ ហើយ​ជា​ការ​ប្រសើរ​ជាង​ ប្រសិន​បើ​អ្នក​នោះ​មិន​បាន​កើត​មក​ទេ»​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

21 បុត្រ​មនុស្ស*​ត្រូវ​តែ​ស្លាប់​ដូច​មាន​ចែង​ទុក​ក្នុង​គម្ពីរ​អំពី​លោក​ស្រាប់​ហើយ។ ប៉ុន្តែ អ្នក​ដែល​នាំ​គេ​មក​ចាប់​បុត្រ​មនុស្ស ​នឹង​ត្រូវ​វេទនា​ជា​មិន​ខាន។ ចំពោះ​អ្នក​នោះ បើ​មិន​បាន​កើត​មក​ទេ​ទើប​ប្រសើរ​ជាង»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

21 កូន​មនុស្ស​ត្រូវ​ទៅ​ពិត ដូច​ជា​មាន​សេចក្ដី​ចែង​ទុក​ពី​លោក​ស្រាប់ តែ​វេទនា​ដល់​មនុស្ស​នោះ ដែល​នឹង​បញ្ជូន​កូន​មនុស្ស​ទៅ បើ​វា​មិន​បាន​កើត​មក នោះ​ល្អ​ដល់​វា​ជា​ជាង។

សូមមើលជំពូក ចម្លង

អាល់គីតាប

21 បុត្រា​មនុស្ស​ត្រូវ​តែ​ស្លាប់ ដូច​មាន​ចែង​ទុក​ក្នុង​គីតាប​អំពី​គាត់​ស្រាប់​ហើយ។ ប៉ុន្ដែ អ្នក​ដែល​នាំ​គេ​មក​ចាប់​បុត្រា​មនុស្ស នឹង​ត្រូវ​វេទនា​ជា​មិន​ខាន។ ចំពោះ​អ្នក​នោះ បើ​មិន​បាន​កើត​មក​ទេ​ទើប​ប្រសើរ​ជាង»។

សូមមើលជំពូក ចម្លង




ម៉ាកុស 14:21
28 ការដាក់ឲ្យឆ្លើយតបគ្នា  

យើង​នឹង​ធ្វើ​ឲ្យ​ឯង និង​ស្ត្រី ព្រម​ទាំង​ពូជ​ឯង និង​ពូជ​នាង ក្លាយ​ជា​សត្រូវ​នឹង​គ្នា ពូជ​នាង​នឹង​កិន​ក្បាល​ឯង ហើយ​ឯង​នឹង​ចឹក​កែង​ជើង​ពូជ​នាង»។


សូម​ឲ្យ​សេចក្ដី​ស្លាប់​ធ្លាក់​លើ​គេ សូម​ឲ្យ​គេ​ចុះ​ទៅ​ស្ថាន ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ទាំង​រស់ ដ្បិត​មាន​អំពើ​អាក្រក់​នៅ​ក្នុង​ទី​លំនៅ​របស់​គេ និង​នៅ​ក្នុង​ចិត្ត​របស់​គេ។


មនុស្ស​ជា​ច្រើន​ស្រឡាំង‌កាំង​ដោយ​ឃើញ​ព្រះ‌អង្គ ដ្បិត​ព្រះ‌ភក្ត្រ​ព្រះ‌អង្គ​ខុស​ពី​មនុស្ស​ធម្មតា ហើយ​រាង​កាយ​ព្រះ‌អង្គ​ក៏​ខុស​ពី​រាង​កាយ របស់​មនុស្ស​ជាតិ​ទាំង​ឡាយ។


ព្រះ​បាន​កំណត់​ពេល​ចិត​សិប​អាទិត្យ​ដល់​ប្រជា‌ជន និង​ដល់​ទី​ក្រុង​បរិសុទ្ធ​របស់​លោក ដើម្បី​លុប​បំបាត់​អំពើ​រំលង បញ្ឈប់​អំពើ​បាប ហើយ​ធ្វើ​ឲ្យ​ធួន​នឹង​អំពើ​ទុច្ចរិត ដើម្បី​នាំ​សេចក្ដី​សុចរិត​ដ៏​នៅ​អស់‌កល្ប​ជា‌និច្ច​ចូល​មក ហើយ​បោះ​ត្រា​លើ​និមិត្ត និង​សេចក្ដី​ទំនាយ ព្រម​ទាំង​ចាក់​ប្រេង​តាំង​ដល់​ទី​បរិសុទ្ធ​បំផុត។


លុះ​ក្រោយ​ពី​ហុកសិប​ពីរ​អាទិត្យ​នោះ​ទៅ នោះ​អ្នក​ដែល​គេ​បាន​ចាក់​ប្រេង​តាំង នឹង​ត្រូវ​ផ្តាច់​ចេញ ហើយ​នឹង​គ្មាន​អ្វី​សោះ រួច​ប្រជា‌ជន​របស់​ស្ដេច​មួយ​អង្គ​ដែល​ត្រូវ​មក នឹង​បំផ្លាញ​ទី​ក្រុង និង​ទី​បរិសុទ្ធ។ ចុង​បំផុត​នៃ​ហេតុ‌ការណ៍​នោះ​នឹង​មក​ដូច​ជា​ជំនន់​ទឹក ក៏​នឹង​មាន​ចម្បាំង​រហូតទី​បំផុត ដ្បិត​សេចក្ដី​វេទនា​បាន​កំណត់​ទុក​ហើយ។


ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​មាន​ព្រះ‌បន្ទូល​ថា៖ «ម្នាល​អើយ ចូរ​ភ្ញាក់​ឡើង ទាស់​នឹង​គង្វាល​របស់​យើង ហើយ​ទាស់​នឹង​មនុស្ស​ដែល​ជា​គូ‌កន​របស់​យើង​ចុះ ចូរ​វាយ​គង្វាល នោះ​ហ្វូង​ចៀម​នឹង​ត្រូវ​ខ្ចាត់‌ខ្ចាយ រួច​យើង​នឹង​ប្រែ​ដៃ​ទៅ​លើកូន​តូចៗ​វិញ។


បើ​ធ្វើ​ដូច្នោះ តើ​បទ​គម្ពីរ​នឹង​សម្រេច​ដូច​ម្ដេច​បាន ដែល​ថា ហេតុ‌ការណ៍​នេះ​ត្រូវ​តែ​កើត​ឡើង​យ៉ាង​នេះ?»


ប៉ុន្តែ ការ​ទាំង​អស់​នេះ​បាន​កើត​មក ដើម្បី​ឲ្យ​បាន​សម្រេច​សេចក្ដី​ដែល​ពួក​ហោរា​បាន​ចែង​ទុក​នៅ​ក្នុង​បទ​គម្ពីរ»។ ពេល​នោះ ពួក​សិស្ស​ទាំង​អស់​ក៏​រត់​ចោល​ព្រះ‌អង្គ ហើយ​គេច​ខ្លួន​អស់​ទៅ។


ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​ទៅ​គេ​ថា៖ «គឺ​ជា​ម្នាក់​ក្នុង​ចំណោម​អ្នក​ទាំង​ដប់​ពីរ ដែល​ជ្រលក់​នំ​ប៉័ង​ក្នុង​ចាន​ជា​មួយ​ខ្ញុំ។


កាល​កំពុង​បរិ‌ភោគ ព្រះ‌យេស៊ូវ​យក​នំបុ័ង​មក ហើយ​អរ​ព្រះគុណ រួច​កាច់​ប្រទាន​ដល់​ពួក​គេ ដោយ​មាន​ព្រះ​បន្ទូល​ថា៖ «ចូរ​បរិ‌ភោគ​ចុះ នេះ​ជា​រូប‌កាយ​ខ្ញុំ»។


ខ្ញុំ​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​រាល់​ថ្ងៃ ទាំង​បង្រៀន​នៅ​ក្នុង​ព្រះ‌វិហារ​ផង ហើយ​អ្នក​រាល់​គ្នា​មិន​បាន​ចាប់​ខ្ញុំ​ទេ ប៉ុន្តែ បទ​គម្ពីរ​ត្រូវ​តែ​បាន​សម្រេច»។


កូន​មនុស្ស​ត្រូវ​ទៅ​មែន តាម​សេចក្តី​ដែល​បាន​កំណត់​ទុក ប៉ុន្តែ វេទនា​ដល់​អ្នក​នោះ ដែល​បញ្ជូន​ខ្ញុំ​ទៅ»។


បន្ទាប់​មក ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «នេះ​ហើយ​ជា​សេចក្តី​ដែល​ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា កាល​នៅ​ជា​មួយ​គ្នា​នៅ​ឡើយ គឺ​ថា ត្រូវ​តែ​សម្រេច​គ្រប់​ទាំង​សេចក្តី​ដែល​បាន​ចែង​ទុក​ពី​ខ្ញុំ ទោះ​ក្នុង​ក្រឹត្យ‌វិន័យ​លោក​ម៉ូសេ ក្នុង​ទំនាយ​ពួក​ហោរា ឬ​ក្នុង​បទ​ទំនុក‌តម្កើង​ក្តី»។


បន្ទាប់​មក ព្រះ‌យេស៊ូវ​ជ្រាប​ថា ការ​ទាំង​អស់​បាន​សម្រេច​ហើយ តែ​ដើម្បី​ឲ្យ​បាន​សម្រេច​តាម​បទ​គម្ពីរ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ខ្ញុំ​ស្រេក​ទឹក​ណាស់» ។


ដើម្បី​ទទួល​កិច្ច‌ការ និង​មុខ​ងារ​ជា​សាវក​ជំនួស​យូដាស ដែល​បាន​បោះ​បង់​ចោល​មុខ​ងារ​នេះ ទៅ​ឯ​កន្លែង​របស់​គាត់»។


តាម​រយៈ​គម្រោង‌ការ​ដែល​បាន​កំណត់​ទុក និង​បុព្វ‌ញាណ​របស់​ព្រះ ព្រះ‌អង្គ​នោះ​ត្រូវ​បញ្ជូន​មក​អ្នក​រាល់​គ្នា ហើយ​អ្នក​រាល់​គ្នា​បាន​ឆ្កាង និង​ធ្វើ​គុត​ព្រះ‌អង្គ ដោយ​សារ​ដៃ​មនុស្ស​ទទឹង​ច្បាប់។


ប្រាកដ​មែន នៅ​ក្នុង​ក្រុង​នេះ ស្តេច​ហេរ៉ូឌ និង​លោក​ប៉ុនទាស‌ពីឡាត់ បាន​ប្រជុំ​គ្នា ហើយ​ពួក​សាសន៍​ដទៃ និង​សាសន៍​អ៊ីស្រា‌អែល ទាស់​នឹង​ព្រះ‌យេស៊ូវ ជា​អ្នក​បម្រើ​បរិសុទ្ធ​របស់​ព្រះ‌អង្គ ដែល​ទ្រង់​បាន​ចាក់​ប្រេង​តាំង


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម